Pages

Powered by Blogger.

Sunday, December 29, 2013

របៀប​តម្លើង Version iOS 7 លើ​ទូរស័ព្ទ iPhone 5



ios7_cover_photo_2

មួយ ​រយៈ​ថ្មីៗនេះ ក្រុមហ៊ុន Apple ដាក់​ចេញ​ប្រកាស​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី នៃប្រភេទ iOS ដែល​អាច​ប្រើ​ប្រាស់​បានជាមួយ iPhone 5, 4S, 4, iPad mini, iPad និង iPod touch 5 ។ មក​ដល់​ថ្ងៃនេះ Apple បាន​ចេញ iOS កំណែ​ប្រែសាកល្បង​លើក​ទី ៣ (Beta 3) សម្រាប់​ដាក់​ឲ្យ Developer ប្រើប្រាស់​នឹង​ផ្តល់​​មតិ​ ចំពោះ​បទ​ពិសោធនី ឬ​បញ្ហា​នានា​ដែល​ពួក​គេ​បានជួប​ប្រទះ ។
ដើម្បី​អាច​តំឡើង​ iOS 7 ដោយ​ខ្លួនអ្នក សម្រាប់​សាកល្បង លោកអ្នក​ត្រូវ​ទាញយក File iOS7 Beta 3 ជាមុនសិន ដែល​ File នោះ​មិនបាន​ដាក់​ឲ្យ​ទាញ​យក​ជា​សាធារណៈ នោះទេ! ប្រសិន​បើ​លោកអ្នក​ចង់​ចំនាយ​ប្រាក់​ដើម្បី​សាកល្បង​ សូម​ចូល​ទៅកាន់ Developer Program រួច ​ចុះ​ជា​សមាជិក ដែល​ត្រូវ​ចំណាយ​ ៩៩ ដុល្លារ​ក្នុង​មួយឆ្នាំ ។ ប៉ុន្តែ​ប្រសិន​បើ មិន​ចង់​ចំណាយ​ប្រាក់ទេ សូម​ចូល​ទៅ​រក​ នៅ​ក្នុងគេហទំព័រ​ប្រភេទ  pirate files ដូចជា thepiratebay.sx ជាដើម ហើយវាយ​ថា៖ iOS 7 Beta 3 ហើយ​ធ្វើ​ការ​ទាញយក​តាម file ប្រភេទ torrent ។
សូមចំណាំ៖ លោកអ្នក​ត្រូវ​ប្រាកដថា អ្វី​ដែល​លោកអ្នក​ធ្វើ គឺជាទំនួល​ខុស​ត្រូវ​របស់​ខ្លួន​អ្នក ។
iOS_Developer
លោកអ្នក​អាច​ស្វែងរក​បានប្រសិន​អ្នកមាន​គណនី Developer ​ដូច​ខាងក្រោម៖
មុននឹង​ចាប់ផ្តើម​តំឡើង សូម​លោកអ្នក​ស្វែង​យល់​ពី​ចំនុច​មួយ​ចំនួន ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ក្រោយពេល​តំឡើង កំណែប្រែ​សាក​ល្បង​របស់ Developer នេះ ។
  • លោកអ្នក​នឹង​មិនអាច​ Jailbreak បានទេ
  • សូម្បី​ភាសាខ្មែរ​ ក៏មិនអាច​អាន​បានដែរ
  • បើ​មាន​ការថ្លោះធ្លោយ ទូរស័ព្ទ​អ្នក អាចនឹងខូច Firmware ឬ​ប្រព័ន្ធទាំងមូល
  • ទូរស័ព្ទ​អ្នក​នឹង​បាត់បង់ ការធានា​ពី​ហាងលក់
  • កម្មវិធីមួយចំនួន (ជាពិសេស​កម្មវិធីចាស់ៗ) អាច​នឹង​មិនដំណើរការ ជាមួយ​ iOS 7 នេះដែរ ។
បន្ទាប់​ពី​ទាញ​យក​បាន file រួចហើយ​សូម​ចាប់​ផ្តើម Upgrade iOS 6 របស់អ្នក​មក iOS 7 វិញម្តង ។

