សម្រាប់លោកអ្នកដែលប្រើប្រាស់ iDevice និងបាន Jailbreak ដើម្បីបញ្ចូលពុម្ពអក្សរខ្មែរ តែងតែឃើញមាន icon ពីរ (អាចមានច្រើនជាងពីរ) ដែលមានប្រិយមិត្ត សំបុកអាយធី ខ្លះ បានសួរថា តើហេតុអ្វីបានជា icon នៅលើ Springboard ខ្លះលុបមិនបាន?

ប្រាកដណាស់ icon ប្រភេទនេះ លោកអ្នកអាចធ្វើការលុបបានជាធម្មតា តែថា នៅពេលដែល Springboard ឫ iDevice របស់លោកអ្នកធ្វើការ Restart វានឹងបង្ហាញឡើងមកវិញជាធម្មតា។ ដើម្បីដោះស្រាយបញ្ហានេះ យើងមានវិធីច្រើន តែពេលនេះសូមតាមដានជាមួយ សំបុកអាយធី នូវវិធីម្យ៉ាងដ៏ងាយស្រួល ដូចតទៅ៖
ជាដំបូង លោកអ្នកត្រូវមានកម្មវិធី Explorer ណាមួយដែលអាចចូលទៅកាន់ទីតាំងផ្សេងនៅក្នុង iDevice របស់លោកអ្នក។ សំបុកអាយធី សូមលើកយកកម្មវិធី iFile ដែលជាកម្មវិធីដ៏ពេញនិយមមួយ មកធ្វើការបង្ហាញ។

ចំនាំ៖ លោកអ្នកអាចស្វែងរកកម្មវិធីនេះបាន ដោយមិនបាច់បង់ប្រាក់ ជាលក្ខណៈ Shareware ដែលស្ថិតនៅក្នុង Cydia ផ្ទាល់តែម្តង ។

សូមដំណើរការកម្មវិធី iFile របស់លោកអ្នក និងចូលទៅកាន់ទីតាំង /var/mobile/Library/WebClips ។


បន្ទាប់មកលោកអ្នកនឹងឃើញមាន files (*.webclip )ចំនួនពីរ ឫបី ឫច្រើនជាងនេះនៅក្នុងនោះ។ សូមធ្វើការលុបចេញទៅតាមចំណង់ចំណូលចិត្ត ។

ជាចុងក្រោយ លោកអ្នកធ្វើការលុបចេញពី Springboard របស់ iDevice ម្តងទៀត ជាការស្រេច។
http://www.sombokit.com
0 comments:
Post a Comment