Pages

Powered by Blogger.

Friday, November 28, 2014

ត្រឹមតែបីចំនុចនេះ អ្នក​អាច​ដឹង​ថា​មាន​អ្នក​ដទៃ​លួច​ប្រើ​គណនី Facebook អ្នក​ ឬ​អត់​បានភ្លាម!


បណ្តាញសង្គម Facebook កំពុងតែពេញនិយម​ជា​អន្តរជាតិ សូម្បី​តែ​ប្រទេស​កម្ពុជា​ក៏​មាន​សំណាក់​មហាជន​ប្រើ​ប្រាស់​ច្រើន​ដែរ​ សព្វថ្ងៃ​នេះ។ ពួក​គេ​អាច​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​សំរាប់​ការ​ទំនាក់​ទំនង តាម​រយៈ​ជំនួញ (ការ​លក់​របស់​អនឡាញ​ជា​ដើម), ការ​ផ្សព្វ​ផ្សាយ (ឃោសនា​ពី​ផលិត​ផល​ផ្សេងៗ), ការ​រាប់​អាន និង​ការ​រក្សា​មិត្តភាព។ ដូច​នេះ​ហើយ​មិត្ត​អ្នក​អាន​ដែល​កំពុង​តែ​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ត្រូវ​តែ​ចាប់​អារម្មណ៍ និង​ការពារ​គណនី Facebook របស់​អ្នក​កុំ​ឲ្យ​បាត់​បង់ និង​កុំ​អោយ​អ្នក​ផ្សេង​ដឹង​ពី​លេខ​សម្ងាត់​ឲ្យសោះ។
នៅពេលនេះ យើងនឹងបង្ហាញពីការពិនិត្យ​មើល ថា​តើ​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​បាន Log ចូល​ប្រើ​ប្រាស់​គណនី​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​អាច​ដាក់​ជា​ការ​ផ្តល់​ដំណឹង​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ Log ចូល​គណនី​របស់​អ្នក​បាន​ថែម​ទៀត​ផង។ ដូច​នេះ​សូម​អាន​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. ដាក់ការផ្តល់ដំណឹង
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Login Alerts បន្ទាប់​នៅ​ត្រង់​ចំនុច​នេះ​ដដែល អ្នក​អាច​ធីក​ត្រង់ Get notification (នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង​វា​នឹង​ផ្តល់​ជា​ដំណឹង​នៅ​ត្រង់ Notification បាន​ភ្លាម)
  • បើសិនជាអ្នកធីកត្រង់ Email login to email (អ្នក​នឹង​ទទួល​បាន​ជា​សារ​ផ្តល់​ដំណឹង​នៅ​ក្នុង email របស់​អ្នក​វិញ នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើកដំបូង)
  • បើសិនជាអ្នកធីកត្រង់ Text login alerts to.. អ្នក​ត្រូវ​ដាក់​លេខ​ទូរស័ព្ទ​របស់​អ្នក ហើយ​ត្រូវ​បាន​បញ្ជាក់​ដោយ Facebook បាន​ត្រឹម​ត្រូវ ទើប​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង វា​នឹង​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក​តែម្តង។
2. ដាក់ឧបករណ៍ដែលយើងអាចជឿជាក់បាន
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Trusted Browsers
  • នៅពេលដែលអ្នកបានប្រើប្រាស់ឧបករណ៍​របស់​អ្នក Log ចូល​ដំបូង Facebook ច្បាស់​ជា​សួរ ឲ្យ​អ្នក Save Browser ឬ Never ដូច​នេះ​បើ​សិន​ជា​អ្នក​យក Save browser បន្ទាប់​លើក​ក្រោយ​ទៀត ឧបករណ៍ ឬ Browser នោះ​នឹង​ចូល​ត្រង់ Trusted Browsers នេះ ហើយ​មិន​ចាំបាច់ Save ម្តង​ទៀត​ទេ នៅ​ពេល​ដែល​អ្នក Log ចូល​ម្តងទៀត។
3. មើលពីទីតាំង និងឧបករណ៍ដែលបាន Log ចូលគណនាយើងហើយ
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួចជ្រើស​រើស​យក Where You’re Logged In
  • ត្រង់ចំនុចនេះពិតជាសំខាន់ វាអាច​បង្ហាញ​អ្នក​ពី​ឧបករណ៍​ទាំង​អស់​ដែល​បាន Log ចូល​គណនី Facebook របស់​អ្នក ទាំង​ទីតាំង, ឈ្មោះ Browser, ថ្ងៃ​ខែ​ឆ្នាំ, ម៉ោង និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ ទៀត​ផង ដូច​នេះ​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ត្រង់​កន្លែង​នេះ​បន្តិច ដោយសារ​អ្នក​ដែល​លួច​ចូល​អាច​លុប​សកម្មភាព​នេះបាន។
បើសិនជាអ្នកដឹងត្រឹមតែបីចំនុចខាងលើនេះ ក៏​អាច​ការពារ​ខ្លួន​អ្នក និង​ដឹង​ពី​ការ​លួច​ប្រើ​ប្រាស់​របស់​អ្នក​ដទៃ​បាន​ផង​ដែរ។ សូម​សាក​មើល ថា​តើ​នៅ​ត្រង់​ចំនុច​ទី 2 ឬ​ទី 3 មាន​ឧបករណ៍​ដែល​អ្នក​មិន​បាន​ស្គាល់​ដែរ ឬ​អត់? បើ​សិន​ជា​មាន​មែន សូម​អ្នក​ផ្លាស់​ប្តូរ email ឬ​លេខ​សម្ងាត់ ឬ​ទូរស័ព្ទ​របស់​អ្នក​ចេញ​ជា​ប្រញាប់​ដើម្បី​ជៀស​វាង​ការ​បន្លំ ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​អ្វី​មិន​ល្អ​ពី​សំណាក់​អ្នក​ដែល​លួច​ប្រើ​នោះ ទៅ​លើ​អ្នក​ក៏​ថាបាន។ 

