Pages

Powered by Blogger.

Wednesday, November 19, 2014

ដោះស្រាយបញ្ហា Wifi មាន​ល្បឿន​យឺត​លើ iPhone និង iPad ដំណើរ​ការ​ដោយ iOS 8 និង 8.1


iOS 8 និង 8.1 បើទោះបីវាជាជំនាន់ប្រតិបត្តិ​ការ​ថ្មី​ក៏​ពិត​មែន តែ Apple នៅ​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ពុំ​ទាន់​បាន​ដោះ​ស្រាយ​អស់​នៅ​ឡើយ តែ​ការ Update ពី iOS មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​តែ​មាន​ការ​ប្រែ​ប្រួល ធ្វើ​យ៉ាង​ណា​អោយ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​​ភាព​ប្រសើរ គ្មាន​បញ្ហា​អ្វី​ត្រូវ​កត់​សំគាល់។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​យើង​នៅ​ឃើញ​មាន​អតិថិជន Apple មួយ​ចំនួន​តូច បាន​រាយ​ការណ៍​មក​ថា ពួក​គេ​មាន​បញ្ហា​ល្បឿន Wifi នៅ​លើ​ស្មាតហ្វូន និង​ថេប្លេត​របស់​ពួក​គេ ដែល​កំពុង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្ត​ការ iOS 8 និង 8.1 បើ​ទោះ​បី​ជា​ល្បឿន Internet ពួក​គេ​រហ័ស​យ៉ាង​ណា​ក៏​ដោយ ហេតុ​នេះ​បើ​ប្រិយមិត្ត​កំពុង​ប្រើ​ប្រាស់ iPhone និង iPad ដំណើរ​ការ​ដោយ iOS 8 និង 8.1 ទាំង​អស់​កំពុង​ជួប​ប្រទះ ឬ​គិត​ថា​ល្បឿន Wifi របស់​អ្នក​ដំណើរ​ការ​យឺត​ខុស​ពី iOS 7 សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម។
បញ្ជាក់៖ សម្រាប់អ្នកដែលគ្មានបញ្ហាល្បឿន Wifi យឺត​គួរ​អោយ​កត់​សំគាល់​នោះ ពុំ​ចាំបាច់​ធ្វើ​តាម​ដំណោះ​ស្រាយ​ខាង​ក្រោមឡើយ!
ដំណោះស្រាយ
  • ចូលទៅកាន់ Settings របស់ iPhone ឬ iPad របស់អ្នក
  • ចុចប៊ូតុងមុខងារ Wi-Fi ហើយ បើកអោយវាដំណើរការ
  • សូមជ្រើសរើសយក Router ឬ ឈ្មោះ Wifi ដែលអ្នកចង់តភ្ជាប់ (Connect)
  • បន្ទាប់មកចុចសញ្ញា “i” ដូចរូបភាពខាងក្រោម
  • ចុងក្រោយ សូមចូលទៅកាន់ Bar ឈ្មោះ DNS បន្ទាប់មក​វាយ​លេខ 8.8.8.8, 8.8.4.4 ហើយ​ចុច​ត្រឡប់​មក​វិញ​បន្ទាប់​មក​ភ្ជាប់​ម៉ាស៊ីន​របស់​អ្នក​ទៅ​កាន់ Wifi ជា​ការស្រេច។


គួរបញ្ជាក់ប្រាប់ប្រិយមិត្តអោយបានដឹងផងដែរ​ថា ការ​ដោះស្រាយ​បញ្ហា​ល្បឿន Wifi ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ធំ​មួយ​របស់ Google តែ​ម្ដង ដែល​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ល្បឿន​ទៅ​លើ​ការ Loading Page និង​កាលៈ​ទេសៈ​មួយ​ចំនួន​ទៀត ហើយ​វា​ក៏​អាច​នឹង​ជួយ​ទៅ​ដល់​អ្នក​មាន​បញ្ហា​ល្បឿន Wifi ដើរ​យឺត​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ iPhone និង iPad ផង​ដែរ តែ​វា​នឹង​ពុំ​អាច​ជួយ​ទៅ​ដល់​ម៉ាស៊ីន​ណា​ដែល​មាន​កម្លាំង Wifi ខ្សោយ​នោះ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​កុំ​យល់​ច្រឡំ​អោយ​សោះ។ សង្ឃឹម​ថា​ប្រិយមិត្ត​ដែល​មាន​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ដោះ​ស្រាយ​ល្បឿន Wifi បាន​គ្រប់ៗ​គ្នា តែ​ខ្ញុំ​ជឿ​ថា​ចំនួន​បញ្ហា​គឺ​មាន​កម្រិត​ទាបបំផុត! 

http://www.cambo-report.com/news4/Fixed-Wifi-iOS8.aspx

0 comments:

Post a Comment

 

Blogroll

About

no have

a