ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង
ដែលយើងត្រូវតែដាក់វាជាប់តាមខ្លួនយើងជានិច្ច
ហើយអ្វីដែលយើងស្អប់បំផុតនោះគឺយើងវង្វេងដៃ
មិនដឹងទុកវានៅទីណា។ ក្រៅពីខ្ចីទូរស័ព្ទអ្នកដទៃ Callរកហើយ
តើអ្នកមានវិធីផ្សេងដើម្បីរកទូរស័ព្ទដែលអ្នកភ្លេចដៃទុកដែររឺទេ?
ថ្ងៃនេះយើងសូមណែនាំ Tweak ដ៏អស្ចារ្យមួយ
ដែលវាអនុញ្ញាត្តិអោយអ្នកស្វែងរក iPhone
ដែលអ្នកបានភ្លេចដៃទុកបានយ៉ាងងាយស្រួលបំផុត
ដោយគ្រាន់តែទះដៃប៉ុណ្ណោះ។
Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ
ព្រោះអីវាអាចអោយយើងស្វែងរកទូរស័ព្ទដែលយើងបានភ្លេចដៃទុកក្នុង
បន្ទប់ រឺលើរថយន្តបានដោយងាយស្រួលបំផុត។ Tweak នេះនឹងធ្វើអោយ
iPhone របស់អ្នកបន្លឺសម្លេងឡើងរៀងរាល់ពេលវាលឺសម្លេងទះដៃ
ដើម្បីជួយអោយយើងមានភាពងាយស្រួលជាងមុន ក្នុងការរកទូរស័ព្ទយើង។
លក្ខណៈពិសេសនោះគឺថា វានឹងចាប់យកកម្រិតសម្លេងទះដៃតែប៉ុណ្ណោះ
ហើយរៀងរាល់ពេលអេក្រង់បិទ ពេលអ្នកទុកវាក្នុងហោប៉ៅ
រឺនរណាម្នាក់កំពុងកាន់វា វានឹងមិនបន្លឺសម្លេងនោះទេ។
ពិសេសខ្លាំងណាស់មែនទេ? ចង់សាកល្បងទេ? តោះសាកល្បងតម្លើងវា
និងប្រើប្រាស់ទាំងអស់គ្នា។
តម្រូវការ
- iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 (iPod និង iPad នៅមិនទាន់អាចប្រើបាននៅឡើយទេ)
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia > Manage > Source > Edit > វាយពាក្យ “ Repo.biteyourapple.net” រួចចុច Add ដើម្បីដោនឡូដ Tweak នេះបានដោយឥតគិតថ្លៃ។ បើអ្នកមានហើយ សូមចុច Change > Refresh រួចចាំមួយភ្លែត។
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោនស្វែងរក រួចវាយពាក្យ “ Clap “ និងតម្លើងវា
- បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅកាន់ Setting > Clap ដើម្បីធ្វើការកែសម្រួល។ ដំបូងសូមបើក Enable ហើយនៅខាងក្រោមមានមុខងារចំនួនបីទៀតដែលយើងចង់បើកវាក៏បាន បិទក៏បាន។
- នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នកនឹងឃើញមានកន្លែងកែសម្រួលទាក់ទងនឹងកម្រិតសម្លេងដែលវាអាច ចាប់បាន ហេតុដូច្នេះអ្នកអាចធ្វើការកែសម្រួលវាទៅតាមអ្វីដែលអ្នកចង់។

បន្ទាប់ពីធ្វើការកែសម្រួលអ្វីនានាហើយ
ឥលូវនេះសាកចាក់សោរអេក្រង់ iPhone របស់អ្នក
រួចហើយទុកវាចោលអោយឆ្ងាយពីដៃអ្នកចំងាយ ពីរ រឺបីម៉ែត្រ
ហើយសាកទះដៃចំនួន ពីរ បីដង
នោះទូរស័ព្ទអ្នកនឹងរោទិ៍ឡើងជាក់ជាមិនខាន។ ដើម្បីបិទសម្លេងនោះ
យើងគ្រាន់តែកាច់ប៊ូតុងសម្លេងនៅផ្នែកខាងឆ្វេងនៃទូរស័ព្ទចុះ
ក្រោមទៅជាការស្រេច។ ប្រសិនបើអ្នកមានបញ្ហាទះដៃ
ហើយវាមិនបន្លឺសម្លេង សូមចូលទៅកាន់ Setting > Clap
រួចធ្វើការកែសម្រួល Triger Value ទៅជាការស្រេច។
តាមរយៈការតេស្តសាកល្បង ឃើញថា Tweak នេះមិនសូវស៊ីថ្មប៉ុន្មានទេ
ហេតុដូច្នេះហើយសូមកុំព្រួយបារម្ភក្នុងការប្រើប្រាស់វាអី។
http://www.cambo-report.com/news7/clap-tweak.aspx
0 comments:
Post a Comment