http://www.cambo-report.com/news6/Facebook-Login.aspx

Wednesday, November 19, 2014

ដោះស្រាយបញ្ហា Wifi មាន​ល្បឿន​យឺត​លើ iPhone និង iPad ដំណើរ​ការ​ដោយ iOS 8 និង 8.1


iOS 8 និង 8.1 បើទោះបីវាជាជំនាន់ប្រតិបត្តិ​ការ​ថ្មី​ក៏​ពិត​មែន តែ Apple នៅ​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ពុំ​ទាន់​បាន​ដោះ​ស្រាយ​អស់​នៅ​ឡើយ តែ​ការ Update ពី iOS មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​តែ​មាន​ការ​ប្រែ​ប្រួល ធ្វើ​យ៉ាង​ណា​អោយ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​​ភាព​ប្រសើរ គ្មាន​បញ្ហា​អ្វី​ត្រូវ​កត់​សំគាល់។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​យើង​នៅ​ឃើញ​មាន​អតិថិជន Apple មួយ​ចំនួន​តូច បាន​រាយ​ការណ៍​មក​ថា ពួក​គេ​មាន​បញ្ហា​ល្បឿន Wifi នៅ​លើ​ស្មាតហ្វូន និង​ថេប្លេត​របស់​ពួក​គេ ដែល​កំពុង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្ត​ការ iOS 8 និង 8.1 បើ​ទោះ​បី​ជា​ល្បឿន Internet ពួក​គេ​រហ័ស​យ៉ាង​ណា​ក៏​ដោយ ហេតុ​នេះ​បើ​ប្រិយមិត្ត​កំពុង​ប្រើ​ប្រាស់ iPhone និង iPad ដំណើរ​ការ​ដោយ iOS 8 និង 8.1 ទាំង​អស់​កំពុង​ជួប​ប្រទះ ឬ​គិត​ថា​ល្បឿន Wifi របស់​អ្នក​ដំណើរ​ការ​យឺត​ខុស​ពី iOS 7 សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម។
បញ្ជាក់៖ សម្រាប់អ្នកដែលគ្មានបញ្ហាល្បឿន Wifi យឺត​គួរ​អោយ​កត់​សំគាល់​នោះ ពុំ​ចាំបាច់​ធ្វើ​តាម​ដំណោះ​ស្រាយ​ខាង​ក្រោមឡើយ!
ដំណោះស្រាយ
  • ចូលទៅកាន់ Settings របស់ iPhone ឬ iPad របស់អ្នក
  • ចុចប៊ូតុងមុខងារ Wi-Fi ហើយ បើកអោយវាដំណើរការ
  • សូមជ្រើសរើសយក Router ឬ ឈ្មោះ Wifi ដែលអ្នកចង់តភ្ជាប់ (Connect)
  • បន្ទាប់មកចុចសញ្ញា “i” ដូចរូបភាពខាងក្រោម
  • ចុងក្រោយ សូមចូលទៅកាន់ Bar ឈ្មោះ DNS បន្ទាប់មក​វាយ​លេខ 8.8.8.8, 8.8.4.4 ហើយ​ចុច​ត្រឡប់​មក​វិញ​បន្ទាប់​មក​ភ្ជាប់​ម៉ាស៊ីន​របស់​អ្នក​ទៅ​កាន់ Wifi ជា​ការស្រេច។


