Pages

Powered by Blogger.

Saturday, December 13, 2014

ពិនិត្យ​មើល ​រយៈពេល​ធានា​នៅលើ Apple Device


លោក​អ្នក​កំពុងតែ​ប្រើប្រាស់​ផលិតផល​របស់ Apple ប្រហែល​ជាមិនបានខ្វល់ខ្វាយថា ​តើ​ទួរស័ព្ទរបស់​អ្នក​ផុត​កំណត់​ពេលវេលា​ដែល​ក្រុមហ៊ុនបាន​ធានា​ សេវាកម្មទៅលើ​ ​iPhone, iPad, iPod Touch, MacBook Pro របស់​លោកអ្នក​ទេ ។ ក្រុមហ៊ុន Apple បាន​ធានា​ទៅលើ​សេវាកម្មទៅដល់អតិថិជនរបស់​ខ្លួនក្នុងទៅលើ​ រាល់ការទិញក្នុងរយៈពេលមួយឆ្នាំ នឹងបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់​ក្នុង​ការ​ត្រួតពិនិត្យ​មើលថា ​តើរយៈពេល​កំណត់​ក្នុងការ​ធានានោះចប់​ ឬនៅតាមរយៈ​ទំព័រ Apple Support ។
Check iPhone iPad Warranty From Apple
ការធានា​មានគ្រប់​យ៉ាង ព្រោះទើបតែទិញថ្មី
សេវា​​ទាំងនោះ​មាន​ដូចជា៖
  • Telephone Technical Support៖ លោកអ្នក​អាច​តេ​ទៅ Support នៅ​ក្រុមហ៊ុន Apple ​ផ្ទាល់​ពី​ចម្ងល់​ និង​ដំណោះស្រាយ​បញ្ហា​នានា រយៈពេល ៩០ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃទិញ និង Activated Device ដំបូង ។
  • Repairs and Service Coverage៖ ជាសេវា​​ដ៏ពិសេសមួយ ដែល​លោកអ្នក​អាច​យក​ទៅ​ក្រុមហ៊ុន Apple ឲ្យ​ធ្វើ​ការ​ជួសជុល ឬដូរថ្មី​ក្នុងករណី Hardware មាន​បញ្ហា ដូចជា ខូច Hard Disk របស់ Mac, សាក​ថ្ម​មិនចូល​​ iPad ឬ ខូច Wifi របស់ iPhone ជាដើម ។ ការធានា​នេះ​មាន​រយៈពេល ១ឆ្នាំពេញ រាប់​ចាប់ពី​ថ្ងៃទិញ និង Activated ដំបូង ។
ចំណាំ៖ សេវា​នេះ​ត្រូវបាន​ផ្តល់​ជូន​ជា​សាធារណៈ និង​អន្តរជាតិ​រាល់​ក្រុមហ៊ុន Apple ទោះនៅ​អាមេរិក សិង្ហបូរី ក៏​លោកអ្នក​អាច​យក​ទៅជួសជុល​បានដែរ (កុំភ្លេច​ថ្លៃ​សំបុត្រ​យន្តហោះ) ។
ការ​ត្រួតពិនិត្យ​ទៅលើ​រយៈពេលធានា​នេះ គឺលោកអ្នក​គ្រាន់​តែ​វាយបញ្ជួលនូវលេខ​ Serial Number របស់ ​Device របស់​អ្នកដាក់​ចូលប្រអប់​ស្វែរក​មួយ ដែល​លោកអ្នក​អាច​ចុច​លើ តំណភ្ជាប់នេះ នោះលោកអ្នក​នឹងអាចមើលដឹងថាតើ iPhone ឬ iPad របស់​អ្នក​ផុតកំណត់​ធានា​ហើយឬនៅ ។
Check_Warranty_Status
  • ដើម្បីមើល Serial Number របស់​ iPhone របស់​អ្នក​សូមចូលទៅកាន់​ Setting => General => About ហើយ​​ Scroll ចុះទៅក្រោម​រកមើល​ពាក្យថា​ Serial Number ហើយ Tab ឱ្យជាប់​នៅលើ​លេខ Serial ដែល​នៅខាងស្តាំនោះហើយយកពាក្យ Copy ។
Find-iPhone-Serial-Number
  • សូម Paste Serial Number របស់​ Apple Device លោកអ្នក​​ដាក់ទៅក្នុង​ប្រអប់​ខាងលើ ហើយចុច Continue នោះលោកអ្នក​នឹងបានឃើញ ពីពត៌មានពីការ​កំណត់​រយៈពេល​ធានារបស់​ iPhone iPad របស់​អ្នក​ដូចរូបខាងក្រោមនេះ
Check iPhone iPad Warranty From Apple
ប្រសិន​បើ Device លោកអ្នក​ទិញប្រើយូរ​ហើយ នោះ​វានឹង​បង្ហាញពី​ព័ត៌មាន​ដែល​ហួស​សពុលភាព ដូចរូប​ខាងក្រោម៖
Mac_Service_Support
ហួសកំណត់​ពីរ​ចំណុច​សំខាន់ៗ ព្រោះទិញ​ជាង​មួយឆ្នាំហើយ!
 លោកអ្នក​អាចពិនិត្យ​មើល​លេខ Serial ឲ្យច្បាស់​លាស់​មុននឹង​សម្រេចចិត្ត​ទិញផលិតផល Apple ណាមួយដោយ​មិនចាំបាច់ បើក​មើល​ខាងក្នុង ។
 serial_number 

http://www.sombokit.com/2014/01/21/check-warranty-status-apple-device.html

0 comments:

Post a Comment

 

Blogroll

About

no have

a