Pages

Powered by Blogger.

Saturday, December 27, 2014

ថតរូប និងវីដេអូ ដោយពុំ​ចាំបាច់​ចូល​កម្មវិធី​កាមេរ៉ា ជាមួយ Tweak ដ៏​ពិសេស​មួយ​នេះ


អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិនថាគេ ឬខ្ញុំឡើយគឺ​ចូល​ចិត្ត​ថត​រូប និង​វីដេអូ ដើម្បី​ទុក​មើល​កំដរ​ការ​អផ្សុក ឬ​ចែក​រំលែក​ទៅ​កាន់​មនុស្ស​ដែល​យើង​ស្គាល់ ឬ​ទៅ​កាន់​សង្គម​ទាំង​មូល​ផង​ដែរ ហើយ​ការ​ថត​នោះ​ទៀត​សោត​គឺ​តម្រូវ​អោយ​យើង​បើក​កម្មវិធី​កាមេរ៉ា​ប្រើ​ ប្រាស់ ដែល​វា​អាច​ជា​កម្មវិធី​ហ្ស៊ីន​របស់​ទូរស័ព្ទ ឬ​កម្មវិធី​តម្លើង​តាម Play/App Store ជា​ដើម។ យ៉ាង​ណា​មិញ​ពេល​ខ្លះ​យើង​ចង់​ថត​រូប ឬ​វីដេអូ ដោយ​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង​គឺ​ពិត​ជា​ពិបាក​ព្រោះ​យើង​ត្រូវ​ចូល​ កម្មវិធី​កាមេរ៉ា ដែល​អ្នក​នៅ​ជុំវិញ​យើង​គេ​អាច​ដឹង​ថា​យើង​កំពុង​ថត​អ្វី​មួយ​ជាក់​ជា​មិន​ ខាន ក៏​ប៉ុន្តែ​បញ្ហា​នេះ​លែង​ជា​បញ្ហា​ធំ​ដុំ​ទៀត​ហើយ ដោយ​រាល់​អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch 5 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 ទាំង​អស់ អាច​ធ្វើ​ការ​ថត​រូប និង​វីដេអូ​បាន​ដោយ​សេរី ដោយ​គ្មាន​នរណា​ម្នាក់​ដឹង ព្រោះ​អ្នក​អាច​ថត​ដោយ​ពុំ​ចាំបាច់​ចូល​ទៅ​កម្មវិធី​កាមេរ៉ា​អ្វី​ទាំង​អស់​ ជាមួយ Tweak ពិសេស​មួយ​នេះ។
Tweak ពិសេសនេះមានឈ្មោះហៅជាផ្លូវការថា QuickShoot Pro វា​បាន​ចេញ​ចាប់​តាំង​ពី iOS 6 មក​ម៉្លេះ ហើយ​បាន​បន្ត​ធ្វើ​ការ Update រហូត​មក​ដល់ iOS 8 នេះ​ថែម​ទៀត ហើយ​បច្ចុប្បន្ន​វា​មាន​លក់​នៅ​ក្នុង Cydia នៅ​ក្នុង​តម្លៃ 1.49$ ដោយ​ការ​ប្រើ​ប្រាស់​គឺ​កាន់​តែ​ប្រសើរ និង​ល្អ​ជាង​មុន​ឆ្ងាយ​ធានា​ថា​អ្នក​នឹង​ពេញ​ចិត្ត​ជាមួយ​សមត្ថភាព​របស់​វា។ សម្រាប់​ប្រិយមិត្ត Cambo Report វិញ​គឺ​ពុំ​ចាំបាច់​ខ្វាយ​ខ្វល់​អំពី​បញ្ហា​ទិញ Tweak នោះ​ទេ អ្នក​អាច​តម្លើង Tweak នេះ​ប្រើ​ប្រាស់​បាន​ដោយ​សេរី មិន​គិត​ប្រាក់​អ្វី​ទាំង​អស់ ដូច្នេះ​ដើម្បី​តម្លើង Tweak នេះ​បាន​គឺ​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ជំហ៊ាន​ងាយៗ​ដូច​ខាងក្រោម៖
តម្រូវការ
  • iPhone, iPad និង iPod Touch 5 ដំណើរការដោយ iOS 8 ទាំងអស់
  • ត្រូវបាន Jailbroken បានសម្រេច 100%
  • មាន Cydia
របៀបតម្លើង
  • ចូលទៅកាន់ Cydia
  • ចុចប៊ូតុង Source ហើយ Manage > Source > Edit > Add វាយ​ពាក្យ​ថា http://repo.biteyourapple.net ហើយ​ចុច Add (បើ​អ្នក​មាន Source នេះ​ហើយ​មិន​ចាំបាច់ Add បន្ថែមឡើយ)
  • បន្ទាប់មកសូមចុចប៊ូតុង Search ហើយវាយពាក្យថា “QuickShoot Pro”
  • សូម Install Tweak នោះ ដែលមានឈ្មោះថា QuickShoot Pro iOS 8
  • បន្ទាប់ពីតម្លើងរួចអ្នកនឹងឃើញ Tweak នោះនៅលើផ្ទាំង Menu របស់ iDevice អ្នក
  • ជោគជ័យ! អ្នកអាចប្រើប្រាស់ Tweak ពិសេសនេះថត​រូប និង​វីដេអូ ដោយ​ពុំ​ចាំបាច់​ចូល​ទៅ​ក្នុង​កម្មវិធី​កាមេរ៉ា​ទៀតហើយ!
គួរបញ្ជាក់ប្រាប់ផងដែរថា Tweak មួយនេះ Cambo Report គ្រាន់​តែ​ធ្វើ​ការ​ណែនាំ​ប៉ុណ្ណោះ យើង​ពុំ​មាន​បំណង​ចង់​អោយ​ប្រិយមិត្ត​យក​ទៅ​ថត​រូប ឬ​វីដេអូ អ្វី​អោយ​ខុស​ពី​សីលធម៌​សង្គម​យើងឡើយ។

http://www.cambo-report.com/news6/QuickShoot-Pro-Tweak.aspx

0 comments:

Post a Comment

 

Blogroll

About

no have

a