ការ Restore ឬ ដំឡើង Version ប្រព័ន្ធប្រតិបត្តិការ iOS បានន័យថា ទីមួយគ្រាន់តែធ្វើការ Update Version ពីមួយជំនាន់ទាបទៅជំនាន់ខ្ពស់ និងទីពីរគឺ ប្រិយមិត្តធ្វើបែបនេះគឺដើម្បីបំបាត់នូវបញ្ហាជាប់គាំងនៃ ប្រព័ន្ធប្រតិបត្តិការ iOS នោះដោយករណីមួយចំនួនដូចជា iDevices ដែលបាន jailbreak។
តោះកុំឲ្យខាតពេលយូរសូមអនុវត្តជំហានខាងក្រោម៖
* ចំពោះ iDevices ដែលមិនគាំង ពេល Restore ត្រូវ៖
១. ត្រូវពិនិត្យមើល iCloud ជៀសវាងមានបញ្ហាត្រូវចូលទៅកាន់ Settings → iCloud → Find My iPhone បន្ទាប់មកបិទដំណើរការ Find My iPhone
២. ត្រូវតែបិទដំណើរការចាក់សោ iDevices ដោយចូលទៅកាន់ Settings → Passcode បន្ទាប់មកបិទដំណើរការ Passcode Lock
៣. មិនត្រូវ Restore ភ្លាមទេ ត្រូវ Backup ឯកសារជៀសវាងការបាត់បង់ លេខទូរសព្ទ ឬ រូបភាព និង Note ជាដើម តាមរយៈ iTune នៅលើកុំព្យូទ័រ ឬ អាច Backup តាមរយៈ iCloud ក៏បាន

៤. ទាញយក iTune Versions ថ្មី សម្រាប់ Windows និង Mac ដោយ ចុចត្រង់នេះ…
៥. ទាញយក File iPSW ដែលមានទំហំជាង 1GB គ្រប់ File សម្រាប់ iPhone iPad iPod ដោយ ចុចត្រង់នេះ…
៦. បន្ទាប់មកចុចបិទ ( Power Off ) iDevices
៧. បើក iTune នៅលើ Windows ឬ Mac ជាស្រេច
៨. ចុច ប៊ូតុង Home (iDevices) ឲ្យជាប់ ហើយ ត្រូវភ្ជាប់និង iDevices ទៅនឹងកុំព្យូទ័រ ពេលនោះមានចេញ Logo iTune នៅលើ iDevices (Recovery mode)
៩. សម្រាប់ Windows ចុច Shift ឲ្យជាប់ បន្ទាប់មកចុច Restore
សម្រាប់ Mac ចុច Alt ឲ្យជាប់ បន្ទាប់មកចុច Restore
១០. បន្ទាប់នឹងរត់ទៅរក File iPSW ដែលប្រិយមិត្តបានទាញយក
១១. បន្ទាប់ពីជ្រើសរើស File iPSW ហើយដំណើរការ Restore នឹងចាប់ផ្តើមរយៈពេល ១០ ទៅ ១៥ នាទី
ចំណាំ៖ ចំពោះ iDevices ដែលគាំងពេល Restore បានន័យថា iDevices របស់ប្រិយមិត្តជាប់គាំងចេញរូប Logo Apple ឬ ញ័រលោតចុះឡើងនៃ Logo Apple។ ត្រូវចុច ប៊ូតុង Power និង Home ដំណាលគ្នាដើម្បីបញ្ឈប់ បន្ទាប់អនុវត្តចាប់ពីជំហានទី ៧ ខាងលើជាការស្រេច។
0 comments:
Post a Comment