Pages

Powered by Blogger.

Tuesday, December 31, 2013

រៀប​ជួស​ជុល​ក្ដារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ iOS 7


ក្រោយ​ពេល​ដែល​បាន​ធ្វើ​ការ Jailbreak រួច អ្នក​ប្រើ​ឧបករណ៍​ទំនើប iDevices ជា​ច្រើន​នាក់​មាន​ធ្វើ​ការ​ត្អូរត្អែរ​ថា ​​ឧបករណ៍​របស់​ពួក​គេ​បាន​ដំណើរការ​ខុស​ប្រក្រតី ​ពោល​គឺ មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​កើត​ឡើង ។ ជា​ការ​ពិត​ជា​មួយ​នឹង​ការ​ Jaiblreak ដោយ Evasi0n7 គឺ​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​ទីផ្សារ​ថ្មី​របស់​ចិន ដែល​មានឈ្មោះ​ថា TaiG ប៉ុន្តែ​ក្រុម Evad3rs ចេញ​ Evasi0n7.1.0.1 ដើម្បី​ Jailbreak iOS7 សា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​គោល​ដំណង​ធំ​ គឺ​លុប​ចេញ​នូវ​ទីផ្សារ TaiG ។​
ios7 font khmer
រូប​ភាព​ពី​ Facebook របស់ Kayna Kol:
ក្រៅ​ពី​មាន​ការ​ចេញ​នូវ Evasion7.1.0.1 ថ្មីៗ​នេះ​ក្រុម Evad5rs ទើប​នបាន​ចេញ​នូវ​កម្មវិធី ​​​Evasi0n7.X ថ្មី​ដែល​​បាន​លុប​ទាំង​ទីផ្សារ TaiG ហើយ​អាច​នឹង​​​មាន​​​បញ្ចូល​មុខ​​ងារ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​ ​។ ដូច្នេះ​ប្រសិន​បើ​អ្នក​បាន​ Jailbreak ឧបករណ៍​ជា​មួយ​នឹង Evasion7 1.0.1 នោះ​អ្នក​នឹង​​អាច​ឃើញ​​​មាន​ដាក់ update សម្រាប់ Evasion7.x Untether​ 0.2 ។ ដើម្បី​ update ​ទៅ​កាន់ Evasion7.x Untether​ 0.2 សូម​ចូល​ទៅ​កាន់​ Cydia > ប៉ះ​លើ Changes tab និង​​ចុច​យក Upgrade ដោយ​​ជ្រើស​យក Confirm button ពុំ​ដូច្នេះ​ទេ អ្នក​អាច​​ប៉ះ​លើ Evasi0n 7.x Untether package ដែល​មាន​បង្ហាញ​ក្នុង​តារាង Changes tab ហើយចុច​​យក Modify>Upgrade និង​ចុច​យក Confirm button ​។
evasi0n7_untether
ចំពោះ​ទីផ្សារ Cydia ក៏​ត្រូវ​បាន​ប្រកាស​ចេញ​ថ្មី​សម្រាប់ iOS 7 ផង​ដែរ ដូច្នេះ​ប្រសិន​បើ​​ទីផ្សារ Cydia របស់​អ្នក​ពុំ​មែន​ជា​កំណែ​ចុង​ក្រោយ​ Cydia 1.1.9 ដែល​លោក Jay Freeman ទើប​បាន​ប្រកាស​ចេញ​​នោះ​ទេ សូម​ធ្វើការ Update ​(​តំណ​ភ្ជាប់​ពី​វិធី​ Update Cydia) ។
រៀប​ជួស​ជុល​ក្ដារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ iOS 7៖