គួរបញ្ជាក់ប្រាប់ប្រិយមិត្តអោយបានដឹងផងដែរ​ថា ការ​ដោះស្រាយ​បញ្ហា​ល្បឿន Wifi ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ធំ​មួយ​របស់ Google តែ​ម្ដង ដែល​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ល្បឿន​ទៅ​លើ​ការ Loading Page និង​កាលៈ​ទេសៈ​មួយ​ចំនួន​ទៀត ហើយ​វា​ក៏​អាច​នឹង​ជួយ​ទៅ​ដល់​អ្នក​មាន​បញ្ហា​ល្បឿន Wifi ដើរ​យឺត​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ iPhone និង iPad ផង​ដែរ តែ​វា​នឹង​ពុំ​អាច​ជួយ​ទៅ​ដល់​ម៉ាស៊ីន​ណា​ដែល​មាន​កម្លាំង Wifi ខ្សោយ​នោះ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​កុំ​យល់​ច្រឡំ​អោយ​សោះ។ សង្ឃឹម​ថា​ប្រិយមិត្ត​ដែល​មាន​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ដោះ​ស្រាយ​ល្បឿន Wifi បាន​គ្រប់ៗ​គ្នា តែ​ខ្ញុំ​ជឿ​ថា​ចំនួន​បញ្ហា​គឺ​មាន​កម្រិត​ទាបបំផុត! 

http://www.cambo-report.com/news4/Fixed-Wifi-iOS8.aspx

Friday, November 14, 2014

គន្លឹះ​ងាយៗ​ក្នុង​ការ​ប្រើ​ Facebook Chat ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ Messanger នៅ​ក្នុង iOS


