លក្ខណៈពិសេសរបស់ iOS
ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់និងពេញចិត្តនោះ
គឺយើងមានជម្រើសច្រើនដើម្បី Reset (ធ្វើអោយដូចដើមវិញ)
បានច្រើនជម្រើស ខុសពីពពួក Android
ដែលមានត្រឹមតែពីរជម្រើសតែប៉ុណ្ណោះ។ នៅក្នុង iOS
យើងអាចធ្វើការ Reset បានច្រើនដូចជា Reset All setting, Reset
all Contents, Reset Network Settings, Keyboard, Home Screen,
និង Location។
ទោះជាយ៉ាងណាក៏ដោយ Cambo Report
មានជំនឿថា ប្រិយមិត្តមួយចំនួនមិនទាន់ចេះប្រើប្រាស់ Reset All
Setting នៅឡើយទេ រីឯអ្នកខ្លះទៀតប្រើខុសថែមទៀតផង។
ប្រសិនបើជាអ្នកប្រើវាក្នុងផ្លូវខុស
អ្នកនឹងអាចបាត់បង់នូវឯកសារ រឺក៏ Cydia ជាក់ជាមិនខាន។
យើងអាចចូលទៅកាន់ Setting បាន ដោយចូលទៅកាន់ Setting >
General > ហើយចុចពាក្យ Reset។
ដើម្បីអោយអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ថា តើ Reset
នីមួយៗប្រើសម្រាប់ធ្វើអ្វីខ្លះ ដូច្នេះសូមស្វែងយល់ជាមួយយើង។
1. Reset Location & Privacy
លោកអ្នកប្រើវាដើម្បីលុបចោលនូវ
ព៌តមានទីកន្លែង (Location) ផ្សេងៗ ដើម្បីកុំអោយច្រើនរញ៉េរញ៉ៃ។
ទន្ទឹមនឹងនេះដែរ វាក៏ប្រើសម្រាប់លុបចោល Privacy Setting
ផ្សេងៗទៀតដែរ។ វាគឺជាការសម្អាតដ៏សាមញ្ញមួយ ចង់ប្រើក៏បាន
មិនប្រើក៏បាន។
2. Reset Screen Layout
ប្រើសម្រាប់ធ្វើអោយ icon
ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ តាមលំដាប់លំដោយវិញ។
ប្រសិនបើអ្នកបានរៀបចំ icon ទុកដាក់រញ៉េរញ៉ៃច្រើនពេក
ហើយចង់អោយវាមានរបៀបរៀបរយ សូមជ្រើសរើសយក Reset Screen Layout។
3. Reset Keyboard Dictionary
លោកអ្នកអាចបន្ថែមពាក្យថ្មីៗ
ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។
ភាគច្រើនខ្មែរយើងប្រើវាសម្រាប់
បន្ថែមពាក្យខ្មែរជាអក្សរអង់គ្លេសដូចជា “nhom, srolanh, somtos”
ជាដើម។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមពាក្យវាច្រើនពេក
រឺក៏ចង់សម្អាតវាអោយស្អាត
ដូច្នេះសូមជ្រើសរើសយកជម្រើសមួយនេះចុះ។
4. Reset Network Settings
ជំរើសមួយនេះ
ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍ច្រើនជាង
Reset ទាំងបីខាងលើ។ Reset មួយនេះ នឹងសំអាតរាល់លេខសម្ងាត់ និង
Cache របស់ Wi-Fi ដែលអ្នកធ្លាប់ភ្ជាប់អោយស្អាតឡើងវិញ។
ប្រសិនបើអ្នកព្យាយាមភ្ជាប់ទៅកាន់ Wi-Fi
មួយប៉ុន្តែមិនបានសម្រេច ដូច្នេះសូមសាកល្បង Reset Network
Settings មួយនេះ។ មួយវិញទៀតវាក៏នឹងលុប VPN, Cellular Data
VPN ផងដែរ ដូច្នេះប្រសិនបើ Reset វាហើយ សូមអ្នកចូលទៅកាន់
Setting > Cellcar Network > APN និងបន្ថែមថ្មីវិញ។
5. Erase All content And Settings
Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច
ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា រូបភាព កម្មវិធី
និងចម្រៀងជាដើម អោយស្អាតដូចចេញពីរោងចក្រអញ្ជឹងដែរ។
ប្រសិនបើអ្នកមានអារម្មណ៍ថា iPhone, iPad, iPod Touch
អ្នកដើរយឺត ហើយចង់អោយថ្មីវិញ សូមជ្រើសរើសយកជម្រើសនេះចោះ
ប្រាកដជាមិនខកបំណងឡើយ។ ប៉ុន្តែប្រសិនបើអ្នកបាន Jailbreak
iDevice របស់អ្នក នោះអ្នកនឹងមិនអាចប្រើ Erase All Contents
មួយនេះឡើយ ពោលវានឹងគាំងពេលអ្នកធ្វើវា។
ដូច្នេះសម្រាប់អ្នកដែលបាន Jailbreak តែចង់លុបឯកសារទាំងអស់
សូមធ្វើវាតាម Semmi-Restore ដោយចុច Link មួយនេះ http://cambo-report.com/news1/Semi-restoreiOS7.aspx ។
6. Reset All Settings
Reset All Setting
គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត
ព្រោះអីវាបានជួយដោះស្រាយបញ្ហាមួយចំនួនធំ ហើយវាក៏លុបរាល់
Setting ទាំងអស់ផងដែរ។ គេភាគច្រើនប្រើវានៅពេលដែល
គេធុញទ្រាន់ រឺក៏ឈឺក្បាលនឹង iDevice គេ
ដែលមានការកែប្រែរញ៉េរញ៉ៃ ខុសពីទ្រង់ទ្រាយដើម។
សម្រាប់អ្នកដែលបាន Jailbreak វិញសូមកុំធ្វើ Reset All Settings
អោយសោះ បើមិនដូច្នេះទេ អ្នកនឹងបាត់ Cydia ជាក់ជាមិនខាន។
សរុបសេចក្តីមក
ទាំងនេះគ្រាន់តែជាផ្នែកដ៏តូចមួយនៃ iOS តែប៉ុណ្ណោះ
ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួននៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំវា
ហើយសូមជួយចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភក្កិរបស់អ្នកផង
ដើម្បីអោយគេមានភាពងាយស្រួលក្នុងការប្រើប្រាស់ iOS បន្ថែម។
http://cambo-report.com/news1/ResetOniOS.aspx
0 comments:
Post a Comment