ជា​ដំបូង​យើង​សូម​​​​ឲ្យ​កម្មវិធី Jailbreak នៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ត្រូវ​តែ​ជា Evasion7.x Untether​ 0.2 និង Cydia ជា​កំណែ​​ចុង​​ក្រោយ​ដែល​​ចេញ​សម្រាប់ iOS7 គឺ Cydia 1.1.9 ។​ បន្ទាប់​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម :
វីធី​ទី​១៖
  • ធ្វើ​​ការ​ដំឡើង​ឡើង​វិញ​នូវ​ Mobile subtrate (វិធី​​ដំឡើង​ឡើង​វិញ​ )
  • លុប​ Khmer Keyboard ​ចេញ (ក្នុង Cydia)
  • ដំឡើង​ Khmer Keyboard សា​ជា​ថ្មី ​
  • ធ្វើ​ការ Restart Springboard
វីធី​ទី​២៖
សម្រាប់​​ការ​អនុវត្ត​តាម​វិធី​ទី១​ ហើយ​តែ​នៅ​​មិន​ទាន់​ដំណើរ​ការ ។
  • លុប Mobile subtrate (Cydia >Manage> Packages>  Mobile substrate)
  • សូម​​ធ្វើ​ការ​ Restart Springboard
  • លុប Khmer Keyboard រួច Reboot
  • បន្ទាប់មកចូលទៅកាន់ Setting > General > Keyboard > Keyboards -> Add New Keyboard > ជ្រើសយក «ក្ដារចុចខ្មែរ»
វីធី​ទី​៣៖
ក្នុង​ករណី​ខាង​លើ​​ទាំង​ពីរ​នៅ​តែ​មិន​​អាច​​ជួយ​បាន ​នោះ​អ្នក​ត្រូវ​ប្រើ​កម្មវិធី​កុំព្យូ​ទ័រ​មក​ជំនួយ​ ។
  • ត្រូវ​ទាញ​យក​កម្មវិធី iToos ឬ​ប្រើ iFunbox(បន្ទាប់​ពី​ដំឡើង​ iTools រួច និង​ភ្ជាប់​ឧបករណ៍​ទៅ​កាន់​​​​កម្មវិធី តែ​កម្មវិធី​​ចេញ​ពាក្យ Jailbreak ថា “No” សូម​​​ចូល​ទៅ​កាន់ Cydia ហើយ​​ស្វែង​រក “afc2add” និង​ដំឡើង​ Reboot​  )
  • ក្រោយ​ភ្ជាប់​ឧបករណ៍ សូម​ចូល​ទៅ​កាន់ var/mobile/library/caches/com.apple.keyboards ដើម្បី​លុប​ Folder ដែល​មាន​ឈ្មោះ​ថា “com.apple.keyboards”
  • បន្ទាប់​មក​ ចូល​ទៅ​លុប Mobile subtrate (Cydia >Manage> Packages>  Mobile substrate)
  • សូម​​ធ្វើ​ការ​ Restart Springboard
  • លុប Khmer Keyboard រួច Reboot
  • ធ្វើ​ការ​ដំឡើង Khmer Keyboard ឡើង​វិញ​
  • រួច​ Restart Springboard
បញ្ជាក់​ ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ គឺ​​មិន​អនុញ្ញាត​​ឲ្យ​អ្នក​បិទ ឧបករណ៍ ឬ Restart នោះ​ទេ ដូច្នេះ​ប្រសិន​បើ​បិទ ឬ​ Restart ឧបករណ៍​នោះ​អ្នក​នឹង​ត្រូវ​អនុវត្ត​​ឡើង​វិញ​ម្ដង​ទៀត ។ ដោយ​ឡែក​ចំពោះ iPad Air, iPad Retina mini, iPhone 5S និង iPhone 5C គឺ​នៅ​តែ​មិន​អាច​ប្រើ​ប្រាស់ Keyboard ខ្មែរ​ នៅ​ឡោយ​ទេ ។