ជំហានទី១៖

សូមបើកកម្មវិធី iTunes ហើយ​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​អ្នក​នឹង​កុំព្យូទ័រ រួច​ធ្វើការ​ចម្លងរក្សាទុក (Backup) ដើម្បី​ធានា​ថា ប្រសិន​បើ​មានបញ្ហា​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ នោះ​អ្នក​នឹង​មិន​បាត់​ឯកសារ​ទេ ។
ios-6.1-backup
ចំណាំ៖ សូម​កុំបិទទូរស័ព្ទ (សម្រាប់​អ្នក​ទាញយកតាម torrent) ហើយ​ភ្ជាប់​ iTune ដើម្បី Upgrade ឲ្យសោះ នោះ​លោកអ្នក​នឹង ត្រូវ​បំពេញ Developer Program ID ទើប​ទូរស័ព្ទ នោះ​អាច Active បាន ។ បើមិនអាច Active ឬ Active Fail លោកអ្នក​នឹង​មិនអាច​ប្រើប្រាស់​ទូរស័ព្ទ បានទេ សូម្បីតែ Call ។
ipad_itunes_connect
  • ប្រសិនបើ​អ្នក​ជួបបញ្ហានេះ សូម Restore ទូរស័ព្ទ​អ្នក​មកវិញ ដោយបិទ និងភ្ជាប់មក​កាន់ iTunes វានឹង​បង្ហាញប៊ូតុង Restore ហើយ​ធ្វើការ​ទាញយក Firmware ដើមមកវិញ ។ ប្រសិន​បើ​អ្នក​ចង់បាន ទិន្នន័យ និង​កម្មវិធីមកវិញ សូមបន្ត​ចូលទៅ iTunes ហើយ Restore ពី​ការ Backup ដោយ​បានធ្វើ​នៅ​ជំហានទីមួយ ។
restore-iphone-5-from-itunes-backup

ជំហានទី២៖

សូម​ត្រឡប់​មក Summary Tab ហើយ​ចុច Shift សម្រាប់ Window ឬ Alt សម្រាប់ Mac ហើយ​ចុច​ភ្ជាប់ជាមួយ​នឹងប៊ូតុង Check for update នោះ​វានឹងលោត​ផ្ទាំង ឲ្យ​អ្នក​រើស file iOS 7 beta 3 ដែល​អ្នក​បាន​ទាញ​យក​មករួចនោះ ។
ios-6.1-check-for_update

ជំហានទី៣៖

សូមរង់ចាំ រហូត​ដល់ដំណើរការ​បាន​បញ្ចប់ ។ វានឹង restart ទូរស័ព្ទ​អ្នក នោះ​អ្នក​នឹង​ឃើញ​នូវ​ផ្ទាំង​ស្វាគមន៍​ថ្មី របស់ iOS7
Welcome_Screen

ជំហានទី៤៖

សូម​ធ្វើ​តាម​ការណែនាំ នៅ​ក្នុង​ទូរស័ព្ទ​ដៃ​អ្នក រហូត​ដល់​ចប់ អ្នកនឹង​ឃើញ​ផ្ទាំង អប​អរសាទរ (Congratulation) ដែល​មានន័យថា ទូរស័ព្ទ​អ្នក​ បាន Active និង​ប្រើប្រាស់​បាន ជាមួយ iOS 7 ដោយជោគជ័យហើយ ។
សូមពិនិត្យមើល កំណែប្រែ iOS 7 ក្នុង​ទូរស័ព្ទ​អ្នក ។
iOS 7 Beta 3
សូមមើល Homescreen របស់ iOS 7
homescreen
shared_controlcenter_posterframe_2x
សម្រាប់ Feature ថ្មីៗ របស់ iOS 7 សូម​ចូលទៅមើល​នៅ គេហទំព័រ Apple
ដកស្រង់៖​សំបុកអាយធី  ប្រកាសដោយ៖ ឈាង អិន

0 comments:

Post a Comment

 

Blogroll

About

no have

a