កូនខ្មែរអាប់ដេត សូមបង្ហាញពីរបៀប ការបង្កើតកម្មវិធីរបស់ ប្រព័ន្ធប្រតិបត្តិការ អេនដ្រយដ៍ (Android) មិនចាំបាច់ចេះកូដ ដោយគ្រាន់តែយើងចូលទៅកាន គេហទំព័រ Andromo បន្ទាប់មក ចុះឈ្មោះជាសមាជិកដើម្បី ទទួលនូវការបង្កើត កម្មវិធី អេនដ្រយដ៍ Free។ សូមអនុវត្តន៍តាម កូនខ្មែរអាប់ដេត ទាំងអស់គ្នា។
- ចូលទៅកាន់គេហទំព័រ www.andromo.com
- ចុចលើប៊ូតុងដែលមានពាក្យ Signup Now For Free
- បំពេញឈ្មោះ អ៊ីមែល នឹង Password បន្ទាប់មកត្រូវ ( ធិច ) ត្រង់ពាក្យ I have read and accept នឹងចុច Create My Andromo Account
- បន្ទាប់មកចូលទៅកាន Email របស់អ្នកដើម្បី Confirm Account របស់អ្នកដោយចុច លើពាក្យ Confirm my account

- ចុច New Project ឬក៏ Create New App ដើម្បីបង្កើត
- ត្រង់ Project Name ត្រូវ ដាក់ឈ្មោះ កម្មវិធីដែលយើងចង់បង្កើត រួចចុច Create
កូនខ្មែរអាប់ដេត សូមពន្យល់អំពី មេនុយដែរគួរប្រើ នឹងមិនគួរប្រើ
1. App info: គឺជាកន្លែងដែលយើងអាច កំណត់ដូចជា
- App Name:ឈ្មោះរបស់កម្មវិធី
- App Version :ជំនាន់ របស់អេនដ្រយដ៍ ( App Version )
- Category: ប្រភេទ Ex: Entertainment
- App Icon: Logo របស់ កម្មវិធី
3: Style : កន្លែងដែលយើងកំណត់ទៅលើពណ៍របស់ អក្សរ ក្នុងកម្មវិធីនឹងផ្សេងៗទៀត
4: Dashboard: កន្លែងដែលយើង ដែលកំណត់ Icon របស់រកម្មវិធី ឲ្យមានលក្ខណះ Classic,
List , Button Grid , ឬក៏ជាប្រភេទ Gallery នឹង អាចប្តូរផ្ទៃខាងក្រោយរបស់កម្មវិធី
5: Monetization : គឺជាកន្លែងដែលយើងអាចរកប្រាក់ចំនូលតាមរយះកម្មវិធីដែលយើងបង្កើត ធម្មតាមិនចាំបាច់ប្រើទេ
6: Services : មិនចាំបាច់ប្រើ
7: Build :គឺជាកន្លែងចាំបាច់នៅពេលដែលយើង កំណត់នូវមេនុយខាងលើរួចហើយ លោកអ្នកត្រូវតែ Build ជា File apk ដើម្បីអាចដាក់លើ ប្រព័ន្ធប្រតិបត្តិការ អេនដ្រយដ៍ បានបន្ទាប់ពី Build ហើយ ក្រុមហ៊ុន Andromo នឹងផ្ញើ អ៊ីមែលចូលក្នុង Account របស់យើង ដើម្បីឲ្យយើង ទាញយកកម្មវិធី ដែលយើងបានបង្កើត ។
សូមទស្សនាវីឌីអូ
http://www.konkh-update.com/2014/08/how-to-create-android-app-without-code.html
0 comments:
Post a Comment