Pages

Powered by Blogger.

Tuesday, December 31, 2013

រៀប​ជួស​ជុល​ក្ដារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ iOS 7


ក្រោយ​ពេល​ដែល​បាន​ធ្វើ​ការ Jailbreak រួច អ្នក​ប្រើ​ឧបករណ៍​ទំនើប iDevices ជា​ច្រើន​នាក់​មាន​ធ្វើ​ការ​ត្អូរត្អែរ​ថា ​​ឧបករណ៍​របស់​ពួក​គេ​បាន​ដំណើរការ​ខុស​ប្រក្រតី ​ពោល​គឺ មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​កើត​ឡើង ។ ជា​ការ​ពិត​ជា​មួយ​នឹង​ការ​ Jaiblreak ដោយ Evasi0n7 គឺ​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​ទីផ្សារ​ថ្មី​របស់​ចិន ដែល​មានឈ្មោះ​ថា TaiG ប៉ុន្តែ​ក្រុម Evad3rs ចេញ​ Evasi0n7.1.0.1 ដើម្បី​ Jailbreak iOS7 សា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​គោល​ដំណង​ធំ​ គឺ​លុប​ចេញ​នូវ​ទីផ្សារ TaiG ។​
ios7 font khmer
រូប​ភាព​ពី​ Facebook របស់ Kayna Kol:
ក្រៅ​ពី​មាន​ការ​ចេញ​នូវ Evasion7.1.0.1 ថ្មីៗ​នេះ​ក្រុម Evad5rs ទើប​នបាន​ចេញ​នូវ​កម្មវិធី ​​​Evasi0n7.X ថ្មី​ដែល​​បាន​លុប​ទាំង​ទីផ្សារ TaiG ហើយ​អាច​នឹង​​​មាន​​​បញ្ចូល​មុខ​​ងារ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​ ​។ ដូច្នេះ​ប្រសិន​បើ​អ្នក​បាន​ Jailbreak ឧបករណ៍​ជា​មួយ​នឹង Evasion7 1.0.1 នោះ​អ្នក​នឹង​​អាច​ឃើញ​​​មាន​ដាក់ update សម្រាប់ Evasion7.x Untether​ 0.2 ។ ដើម្បី​ update ​ទៅ​កាន់ Evasion7.x Untether​ 0.2 សូម​ចូល​ទៅ​កាន់​ Cydia > ប៉ះ​លើ Changes tab និង​​ចុច​យក Upgrade ដោយ​​ជ្រើស​យក Confirm button ពុំ​ដូច្នេះ​ទេ អ្នក​អាច​​ប៉ះ​លើ Evasi0n 7.x Untether package ដែល​មាន​បង្ហាញ​ក្នុង​តារាង Changes tab ហើយចុច​​យក Modify>Upgrade និង​ចុច​យក Confirm button ​។
evasi0n7_untether
ចំពោះ​ទីផ្សារ Cydia ក៏​ត្រូវ​បាន​ប្រកាស​ចេញ​ថ្មី​សម្រាប់ iOS 7 ផង​ដែរ ដូច្នេះ​ប្រសិន​បើ​​ទីផ្សារ Cydia របស់​អ្នក​ពុំ​មែន​ជា​កំណែ​ចុង​ក្រោយ​ Cydia 1.1.9 ដែល​លោក Jay Freeman ទើប​បាន​ប្រកាស​ចេញ​​នោះ​ទេ សូម​ធ្វើការ Update ​(​តំណ​ភ្ជាប់​ពី​វិធី​ Update Cydia) ។
រៀប​ជួស​ជុល​ក្ដារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ iOS 7៖
ជា​ដំបូង​យើង​សូម​​​​ឲ្យ​កម្មវិធី Jailbreak នៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ត្រូវ​តែ​ជា Evasion7.x Untether​ 0.2 និង Cydia ជា​កំណែ​​ចុង​​ក្រោយ​ដែល​​ចេញ​សម្រាប់ iOS7 គឺ Cydia 1.1.9 ។​ បន្ទាប់​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម :
វីធី​ទី​១៖
  • ធ្វើ​​ការ​ដំឡើង​ឡើង​វិញ​នូវ​ Mobile subtrate (វិធី​​ដំឡើង​ឡើង​វិញ​ )
  • លុប​ Khmer Keyboard ​ចេញ (ក្នុង Cydia)
  • ដំឡើង​ Khmer Keyboard សា​ជា​ថ្មី ​
  • ធ្វើ​ការ Restart Springboard
វីធី​ទី​២៖
សម្រាប់​​ការ​អនុវត្ត​តាម​វិធី​ទី១​ ហើយ​តែ​នៅ​​មិន​ទាន់​ដំណើរ​ការ ។
  • លុប Mobile subtrate (Cydia >Manage> Packages>  Mobile substrate)
  • សូម​​ធ្វើ​ការ​ Restart Springboard
  • លុប Khmer Keyboard រួច Reboot
  • បន្ទាប់មកចូលទៅកាន់ Setting > General > Keyboard > Keyboards -> Add New Keyboard > ជ្រើសយក «ក្ដារចុចខ្មែរ»
វីធី​ទី​៣៖
ក្នុង​ករណី​ខាង​លើ​​ទាំង​ពីរ​នៅ​តែ​មិន​​អាច​​ជួយ​បាន ​នោះ​អ្នក​ត្រូវ​ប្រើ​កម្មវិធី​កុំព្យូ​ទ័រ​មក​ជំនួយ​ ។
  • ត្រូវ​ទាញ​យក​កម្មវិធី iToos ឬ​ប្រើ iFunbox(បន្ទាប់​ពី​ដំឡើង​ iTools រួច និង​ភ្ជាប់​ឧបករណ៍​ទៅ​កាន់​​​​កម្មវិធី តែ​កម្មវិធី​​ចេញ​ពាក្យ Jailbreak ថា “No” សូម​​​ចូល​ទៅ​កាន់ Cydia ហើយ​​ស្វែង​រក “afc2add” និង​ដំឡើង​ Reboot​  )
  • ក្រោយ​ភ្ជាប់​ឧបករណ៍ សូម​ចូល​ទៅ​កាន់ var/mobile/library/caches/com.apple.keyboards ដើម្បី​លុប​ Folder ដែល​មាន​ឈ្មោះ​ថា “com.apple.keyboards”
  • បន្ទាប់​មក​ ចូល​ទៅ​លុប Mobile subtrate (Cydia >Manage> Packages>  Mobile substrate)
  • សូម​​ធ្វើ​ការ​ Restart Springboard
  • លុប Khmer Keyboard រួច Reboot
  • ធ្វើ​ការ​ដំឡើង Khmer Keyboard ឡើង​វិញ​
  • រួច​ Restart Springboard
បញ្ជាក់​ ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ គឺ​​មិន​អនុញ្ញាត​​ឲ្យ​អ្នក​បិទ ឧបករណ៍ ឬ Restart នោះ​ទេ ដូច្នេះ​ប្រសិន​បើ​បិទ ឬ​ Restart ឧបករណ៍​នោះ​អ្នក​នឹង​ត្រូវ​អនុវត្ត​​ឡើង​វិញ​ម្ដង​ទៀត ។ ដោយ​ឡែក​ចំពោះ iPad Air, iPad Retina mini, iPhone 5S និង iPhone 5C គឺ​នៅ​តែ​មិន​អាច​ប្រើ​ប្រាស់ Keyboard ខ្មែរ​ នៅ​ឡោយ​ទេ ។

 http://porpok.com/2013/12/31/fix-fontkey-khmer/

0 comments:

Post a Comment

 

Blogroll

About

no have

a