Pages

Powered by Blogger.

Saturday, May 17, 2014

[គន្លឹះ] របៀបដោះស្រាយ iOS 7 មានបញ្ហាជាមួយ Safari, Mail, Weather បន្ទាប់ពី Jailbreak ដោយ Evasi0n


បន្ទាប់ពី Jailbreak iOS 7 ដោយប្រើ Evasi0n7  និងបានតំឡើង Tweak ក្នុង Cydia យើងបានរកឃើញថាភាគច្រើនបញ្ហាដែលកើតឡើងគឺដោយសារយើងតំឡើង  AppSync IOS 7.0+។ ដើម្បីដោះស្រាយបញ្ហានោះយើងត្រូវអនុវត្តន៍តាមវិធីដូចខាងក្រោម។
តំរូវការជាមូលដ្ឋាន៖
១. កុំ​ព្យូ​ទ័រ​ ភ្ជាប់​ អ៊ីនធើណែត
២. iDevice បាន​ Jailbreak រួច​
៣. តំឡើង​ ifile

របៀប​តំឡើង iFile​៖
ជំហាន​ទី១: តំ​ឡើង iFile លើ Cydia ពី Source : http://repo.hackyouriphone.org /
ជំហានទី២: ចុច Search
ជំហានទី៣: ស្វែង រក ពាក្យ iFile
ជំហានទី៤: ចុច Install
ជំហានទី៥: ចុច Confirm ដើម្បី ដំឡើង
ជំហានទី៦:​ បន្ទាប់ ពី ដំឡើង រួច ចុច Restart Springboard

របៀប​ដំណោះ​ស្រាយ​បញ្ហា​ Safari, Mail, Weather បើក​ហើយ​​បាត់​ទៅ​វិញ​៖​
ជំហាន​ទី១: ចូល​ក្នុង​ Cydia លុប​ (Uninstall) AppSync IOS 7.0+
ជំហាន​ទី២: បន្ទាប់​ពី​លុប​ AppSync IOS 7.0+ បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ជំហាន​ទី៣: ដំណើរ​ការ​​ iFile រួច​ចូល​ទៅ​​ថត​ឯកសារ​ var/mobile/library/caches
ជំហាន​ទី៤:​ លុប​ File ២ ដូច​ខាង​ក្រោម​៖
com.apple.launchservices-054.csstore
com.apple.mobile.installation.plist
ជំហាន​ទី៥បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ចំណាំ​៖  យើង​អាច​តំឡើង​ AppSync IOS 7.0+ បា​ន​ជាធម្ម​តា​​។

http://itkhmer.net/?q=node/159

0 comments:

Post a Comment

 

Blogroll

About

no have

a