Facebook គឺជាបណ្តាញសង្គមយក្សមួយ ដែលមានមនុស្សប្រើប្រាស់រាប់កោដ្ឋ​អ្នក​ជុំវិញ​ពិភព​លោក។​ Facebook បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ ដូច​ជា​ការ​ផ្តល់​ទំនាក់​ទំនង​បាន​ជិត​ស្និទ្ធ​ និង​ឆាប់​រហ័ស​ ការ​ផ្ញើ​ឯកសារ​ ការ​ជជេក​កម្សាន្ត​ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ការ​កម្សាន្ត​មួយ​ចំនួន​ទៀត​ជា​ដើម។
ការប្រើប្រាស់ Facebook មានភាពទូលំទូលាយ និងមានលក្ខណៈជាសកល។​ បច្ចុប្បន្ន​នេះ​ Facebook តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​ ប្រើប្រាស់​កម្មវិធី​ Messanger​ ដែល​មាន​មុខ​ងារ​ក្នុង​ការ​ Chat​ និង​ Call តែ​ប៉ុណ្ណោះ​ ដែល​វា​ ដាច់​ដោយ​ឡែក​ពី​កម្មវិធី​ Facebook ជំនាន់​មុន​ដែល​អាច​ប្រើប្រាស់​បាន​ទូលំ​ទូលាយ​ និង​គ្រប់​យ៉ាង​រួម​បញ្ចូល​តែ​មួយ។​ ដូច​នេះ​ អ្នក​ប្រើប្រាស់​ចាំ​បាច់​មាន​កម្មវិធី​ពីរ​ក្នុង​ស្មាតហ្វូន ឬ​ថេប្លេត​របស់​គេ​ ក្នុង​ការ​ប្រើ ​Facebook ឲ្យ​បាន​ពេញ​លេញ។​ បើ​តាម​សម្តី​របស់​លោក​ Mark Zuckerberg បាន​បញ្ជាក់​ថា​ ការ​ញែក​ចេញ​ដាច់​ជា​ពីរ​ រវាង​កម្មវិធី​ Facebook និង Messanger មាន​សារៈ​សំខាន់​ និង​ផ្តល់​នូវ​គុណ​ប្រយោជន៍​បាន​ច្រើន​ជាងមុន ​ដែល​វា​អនុញ្ញាត​ ឲ្យ​អ្នក​ប្រើប្រាស់​ ទទួល​បាន​នូវ​មុខងារ​ និង​លក្ខណៈ​ពិសេស​ ថ្មី​សម្បូរ​បែប​ និង​មាន​ការ​បែង​ចែក​ច្បាស់​រវាង​ការ​ Chat​ និង​ការ​លេង​ធម្មតា​តាម​រយៈ​ Comment ជា​ដើម។​ ម៉្យាង​កម្មវិធី​ទាំង​ពីរ​នេះ​ដំណើរ​ការ​បាន​លឿន​ជាង​មុន​ និង​មាន​ប្រសិទ្ធភាព។
ថ្វីបើ CEO របស់ Facebook, លោក Mark Zuckerberg បានលើកឡើងយ៉ាង​ដូច្នេះ​មែន​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​ សម្តែង​ការ​មិន​ពេញ​ចិត្ត​ តាំង​ពី​មាន​វត្តមាន​ កម្មវិធី ​Messanger ជំនាន់​ក្រោយ​នេះ ​ព្រោះវា​តម្រូវ​ឲ្យ​ពួក​គេ​ Switch ​ទៅ​មក​ នៅ​ពេល​គេ​ចង់​លេង​ Chat បណ្តើរ និង Comment បណ្តើរ។ ចុះ​ប្រិយមិត្ត​ខេមបូ​វិញ​ មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​ប្រើប្រាស់​ Messanger និង​ការ​ Switch ទៅ​មក​នេះ​ដែរ​ឬ​ទេ? ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្រុម​ការងារ​យើង​ខ្ញុំ ​នឹង​លើក​យក​ Tweak មួយ​សម្រាប់ iOS ក្នុង​ការ​បញ្ឈប់​ការ​ Switch របស់ Messanger ដែល​លោក​អ្នក​អាច​ប្រើប្រាស់​ កម្មវិធី​ Facebook តែ​មួយ​ក្នុង​ការ​ Chat ផងដែរ។
តម្រូវការ
  • iPhone និង iPad ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS 7 និង iOS 8 ដែល​បាន Jailbreak រួច
វិធីសាស្ត្រ
  • ជាដំបូងអ្នកត្រូវ លុបកម្មវិធី Messanger ចោលពីក្នុង iPhone និង iPad របស់​អ្នក​ជា​មុន​សិន
  • បន្ទាប់មកទៀតចូលទៅក្នុង Cydia => រួចធ្វើការ Search ជា​មួយ​នឹង Keyword “FbNoNeedMessanger”
  • ធ្វើការតម្លើង FbNoNeedMessanger ទៅក្នុង Cydia របស់អ្នក
  • ធ្វើការ Restart Springboard ជាការស្រេច។
បញ្ជាក់
  • បើសិនជាអ្នកមិនអាចស្វែងរកឃើញ FbNoNeedMessanger នៅក្នុង Cydia របស់​អ្នក​ទេ ​សូម​ធ្វើ​ការ​ Refresh cydia និង​ស្វែង​រក​ម្តង​ទៀត។
ខេមបូរីផត សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា ប្រាកដជាអាចតម្លើង​ Tweak មួយ​នេះ​បាន​ ហើយ​ក៏​សូម​ចូល​រួម​អប​អរ​សាទរ​ផង​ដែរ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ Switch ទៅ​មក​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​នេះ ។​ ចំពោះ​ Android, យើង​នឹង​ស្វែង​រក​វិធី​សាស្ត្រ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដូច​គ្នា​នេះ​ និង​លើក​មក​បង្ហាញ​ជូន​នៅ​ពេល​ក្រោយ។ 

http://www.cambo-report.com/news4/Fb-No-Messanger.aspx

Thursday, November 6, 2014

តោះ​រៀន​ Restore ឬ ដំឡើង​ Version ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8.1 ទាំង​អស់​គ្នា


ការ​ Restore ឬ ដំឡើង​ Version ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បាន​ន័យ​ថា ​ទី​មួយ​គ្រាន់​តែ​ធ្វើ​ការ​ Update Version ពី​មួយ​ជំនាន់​ទាប​ទៅ​ជំនាន់​ខ្ពស់ និង​ទី​ពីរ​គឺ ​ប្រិយមិត្ត​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បំបាត់​នូវ​បញ្ហា​ជាប់​គាំង​នៃ​ ប្រព័ន្ធ​ប្រតិបត្តិការ iOS នោះ​ដោយ​ករណី​មួយ​ចំនួន​ដូចជា​ iDevices ដែល​បាន jailbreak។
តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​អនុវត្ត​ជំហាន​ខាង​ក្រោម៖
* ចំពោះ​ iDevices ដែល​មិន​គាំង ​ពេល​ Restore ត្រូវ៖
១. ត្រូវ​ពិនិត្យ​មើល iCloud ជៀស​វាង​មាន​បញ្ហា​ត្រូវ​ចូល​ទៅ​កាន់​  Settings → iCloud → Find My iPhone បន្ទាប់​មក​បិទ​ដំណើរការ​ Find My iPhone

