ថ្វីត្បិតអ្នកព្យាយាមប្រើលេខសម្ងាត់ខ្លាំងយ៉ាងណា ប៉ុន្តែ hacker នៅតែមានល្បិចផ្សេងៗលួចគណនីរបស់អ្នក។ អីចឹងហើយបានជាទន្ទឹមនឹង Facebook កំពុងពេញនិយមលើពិភពលោក អ្នកប្រើក៏មានក្ដីបារម្ភខ្លាំង។ ដើម្បីជាចំណែកក្នុងការផ្ដល់សុវត្ថិភាពខ្ពស់ថែមមួយកម្រិតទៀត ថ្ងៃនេះ TheBNEWS សូមលើកយកគន្លឹះមានប្រសិទ្ធភាព ផ្ដល់សុវត្ថិភាពលើគណនី Facebook របស់លោកអ្នកពី hacker។
នៅពេលមានគេ Login ចូលប្រើគណនីរបស់អ្នក នោះក្រុមហ៊ុន Facebook នឹងផ្ញើ notification រួមទាំងផ្ញើសារ (SMS) ចូលទូរស័ព្ទរបស់អ្នក ដើម្បីប្រញាប់ឱ្យប្ដូរ Password បន្ទាប់ដើម្បីកាត់ផ្ដាច់ការភ្ជាប់ចូលរបស់ជនខិលខូច។
+ចំណុចចាប់ផ្ដើម
-សូមចុចលើរូបសញ្ញាព្រួញដាំក្បាលចុះដូចរូប (១) រួចចូលទៅ Settings (២)។
-ចូលទៅ Security (១) ហើយចុចលើ Edit (២) នៅត្រង់ Login Alerts។
-នៅក្នុង Login Alerts លោកអ្នកអាចធ្វើការកំណត់សុវត្ថិភាពដើម្បីក្រើនរំលឹកអ្នកក្នុងលក្ខខណ្ឌចំនួន៣ ដូចជា៖
-Notification: Get notification (ដើម្បីទទួលសារ notification នៅលើគណនី Facebook ប្រសិនមាននរណាម្នាក់ login ចូលគណនី Facebook របស់អ្នក។
-Email: Email login alerts to facebookuser@yahoo.com (ផ្ញើសារទៅកាន់អ៊ីមែល ប្រសិនមានគេលួចប្រើ Facebook របស់ អ្នក)
-Text messages: Text login alerts to [111.222.333] (ផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់អ្នក ប្រសិនមានគេលួចប្រើ Facebook របស់អ្នក)
-Notification: Get notification (ដើម្បីទទួលសារ notification នៅលើគណនី Facebook ប្រសិនមាននរណាម្នាក់ login ចូលគណនី Facebook របស់អ្នក។
-Email: Email login alerts to facebookuser@yahoo.com (ផ្ញើសារទៅកាន់អ៊ីមែល ប្រសិនមានគេលួចប្រើ Facebook របស់ អ្នក)
-Text messages: Text login alerts to [111.222.333] (ផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់អ្នក ប្រសិនមានគេលួចប្រើ Facebook របស់អ្នក)
ក្រោយពីបានកំណត់រួចរាល់ហើយ សូមចុចលើប៊ូតុង Save Changes នោះនឹងតម្រូវឱ្យលោកអ្នកបំពេញលេខកូដសម្ងាត់ (Password) Facebook របស់អ្នក រួចសូមចុចលើប៊ូតុង Submit។
លោកអ្នកអាចសាកល្បង បើក Facebook ពីឧបករណ៍អេឡិចត្រូនិកដទៃ (ទូរស័ព្ទ/ថេប្លេត/កុំព្យូទ័រ …) នោះ Facebook របស់អ្នកនឹងទទួលបានសារពីក្រុមហ៊ុន Facebook បញ្ជាក់ប្រាប់ថា មានមនុស្សទើបបើកគណនីរបស់អ្នកមិនខាន។ នៅពេលអ្នកចុចលើ Notification នឹងមានសំណួរចោទសួរអ្នកថា តើជាម្ចាស់គណនី Facesbook ឬមិនមែន? នៅក្នុងសារក្រើនរំលឹកនេះ មានបញ្ជាក់នូវរយៈពេលដែល ជនមិនស្គាល់បាន Loging ទីតាំង ព្រមទាំងកម្មវិធី និងប្រភេទឧបករណ៍អេឡិចត្រូនិក។
(បញ្ជាក់៖ ប្រសិនការ Login នោះគឺធ្វើឡើងដោយខ្លួនអ្នកផ្ទាល់ ដូច្នេះសូមលើ This Was Me តែបើមិនមែន ពោលគឺធ្វើឡើងដោយជនមិនស្គាល់ សូមចុចលើប៊ូតុង This Wasn’t Me។
ប្រសិនលោកអ្នករើសយក This Wasn’t Me នោះ អ្នកត្រូវបន្តផ្ទៀងផ្ទាត់លេខកូដ និងសកម្មភាព Login។ សូមចុចលើប៊ូតុង Continue បន្ទាប់មក វាយបញ្ចូល Password ថ្មី ហើយវាយបញ្ចូលកូដផ្ទៀងផ្ទាត់ម្ដងទៀត រួចចុចលើប៊ូតុង Next → Next និង Go to News Feed ជាការស្រេច៕
http://www.thebnews.com/news/8332/