ខេមបូធ្លាប់ បានធ្វើការ បង្ហាញ Tweak និង កម្មវិធីជាច្រើន ដែលអាចអោយ ប្រិយមិត្តទាញយក វីដេអូរឺ mp3 ពី Youtube បានដូចជាកម្មវិធី Youtubetomp3 និងកម្មវិធីផ្សេងៗ ទៀតប៉ុន្តែ កម្មវិធីដែលខេមបូបង្ហាញពី មុនមកសម្ថភាពរបស់វា អាចប្រើប្រាស់ បានត្រឹមតែ ១មុខ ១មុខ ចំណែក Tweak ដែលខេមបូលើក យកមក បង្ហាញនៅថ្ងៃនេះ គឺអាចទាញយកតែវីដេអូ ក៏បាន រឺ ជា mp3 ក៏បានដូច្នេះ ប្រិយមិត្តអាច ធ្វើការសាកល្បងបាន។ បើនិយាយពី Tweak នេះវិញ គឺចេញ អោយប្រើប្រាស់តាំង ពីជំនាន់ iOS 6 មក ម្លេះទើបតែ ថ្មីៗនេះ មានការកែប្រែអាច អោយដំណើរការនៅលើ iOS 8 បានដូច្នេះទើប ខេមបូលើកមក បង្ហាញជូនប្រិយមិត្ត ចំពោះចំនួនអ្នក ប្រើប្រាស់ Tweak នេះវិញបើ គិតមក ដល់សព្វថ្ងៃ មានអ្នកប្រើប្រាស់ ច្រើនលើសលប់ ហួសពីការស្មាន។
ចំពោះលក្ខណៈរបស់ Tweak នេះវាស្រដៀងទៅនឹង កម្មវិធីមួយ អញ្ជឹងដែរ គ្រាន់តែប្លែកដែល ទាញយក ពី Cydia តែប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើប្រិយមិត្ត ធ្វើការទាញយក វីដេអូ Tweak នេះអាចអោយ ប្រិយមិត្ត ជ្រើសរើសទំហំ វីដេអូដែលប្រិយមិត្ត ចង់ធ្វើការទាញយក ថែមទៀតផង ។ តោះសាកល្បង តម្លើងទាំងអស់គ្នា
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង iOS 8
- Device របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវនិងមាន Cydia រួចជាស្រេច
របៀបតម្លើងនិងវិធីប្រើប្រាស់
- ចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើប្រិយមិត្តមាន Source នេះរួចរាល់សូមធ្វើការ Refresh
- បន្ទាប់ពីធ្វើការ Add Source និង Refresh រួចរាល់សូមធ្វើការស្វែងរក Protube និងធ្វើការទាញយករួចតម្លើងជាការស្រេច
- បន្ទាប់ពីតម្លើងរួចរាល់វានឹងលោត icon ProTube ទៅកាន់ Homescreen របស់អ្នក
- ដើម្បីធ្វើការទាញយកវីដេអូ រឺ MP3 ណាមួយពី Youtube គ្រាន់តែចូលទៅកាន់ Protube វានឹងធ្វើការ បើកវេបសាយ Youtube ដោយស្វ័យប្រវត្តិ បន្ទាប់មកស្វែងរកវីដអូ ដែលប្រិយមិត្តពេញចិត្ត និងធ្វើការទាញយក ជាវីដេអូទៅ តាមកម្រិត ដែលប្រិយមិត្តចង់បានរឺជា mp3 តែម្តង
ជាចុងក្រោយ ខេមបូសូមធ្វើការថ្លែងអំណរគុណ ទៅកាន់ប្រិយមិត្ត ជាច្រើនដែល តែងតែគាំទ្រ ដល់ខេមបូ។ ខេមបូនិង ខិតខំស្វែងរក Tweak ថ្មីៗនិងពេញនិយម ជាច្រើនទៀត ដើម្បីចែកជូន ប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។
http://cambo-report.com/general-knowledge/post/10378
0 comments:
Post a Comment