ទន្ទឹម Facebook ជាបណ្ដាញសង្គមផ្ដល់អត្ថប្រយោជន៍ច្រើនលើសពីការភ្ជាប់ទំនាក់ទំនងរវាងមនុស្សឆ្លងប្រទេស ឆ្លងទ្វីប តែសេវាកម្មដែលកំពុងមានអ្នកប្រើជាង ៨០០លានគណនីរៀងរាល់ថ្ងៃនេះ ក៏អាចធ្វើឱ្យអ្នកប្រើមានភាពធុញទ្រាន់ដោយសារ friend របស់គេផងដែរ។ ដោយសារបច្ចេកវិទ្យាជឿនលឿន សព្វថ្ងៃបណ្ដាញសង្គមពិតជាបានរួមចំណែកផ្ដល់ភាពងាយស្រួលដល់អ្នកប្រើយ៉ាងច្រើន ជាក់ស្ដែងអាចចែករំលែកចំណេះដឹង និងព័ត៌មានផ្សេងៗទាំងក្នុងប្រទេស និងអន្តរជាតិបានទាន់ហេតុការណ៍ភ្លាមៗ។ យ៉ាងណា អ្នកប្រើអាចនឹងវិលមុខដោយសារមាន friend តែងតែបង្ហោះ status ឬព័ត៌មានឥតបានគេ ដែលនាំភាពស្មុគស្មាញដល់លោកអ្នក។ ចុះតើត្រូវ Unfriend ឬយ៉ាងណា? តើការ Unfriend ពិតជាវិធីសាស្ត្រល្អឬ? ចុះតើលោកអ្នកមិនខ្លាចប៉ះពាល់មិត្តភាពទេ?
តាមការសិក្សាស្រាវជ្រាវបង្ហាញថា ដើម្បីឱ្យការប្រើបណ្ដាញសង្គម Facebook ផ្ដល់អត្ថប្រយោជន៍ និងមិនធ្វើឱ្យលោកអ្នកជិនណាយ គឺត្រូវ៖ (១)-ចេះជ្រើសរើសពេលវេលាស័ក្ដិសមដើម្បីលេង (២)- Add និងទុកតែ friend ណាអ្នកស្គាល់ច្បាស់ និងចង់រក្សាទំនាក់ទំនងល្អ ហើយ unfriend អ្នកដែលមិនស្គាល់ និងមិនធ្លាប់ភ្ជាប់ទំនាក់ទំនងទាល់តែសោះ (៣) ចុច Like ទំព័រ (Page) និងចូលរួម (join) ក្រុម (Group) ដែលផ្ដល់អត្ថប្រយោជន៍ត្រូវនឹងអ្វីដែលអ្នកចង់បាន ហើយ Unlike ទំព័រ និង Leave ក្រុមដែលគ្មានប្រយោជន៍។ នៅមានវិធីសាស្ត្រផ្សេងៗទៀតដើម្បីទទួលបានប្រយោជន៍ពីបណ្ដាញសង្គម។
... បើគិតថា Facebook ធ្វើឱ្យខាតពេលឥតប្រយោជន៍ អីចឹងលោកអ្នកសាកមកអនុវត្ត ៥ចំណុចនេះដើម្បីឱ្យមានប្រយោជន៍វិញ ...
ចុះសម្រាប់លោកអ្នកដែល មិនហ៊ាន Unfriend ដោយសារគិតថា ជាទង្វើហួសហេតុមិនសមនឹងធ្វើ ម្យ៉ាងគិតថា ពិបាកនឹងមើលមុខគ្នាចំ តើត្រូវធ្វើដូចម្ដេច? ទំព័រនេះ យើងសូមបង្ហាញគន្លឹះសាមញ្ញដើម្បីដោះស្រាយបញ្ហានេះជូនលោកអ្នកបាន។ ខាងក្រោមនេះ គឺជាគន្លឹះដើម្បីបញ្ឈប់ការបង្ហាញ Post របស់ friend ណាមួយដែលលោកអ្នកមិនត្រូវការមើលឃើញ ដោយមិនចាំបាច់ Unfriend ឡើយ។
វិធីទី១៖ នៅលើ News Feed លោកអ្នកគ្រាន់តែរកមើល Post របស់ friend ណាដែលអ្នកមិនចង់ឃើញ ហើយចង់បិទមិនឱ្យបង្ហាញនៅពេលគេបង្ហាះ status លើកក្រោយៗទៀត រួចហើយចុចលើ សញ្ញាព្រួញនៅផ្នែកខាងស្ដាំនៃ Post រួចរើសយក Unfollow [ឈ្មោះ friend] ជាការស្រេច។
វិធីទី២៖ ចូលទៅ Wall របស់ friend នោះរួចហើយ រកមើលបើឃើញប៊ូតុង Following សូមចុចលើនោះម្ដង ដើម្បីប្ដូរទៅជាប៊ូតុង Follow វិញ។ នេះគឺមានន័យថា លោកអ្នកកំពុងដកការបង្ហាញ Post របស់ friend ម្នាក់នោះ មិនលើគណនី Facebook របស់ខ្លួនហើយ។ ដូច្នេះរាល់ការ Post របស់ friend ម្នាក់នោះ នឹងលែងបង្ហាញនៅលើ News Feed របស់អ្នក៕
សាកល្បងអនុវត្តម្ដងមើល៍ តើបានផលឬយ៉ាងណា?
... Facebook ប្រសិនបើមាន ៤ចំណុចនេះទៀត នឹងធ្វើឱ្យ User បាក់ចិត្តស្ដូកមកប្រើកាន់តែខ្លាំង ...
... របៀបលាក់មិនឱ្យ Friend អ្នកដឹងថា អ្នកបានអានសារ Facebook របស់គេនៅលើទូរស័ព្ទ និងកុំព្យូទ័រ ...

http://www.thebnews.com/news/7131/
0 comments:
Post a Comment