2014-10-25_1923
4

២. ត្រូវ​តែ​បិទ​ដំណើរ​ការ​ចាក់​សោ​ iDevices ដោយ​ចូល​ទៅ​កាន់​ Settings → Passcode បន្ទាប់​មក​បិទ​ដំណើរ​ការ Passcode Lock

3
5

៣. មិន​ត្រូវ​ Restore ភ្លាម​ទេ​ ត្រូវ​ Backup ឯក​សារ​ជៀស​វាង​ការ​បាត់​បង់​ លេខ​ទូរសព្ទ​ ឬ រូបភាព និង Note ជា​ដើម តាម​រយៈ​ iTune នៅ​លើ​កុំព្យូទ័រ ឬ អាច​ Backup តាម​រយៈ​ iCloud ក៏​បាន

1

៤. ទាញ​យក​ iTune Versions ថ្មី​ សម្រាប់ Windows និង Mac ដោយ ​ចុច​ត្រង់​នេះ…

6

៥. ទាញ​យក File iPSW ដែល​មាន​ទំហំ​ជាង 1GB គ្រប់​ File សម្រាប់ iPhone iPad iPod ដោយ ចុច​ត្រង់​នេះ…

៦. បន្ទាប់​មក​ចុច​បិទ​ ( Power Off ) iDevices

៧. បើក​ iTune នៅ​លើ Windows ឬ Mac ជា​ស្រេច

7

៨. ចុច ប៊ូតុង Home (iDevices) ឲ្យ​ជាប់ ហើយ ​ត្រូវ​ភ្ជាប់​និង iDevices ទៅ​នឹង​កុំព្យូទ័រ ពេល​នោះ​មាន​ចេញ​ Logo iTune នៅ​លើ​ iDevices (Recovery mode)

8

៩. សម្រាប់​ Windows ចុច Shift ឲ្យ​ជាប់ បន្ទាប់​មក​ចុច Restore
សម្រាប់ Mac ចុច Alt ឲ្យ​ជាប់​ បន្ទាប់​មក​ចុច Restore

10

១០. បន្ទាប់​នឹង​រត់​ទៅ​រក File iPSW ដែល​ប្រិយមិត្ត​បាន​ទាញ​យក​

9

១១. បន្ទាប់​ពី​ជ្រើស​រើស​ File iPSW ហើយ​ដំណើរ​ការ​ Restore នឹង​ចាប់​ផ្តើម​រយៈ​ពេល​ ១០ ទៅ ១៥ នាទី
ចំណាំ៖ ចំពោះ​ iDevices ដែល​គាំង​ពេល​ Restore បាន​ន័យ​ថា​ iDevices របស់​ប្រិយមិត្ត​ជាប់​គាំង​ចេញ​រូប​ Logo Apple ឬ ញ័រ​លោត​ចុះ​ឡើង​នៃ Logo Apple។ ត្រូវ​ចុច​ ប៊ូតុង Power និង Home ដំណាល​គ្នា​ដើម្បី​បញ្ឈប់ បន្ទាប់​អនុវត្ត​ចាប់​ពី​ជំហាន​ទី ៧ ខាង​លើ​ជា​ការ​ស្រេច។
http://starkh.com/?p=1233

AppSync for iOS 8.0+


ដោយសារ​មានតំរូវការជាច្រើន ពីលោកអ្នកដែលចូលចិត្តប្រើប្រពន្វ័ប្រតិបត្តការ iOS ដែលកំពុងតែសួររក របៀប Install "AppSync For iOS 8"​ សំរាប់បញ្ចូល Game និង App ។
នៅពេលនេះ Khmer Bb សូមណែនាំពីរបៀប Install "AppSync For iOS 8" ដូចខាងក្រោម៖

==> របៀប Install
  • លោកអ្នកត្រូវតែបន្ថែម source នេះចូល (add source): cydia.myrepospace.com/360/
  • ចូលទៅកាន់កន្លែងស្វែងរក (search)​ សរសេរពាក្យ: appsync for ios 8
  • Install វាជាការស្រេច
http://khmer-bb.blogspot.com/2014/11/appsync-for-ios-80.html
 

Blogroll

About

no have

a