Pages

Powered by Blogger.

Tuesday, April 8, 2014

វិធី Root និង តម្លើង Google Play Store លើទូរស័ព្ទ Nokia X



Nokia X Dual SIM Android apps



សម្រាប់ Nokia សេរី X នេះគឺជាទូរស័ព្ទដំនើរការដោយ Android លើកដំបូងបំផុតរបស់ Nokia ដែលបានភ្ជាប់មកជាមួយនឹងសេវាកម្ម ផ្សេងៗរបស់ Nokia និង Microsoft ដូចជា: Nokia Store / Nokia Here Maps / Microsoft Onedrive / Microsoft Outlook…..ជាដើម។តែវាមិនបានភ្ជាប់មកជាមួយនូវសេវាកម្មរបស់ Google ឡើយជាពិសេសគឺ Google Play តែម្ដង។
តែនៅពេលនេះសមជិកនៃសហគមន៏ ​XDA-Developers បានរកឃើញពីវិធីដាក់បញ្ចូល Google Play Store អាចដំនើរការ ១០០% ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមនេះ:
ទាញយក
1.  ទាញយក VRoot (ដើម្បីធ្វើការ​Root ជាមុនសិន)
2.តំឡើង Root Explorer (Play Store) ឬ (APK File)
3. ទាញយក Nokia Google Apps
របៀបតម្លើង:
1. ទាញយក VRoot រួចតម្លើងលើកំព្យូទ័ររបស់អ្នក បន្ទាប់មកបើក USB Debugging និង Unknown Source លើទូរស័ព្ទដៃរួចភ្ជាប់ទៅកាន់ PC របស់លោកអ្នក រួចចុច Root (ប្រសិនជាកំព្យូទ័រគ្មាន Driver វានឹងតម្លើងដោយស្វ័យប្រវត្តិ)
2. បន្ទាប់ពី Rooted សូមតម្លើង Root Explorer ដែលមាននៅខាងលើ
3. ពន្លាឯកសារ APK ទាំងអស់ដែលបានទាញយកនៅចំនុចទី៣ ខាងលើរួចចម្លងចូលទៅកាន់ System/App ដោយប្រើ Root Explorer
រួចធ្វើការប្ដួរ Permisions ឯកសារ APK ដែលបានចម្លងទាំងអស់ទៅ RW_R_R_ ដូចខាងក្រោម


4. បន្ទាប់មកធ្វើការបិទបើកទូរស័ព្ទឡើងវិញជាការស្រេច។
បញ្ជាក់: សូមទទួលខុសត្រូវដោយខ្លួនឯងរាល់បញ្ហាផ្សេងៗដែលកើតឡើង!

http://elunchen.com/?p=83

0 comments:

Post a Comment

 

Blogroll

About

no have

a