Pages

Powered by Blogger.

Thursday, July 3, 2014

វិធីតម្លើងភាសាខ្មែរនៅលើ iOS 7.1.1 & 7.1.2


វិធីតម្លើងភាសាខ្មែរនៅលើ iOS 7.1.1 & 7.1.2

កាលពីថ្មីៗនេះគេហទំព័រ sovann2 យើងខ្ញុំបានជម្រាបជូនរួចមកហើយពីកំណែទម្រង់ថ្មីនៃកម្មវិធី Pangu ដែលជាកម្មវិធីសំរាប់ Jailbreak iOS 7.1 & 7.1.1-7.1.2 ដោយឡែកឯការបង្កើតនូវពុម្ពអក្សរខ្មែរនេះគឺជាស្នាដៃកូនខ្មែរយើងមួយរូបដែលមានឈ្មោះថា Samnang Ouk (Facebook Samnang Apple) បានខិតខំបង្កើតនូវពុម្ពអក្សរខ្មែរ ជំនាន់ក្រោយដែលដំនើរការបានយ៉ាងល្អត្រឹមត្រូវស្ទើរតែ 99.99% ពេលនេះផងដែរក្រុមការងារយើងខ្ញុំនឹងបន្តចែកចាយនូវចំណេះដឹងបន្ថែមទៀតពីការដាក់ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនូវលើ iPhone&iPad របស់លោកអ្នក៕ ដែលក្នុងនោះរួមមាន 4 កញ្ចប់ដូចជា iOS 7.1.X Khmer Font, iOS 7.1.X iPhone&iPad Keyboard, iOS 7.1.X Khmer Region, iOS 7.1.x Khmer Language.
+ចំណាំ " iPhone&iPad របស់លោកអ្នកត្រូវ Jailbreak ជាមុនសិន"
ទាញយក Pangu នៅទីនេះ
-របៀបតម្លើងអក្សរខ្មែរនិងក្តារចុចខ្មែរនៅលើiPhone&iPad:
1.បើកចូលទៅក្នុងកម្មវិធី Cydia
2.ចុចទៅក្នុងប្រអប់ Source-> Edit-> Add
3.សរសេរនៅឈ្មោះ Source នៅក្នុងប្រអប់ "elunchen.com/cydia" រួច Add Source
4.បន្ទាប់មកចុចចូលទៅក្នុង Source EleunChen ដែលអ្នកបាន Add
5.ចូលទៅក្នុង All Package->តម្លើងនូវកញ្ចប់ទាំង 4 នោះម្តងមួយរួច Respring ជាការស្រេច
-ដើម្បីកំណត់អោយពុម្ពអក្សរខ្មែរនិងក្តារចុចខ្មែរដំណើរការនៅលើ iDevice របស់អ្នក:
1.Setting->General->International->Language->ភាសាខ្មែរ->Done
2.Setting->General->Region Format->ជ្រើសរើស Khmer (Cambodia) សំរាប់កាលបរិច្ឆេទពេលវេលាជាភាសាខ្មែរ
3.Setting->General->Keyboard->Add New Keyboard->ជ្រើសរើស ក្តារចុចខ្មែរ
ពេលនោះអ្នកនឹងទទួលបាននូវទូរស័ព្ទជាភាសាខ្មែរបូករួមនឹងក្តារចុចយូនីកូដដោយស្រួលដែលចំណាយពេលត្រឹមតែជាង 10នាទីប៉ុណ្ណោះ (ឫអាចងាកទៅមើលម្តងទៀតនូវការបង្ហាញត្រួសៗក្នុងរូបភាពខាងក្រោម) យើងខ្ញុំជឿជាក់ថាប្រិយមិត្តទាំងអស់ប្រាកដជាទទួលបានជោគជ័យនូវការសាកល្បងដ៏ល្អមួយនេះ។ ឆ្លៀតឱកាសនេះក្រុមការងារយើងខ្ញុំសូមថ្លែងអំណគុណជាពិសេសដល់ហាងនីកាដែលតែងតែចូលរួមសហការណ៍ជាមួយ នឹងគេហទំព័រយើងខ្ញុំ។ ​ហាង My Appstore (ភ្នំពេញ) និងហាងទូរស័ព្ទ បវរ សេវាបញ្ចូលកម្មវិធីនិងជួសជុលនៅខេត្តសៀមរាប៕ សរសេរអត្ថបទដោយ: កៅ រក្សា

 
 http://sovann2.com/news_detail.php?id=1426&tid=14

4 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. why my iphone can not add "elunchen.com/cydia"

    ReplyDelete
  3. why my iphone can not add "elunchen.com/cydia"

    ReplyDelete
  4. why i add so it error code? how can i add

    ReplyDelete

 

Blogroll

About

no have

a