 http://porpok.com/2013/12/31/fix-fontkey-khmer/

វិធីកែ ឃីប៊តខ្មែរ វាយចេញ អក្សរថៃ


Fix-Thai-KB-to-KH
សំរាប់លោកអ្នក ដែលបាន ដំឡើង ឃីប៊តខ្មែរ តែពេលវាយចេញជា ភាសាថៃ ទៅវិញនោះ នេះ គឺដោយសារតែ កញ្ចប់មួយឈ្មោះ Mobile Substrate មិនទាន់ ទ្រទ្រង់ ប្រព័ន្ធ iOS 7 នៅឡើយ។ ទើបតែពេលថ្មីៗនេះទេ ដែល លោក Saurik ដែលជា ម្ចាស់របស់កម្មវិធី Cydia និងកញ្ចប់ Mobile Substrate បានធ្វើការកែកុន កញ្ចប់ Mobile Substrate នេះ អោយដំណើរការ លើ iOS 7 យ៉ាងពេញលេញ ព្រមទាំង ទ្រទ្រង់ ARM64 (iPhone 5S)។ សូមអនុវត្ត ដូចខាងក្រោម ដើម្បី ដោះស្រាយ បញ្ហាឃីប៊តខ្មែរ វាយចេញ ថៃ។

តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch, iPad ដើរលើ iOS 7 ដែល Jailbreak រួចហើយ

វិធីអនុវត្តន៍:

មុននឹងដំឡើង Mobile Substrate សូមបើក Cydia រួចចូលទៅ Changes រួចមើល កញ្ចប់ evasi0n 7.x Untether ឃើញ ឬអត់។ បើឃើញ សូមធ្វើការ Update វា ជាមុនសិន។
1. ដំឡើង Mobile Substrate ឬ Cydia Substrate សារឡើងវិញ: ជាដំបូង ត្រូវដំឡើង Cydia Substrate ទៅកាន់ កំណែទំរង់ថ្មី ដែលទ្រទ្រង់ iOS 7។ សូមបើក កម្មវិធី​ Cydia រួចរង់ចាំ វា Loading រហូតដល់ចប់ (វាកំពុងអាប់ដេតកញ្ចប់ថ្មីៗ)។ បន្ទាប់មក ចូលទៅ Search រួចវាយពាក្យ Cydia Substrate។ រួចសូមចុចលើ កញ្ចប់ Cydia Substrate នេះ រួចរើសយក Modify -> Upgrade-> Confirm ដើម្បីដំឡើងវា។ បន្ទាប់មក ចុច Return to Cydia។
Fix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KH
Fix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KH
2. លុប ឃីប៊តចេញ: ចូលទៅ Manage-> Sources ចុចលើ Repo របស់ 4KhmeriPhone Team រួចរំកិល អេក្រង់ចុះក្រោម រកកញ្ចប់មួយឈ្មោះ iOS 7+ 5 rows iPhone Keyboard សំរាប់ អ្នកប្រើ iPhone ឬ iOS 7+ 4 Rows iPad Keyboard សំរាប់ អ្នកប្រើ iPad។ ចុចលើ កញ្ចប់ឃីប៊តនោះ រួចរើសយក Modify-> Remove។ បន្ទាប់មក ចុច Restart SpringBoard។
Fix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KH
Fix-Thai-KB-to-KHFix-Thai-KB-to-KH
3. ដំឡើង ឃីប៊តសារជាថ្មី: ក្រោយ Restart SpringBoard រួចចូលមក Cydia វិញ ត្រង់កញ្ចប់ឃីប៊ត ហើយម្តងនេះ ចុចលើ Install-> Confirm ដើម្បីដំឡើងវា។ ពេលដំឡើងរួច ចុច Restart SpringBoard ជាការស្រេច។
Fix-Thai-KB-to-KHFix-Thai-KB-to-KHFix-Thai-KB-to-KH
4. ចូលទៅវាយ ឃីប៊តសាក នោះ វានឹងចេញជា អក្សរខ្មែរ មិនខាន៕


Fix-Thai-KB-to-KH

http://www.ioskhmer.com/2013/12/31/%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%80%E1%9F%82-%E1%9E%83%E1%9E%B8%E1%9E%94%E1%9F%8A%E1%9E%8F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A-%E1%9E%9C%E1%9E%B6%E1%9E%99%E1%9E%85%E1%9F%81%E1%9E%89/

