អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិនថាគេ
ឬខ្ញុំឡើយគឺចូលចិត្តថតរូប និងវីដេអូ ដើម្បីទុកមើលកំដរការអផ្សុក
ឬចែករំលែកទៅកាន់មនុស្សដែលយើងស្គាល់
ឬទៅកាន់សង្គមទាំងមូលផងដែរ
ហើយការថតនោះទៀតសោតគឺតម្រូវអោយយើងបើកកម្មវិធីកាមេរ៉ាប្រើ
ប្រាស់ ដែលវាអាចជាកម្មវិធីហ្ស៊ីនរបស់ទូរស័ព្ទ ឬកម្មវិធីតម្លើងតាម
Play/App Store ជាដើម។ យ៉ាងណាមិញពេលខ្លះយើងចង់ថតរូប ឬវីដេអូ
ដោយមិនចង់អោយនរណាម្នាក់ដឹងគឺពិតជាពិបាកព្រោះយើងត្រូវចូល
កម្មវិធីកាមេរ៉ា
ដែលអ្នកនៅជុំវិញយើងគេអាចដឹងថាយើងកំពុងថតអ្វីមួយជាក់ជាមិន
ខាន ក៏ប៉ុន្តែបញ្ហានេះលែងជាបញ្ហាធំដុំទៀតហើយ
ដោយរាល់អ្នកប្រើប្រាស់ iPhone, iPad និង iPod Touch 5
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ទាំងអស់ អាចធ្វើការថតរូប
និងវីដេអូបានដោយសេរី ដោយគ្មាននរណាម្នាក់ដឹង
ព្រោះអ្នកអាចថតដោយពុំចាំបាច់ចូលទៅកម្មវិធីកាមេរ៉ាអ្វីទាំងអស់
ជាមួយ Tweak ពិសេសមួយនេះ។
Tweak ពិសេសនេះមានឈ្មោះហៅជាផ្លូវការថា QuickShoot Pro
វាបានចេញចាប់តាំងពី iOS 6 មកម៉្លេះ ហើយបានបន្តធ្វើការ Update
រហូតមកដល់ iOS 8 នេះថែមទៀត ហើយបច្ចុប្បន្នវាមានលក់នៅក្នុង Cydia
នៅក្នុងតម្លៃ 1.49$ ដោយការប្រើប្រាស់គឺកាន់តែប្រសើរ
និងល្អជាងមុនឆ្ងាយធានាថាអ្នកនឹងពេញចិត្តជាមួយសមត្ថភាពរបស់វា។
សម្រាប់ប្រិយមិត្ត Cambo Report
វិញគឺពុំចាំបាច់ខ្វាយខ្វល់អំពីបញ្ហាទិញ Tweak នោះទេ
អ្នកអាចតម្លើង Tweak នេះប្រើប្រាស់បានដោយសេរី
មិនគិតប្រាក់អ្វីទាំងអស់ ដូច្នេះដើម្បីតម្លើង Tweak
នេះបានគឺមានភាពងាយស្រួលខ្លាំងណាស់
ដោយគ្រាន់តែធ្វើតាមជំហ៊ានងាយៗដូចខាងក្រោម៖
តម្រូវការ
- iPhone, iPad និង iPod Touch 5 ដំណើរការដោយ iOS 8 ទាំងអស់
- ត្រូវបាន Jailbroken បានសម្រេច 100%
- មាន Cydia
របៀបតម្លើង
- ចូលទៅកាន់ Cydia
- ចុចប៊ូតុង Source ហើយ Manage > Source > Edit > Add វាយពាក្យថា http://repo.biteyourapple.net ហើយចុច Add (បើអ្នកមាន Source នេះហើយមិនចាំបាច់ Add បន្ថែមឡើយ)
- បន្ទាប់មកសូមចុចប៊ូតុង Search ហើយវាយពាក្យថា “QuickShoot Pro”
- សូម Install Tweak នោះ ដែលមានឈ្មោះថា QuickShoot Pro iOS 8
- បន្ទាប់ពីតម្លើងរួចអ្នកនឹងឃើញ Tweak នោះនៅលើផ្ទាំង Menu របស់ iDevice អ្នក
- ជោគជ័យ! អ្នកអាចប្រើប្រាស់ Tweak ពិសេសនេះថតរូប និងវីដេអូ ដោយពុំចាំបាច់ចូលទៅក្នុងកម្មវិធីកាមេរ៉ាទៀតហើយ!
គួរបញ្ជាក់ប្រាប់ផងដែរថា Tweak មួយនេះ Cambo Report
គ្រាន់តែធ្វើការណែនាំប៉ុណ្ណោះ
យើងពុំមានបំណងចង់អោយប្រិយមិត្តយកទៅថតរូប ឬវីដេអូ
អ្វីអោយខុសពីសីលធម៌សង្គមយើងឡើយ។
http://www.cambo-report.com/news6/QuickShoot-Pro-Tweak.aspx