Pages

Powered by Blogger.

Tuesday, July 14, 2015

ថតសម្លេង​ពេល​កំពុង​និយាយ​​ទូរស័ព្ទ​នៅ​លើ​ប្រព័ន្ធ​ប្រ​តិបត្តិ​ការ iOS 8.3 និង iOS 8.4 ជា​មួយ​នឹង Tweak AudioRecorder 2

cover
សម្រាប់ប្រិយមិត្តដែលកំពុងតែ​ស្វែង​រក Tweak ផ្សេងៗ​សម្រាប់​ធ្វើ​ការ ថត​សម្លេង​ពេល​កំពុង​និយាយ​ទូរស័ព្ទ​អាច​ធ្វើ​ការ សាក​ល្បង​ជា​មួយ​នឹង Tweak Audio Recorder 2 បាន ដែលវាមានសមត្ថភាពអាច​ធ្វើការ ថតម្លេងនៅពេលដែលប្រិយមិត្ត កំពុងតែនិយាយទូរស័ព្ទ ហើយ Tweak មួយនេះវាអាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ដល់ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ផងដែរ វាមានលក្ខណៈ​ពិសេសៗ​ជា​ច្រើន។
តាមពិតទៅខេមបូធ្លាប់បានធ្វើការបង្ហាញ Tweak សម្រាប់ថតសម្លេង ពេលកំពុងនិយាយ ទូរស័ព្ទ​ជា​ច្រើន​ដង​រួច​មក​ហើយ តែដោយសារតែ ពេលនេះ Tweak ចាស់ៗទាំងនោះ មិនអាចដំណើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.3 និង 8.4 បានទេ ដូច្នេះទើបខេមបូធ្វើការ ណែនាំ Tweak មួយទៀត​សម្រា​ប់​ប្រិយ​មិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 និង iOS 8.3 ដែល Jailbreak រួចរាល់។ តោះសាកល្បងតម្លើង Tweak នេះទាំងអស់គ្នា៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង​ របៀបតម្លើង
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់សូមធ្វើការ Refresh
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក AudioRecorder 2 ហើយ​ធ្វើការ តម្លើង និង Repring Device របស់លោកអ្នក
  • បន្ទាប់មកសូមចូលទៅកាន់ Settings > AudioRecorder 2 វានឹងធ្វើការ Crack ដោយ​ស្វ័យ​ប្រវត្តិ
  • ដើម្បីអោយវាដំណើរការកាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់​លោក​អ្នក​ឡើង​វិញ
សូមទស្សនាវីដេអូខាងក្រោម៖
បញ្ចាក់៖ ក្រោយពីតម្លើងរួចរាល់ លោកអ្នកកុំទាន់បើក Audiorecorder 2 នៅលើ Home Screen សូម​ចូលទៅកាន់ Settings > AudioRecorder 2 ដើម្បីធ្វើការ Crack ជាមុនសិន ពុំនោះទេ វាមិន​អាច​ប្រើ​ប្រាស់បានឡើយ។
http://cambo-report.com/general-knowledge/post/19905

0 comments:

Post a Comment

 

Blogroll

About

no have

a