Pages

Powered by Blogger.

Wednesday, July 29, 2015

គន្លឹះ​ធ្វើឲ្យ​គណនី Facebook លោកអ្នក​មាន​សុវត្ថិភាព​ខ្ពស់ គេ hack ភ្លាម​អ្នក​ដឹង​ភ្លែត​អាច​ដក Hacker ចោល​តែ​ម្ដង

គន្លឹះ​ធ្វើឲ្យ​គណនី Facebook លោកអ្នក​មាន​សុវត្ថិភាព​ខ្ពស់ គេ hack ភ្លាម​អ្នក​ដឹង​ភ្លែត​អាច​ដក Hacker ចោល​តែ​ម្ដងប្រភព៖​ wannagotothemovies
ថ្វីត្បិត​អ្នក​ព្យាយាម​ប្រើ​លេខ​សម្ងាត់​ខ្លាំង​យ៉ាងណា ប៉ុន្តែ hacker នៅ​តែ​មាន​ល្បិច​ផ្សេងៗ​​លួច​គណនី​របស់​អ្នក។ ​អីចឹង​​ហើយ​បាន​ជាទន្ទឹម​នឹង​ Facebook កំពុង​ពេញ​និយម​លើ​ពិភពលោក អ្នកប្រើ​ក៏​មាន​ក្ដី​បារម្ភ​​ខ្លាំង។ ដើម្បី​ជា​ចំណែក​ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត ​ថ្ងៃ​នេះ TheBNEWS សូម​លើក​យក​គន្លឹះ​មាន​ប្រសិទ្ធភាព ផ្ដល់​សុវត្ថិភាព​លើ​គណនី Facebook របស់​លោក​អ្នក​ពី hacker។

នៅ​ពេល​មាន​គេ Login ចូល​ប្រើ​គណនី​របស់​អ្នក នោះ​ក្រុមហ៊ុន Facebook នឹង​ផ្ញើ notification រួម​ទាំង​ផ្ញើសារ (SMS) ចូល​ទូរស័ព្ទ​របស់​អ្នក ដើម្បី​ប្រញាប់​ឱ្យ​ប្ដូរ Password បន្ទាប់​ដើម្បី​កាត់ផ្ដាច់​ការ​ភ្ជាប់​ចូល​របស់​ជន​ខិលខូច។

+ចំណុច​ចាប់ផ្ដើម

1

-សូម​ចុច​លើ​រូប​សញ្ញា​ព្រួញ​ដាំ​ក្បាល​ចុះ​ដូច​រូប (១) រួច​ចូល​ទៅ Settings (២)។

2

-ចូល​ទៅ Security (១) ហើយ​ចុច​លើ Edit (២) នៅ​ត្រង់ Login Alerts។

3



-នៅ​ក្នុង Login Alerts លោក​អ្នក​អាច​ធ្វើ​ការ​កំណត់​សុវត្ថិភាព​ដើម្បី​ក្រើនរំលឹក​អ្នក​ក្នុង​លក្ខខណ្ឌ​ចំនួន៣ ដូច​ជា៖
    -Notification: Get notification (ដើម្បី​ទទួល​សារ notification នៅ​លើ​គណនី Facebook ប្រសិន​មាន​នរណា​ម្នាក់ login ចូល​គណនី Facebook របស់​អ្នក។ 
    -Email: Email login alerts to facebookuser@yahoo.com (ផ្ញើ​សារ​ទៅ​កាន់​អ៊ីមែល ប្រសិន​មាន​គេ​លួច​ប្រើ Facebook របស់ អ្នក)
    -Text messages: Text login alerts to [111.222.333] (ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក​ ប្រសិន​មាន​គេ​លួច​ប្រើ Facebook របស់​អ្នក)

4



ក្រោយពី​បាន​កំណត់​រួច​រាល់​ហើយ សូម​ចុច​លើ​ប៊ូតុង Save Changes នោះ​នឹង​តម្រូវ​ឱ្យ​លោក​អ្នក​បំពេញ​លេខ​កូដ​សម្ងាត់ (Password) Facebook របស់​អ្នក រួច​សូម​ចុច​លើ​ប៊ូតុង Submit។



5

លោក​អ្នក​អាច​សាកល្បង បើក Facebook ពី​ឧបករណ៍​អេឡិចត្រូនិក​ដទៃ (ទូរស័ព្ទ/ថេប្លេត/កុំព្យូទ័រ …) នោះ Facebook របស់​អ្នក​នឹង​ទទួល​បាន​សារ​ពី​ក្រុមហ៊ុន Facebook បញ្ជាក់​ប្រាប់​ថា មាន​មនុស្ស​ទើប​បើក​គណនី​របស់​អ្នក​មិន​ខាន។ នៅ​ពេល​អ្នក​ចុច​លើ Notification នឹង​មាន​សំណួរ​ចោទ​សួរ​អ្នក​ថា តើ​ជា​ម្ចាស់​គណនី Facesbook ឬ​មិន​មែន? នៅ​ក្នុង​សារ​ក្រើនរំលឹក​នេះ មាន​បញ្ជាក់​នូវ​រយៈពេល​ដែល ជន​មិន​ស្គាល់​បាន Loging ទីតាំង ព្រមទាំង​កម្មវិធី និង​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិក។

6



(បញ្ជាក់៖ ប្រសិន​ការ Login នោះ​គឺ​ធ្វើ​ឡើង​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដូច្នេះ​សូម​លើ This Was Me តែ​បើ​មិន​មែន ពោល​គឺ​ធ្វើ​ឡើង​ដោយ​ជន​មិន​ស្គាល់ សូម​ចុច​លើ​ប៊ូតុង This Wasn’t Me។

7

8

9



ប្រសិន​លោក​អ្នក​រើស​យក This Wasn’t Me នោះ អ្នក​ត្រូវ​បន្ត​ផ្ទៀងផ្ទាត់​លេខ​កូដ និង​សកម្មភាព Login។ សូម​ចុច​លើ​ប៊ូតុង Continue បន្ទាប់​មក វាយ​បញ្ចូល Password ថ្មី ហើយ​វាយ​បញ្ចូល​កូដ​ផ្ទៀង​ផ្ទាត់​ម្ដង​ទៀត រួច​ចុច​លើ​ប៊ូតុង Next → Next និង Go to News Feed ជា​ការ​ស្រេច៕

http://www.thebnews.com/news/8332/

0 comments:

Post a Comment

 

Blogroll

About

no have

a