
សំរាប់លោកអ្នក ដែលបាន ដំឡើង ឃីប៊តខ្មែរ តែពេលវាយចេញជា ភាសាថៃ ទៅវិញនោះ នេះ គឺដោយសារតែ កញ្ចប់មួយឈ្មោះ Mobile Substrate មិនទាន់ ទ្រទ្រង់ ប្រព័ន្ធ iOS 7 នៅឡើយ។ ទើបតែពេលថ្មីៗនេះទេ ដែល លោក Saurik ដែលជា ម្ចាស់របស់កម្មវិធី Cydia និងកញ្ចប់ Mobile Substrate បានធ្វើការកែកុន កញ្ចប់ Mobile Substrate នេះ អោយដំណើរការ លើ iOS 7 យ៉ាងពេញលេញ ព្រមទាំង ទ្រទ្រង់ ARM64 (iPhone 5S)។ សូមអនុវត្ត ដូចខាងក្រោម ដើម្បី ដោះស្រាយ បញ្ហាឃីប៊តខ្មែរ វាយចេញ ថៃ។
តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch, iPad ដើរលើ iOS 7 ដែល Jailbreak រួចហើយ
វិធីអនុវត្តន៍:
មុននឹងដំឡើង Mobile Substrate សូមបើក Cydia រួចចូលទៅ Changes រួចមើល កញ្ចប់ evasi0n 7.x Untether ឃើញ ឬអត់។ បើឃើញ សូមធ្វើការ Update វា ជាមុនសិន។1. ដំឡើង Mobile Substrate ឬ Cydia Substrate សារឡើងវិញ: ជាដំបូង ត្រូវដំឡើង Cydia Substrate ទៅកាន់ កំណែទំរង់ថ្មី ដែលទ្រទ្រង់ iOS 7។ សូមបើក កម្មវិធី Cydia រួចរង់ចាំ វា Loading រហូតដល់ចប់ (វាកំពុងអាប់ដេតកញ្ចប់ថ្មីៗ)។ បន្ទាប់មក ចូលទៅ Search រួចវាយពាក្យ Cydia Substrate។ រួចសូមចុចលើ កញ្ចប់ Cydia Substrate នេះ រួចរើសយក Modify -> Upgrade-> Confirm ដើម្បីដំឡើងវា។ បន្ទាប់មក ចុច Return to Cydia។







2. លុប ឃីប៊តចេញ: ចូលទៅ Manage-> Sources ចុចលើ Repo របស់ 4KhmeriPhone Team រួចរំកិល អេក្រង់ចុះក្រោម រកកញ្ចប់មួយឈ្មោះ iOS 7+ 5 rows iPhone Keyboard សំរាប់ អ្នកប្រើ iPhone ឬ iOS 7+ 4 Rows iPad Keyboard សំរាប់ អ្នកប្រើ iPad។ ចុចលើ កញ្ចប់ឃីប៊តនោះ រួចរើសយក Modify-> Remove។ បន្ទាប់មក ចុច Restart SpringBoard។






3. ដំឡើង ឃីប៊តសារជាថ្មី: ក្រោយ Restart SpringBoard រួចចូលមក Cydia វិញ ត្រង់កញ្ចប់ឃីប៊ត ហើយម្តងនេះ ចុចលើ Install-> Confirm ដើម្បីដំឡើងវា។ ពេលដំឡើងរួច ចុច Restart SpringBoard ជាការស្រេច។



4. ចូលទៅវាយ ឃីប៊តសាក នោះ វានឹងចេញជា អក្សរខ្មែរ មិនខាន៕

http://www.ioskhmer.com/2013/12/31/%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%80%E1%9F%82-%E1%9E%83%E1%9E%B8%E1%9E%94%E1%9F%8A%E1%9E%8F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A-%E1%9E%9C%E1%9E%B6%E1%9E%99%E1%9E%85%E1%9F%81%E1%9E%89/
0 comments:
Post a Comment