Sunday, December 29, 2013

របៀប​តម្លើង Version iOS 7 លើ​ទូរស័ព្ទ iPhone 5



ios7_cover_photo_2

មួយ ​រយៈ​ថ្មីៗនេះ ក្រុមហ៊ុន Apple ដាក់​ចេញ​ប្រកាស​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី នៃប្រភេទ iOS ដែល​អាច​ប្រើ​ប្រាស់​បានជាមួយ iPhone 5, 4S, 4, iPad mini, iPad និង iPod touch 5 ។ មក​ដល់​ថ្ងៃនេះ Apple បាន​ចេញ iOS កំណែ​ប្រែសាកល្បង​លើក​ទី ៣ (Beta 3) សម្រាប់​ដាក់​ឲ្យ Developer ប្រើប្រាស់​នឹង​ផ្តល់​​មតិ​ ចំពោះ​បទ​ពិសោធនី ឬ​បញ្ហា​នានា​ដែល​ពួក​គេ​បានជួប​ប្រទះ ។
ដើម្បី​អាច​តំឡើង​ iOS 7 ដោយ​ខ្លួនអ្នក សម្រាប់​សាកល្បង លោកអ្នក​ត្រូវ​ទាញយក File iOS7 Beta 3 ជាមុនសិន ដែល​ File នោះ​មិនបាន​ដាក់​ឲ្យ​ទាញ​យក​ជា​សាធារណៈ នោះទេ! ប្រសិន​បើ​លោកអ្នក​ចង់​ចំនាយ​ប្រាក់​ដើម្បី​សាកល្បង​ សូម​ចូល​ទៅកាន់ Developer Program រួច ​ចុះ​ជា​សមាជិក ដែល​ត្រូវ​ចំណាយ​ ៩៩ ដុល្លារ​ក្នុង​មួយឆ្នាំ ។ ប៉ុន្តែ​ប្រសិន​បើ មិន​ចង់​ចំណាយ​ប្រាក់ទេ សូម​ចូល​ទៅ​រក​ នៅ​ក្នុងគេហទំព័រ​ប្រភេទ  pirate files ដូចជា thepiratebay.sx ជាដើម ហើយវាយ​ថា៖ iOS 7 Beta 3 ហើយ​ធ្វើ​ការ​ទាញយក​តាម file ប្រភេទ torrent ។
សូមចំណាំ៖ លោកអ្នក​ត្រូវ​ប្រាកដថា អ្វី​ដែល​លោកអ្នក​ធ្វើ គឺជាទំនួល​ខុស​ត្រូវ​របស់​ខ្លួន​អ្នក ។
iOS_Developer
លោកអ្នក​អាច​ស្វែងរក​បានប្រសិន​អ្នកមាន​គណនី Developer ​ដូច​ខាងក្រោម៖
មុននឹង​ចាប់ផ្តើម​តំឡើង សូម​លោកអ្នក​ស្វែង​យល់​ពី​ចំនុច​មួយ​ចំនួន ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ក្រោយពេល​តំឡើង កំណែប្រែ​សាក​ល្បង​របស់ Developer នេះ ។
  • លោកអ្នក​នឹង​មិនអាច​ Jailbreak បានទេ
  • សូម្បី​ភាសាខ្មែរ​ ក៏មិនអាច​អាន​បានដែរ
  • បើ​មាន​ការថ្លោះធ្លោយ ទូរស័ព្ទ​អ្នក អាចនឹងខូច Firmware ឬ​ប្រព័ន្ធទាំងមូល
  • ទូរស័ព្ទ​អ្នក​នឹង​បាត់បង់ ការធានា​ពី​ហាងលក់
  • កម្មវិធីមួយចំនួន (ជាពិសេស​កម្មវិធីចាស់ៗ) អាច​នឹង​មិនដំណើរការ ជាមួយ​ iOS 7 នេះដែរ ។
បន្ទាប់​ពី​ទាញ​យក​បាន file រួចហើយ​សូម​ចាប់​ផ្តើម Upgrade iOS 6 របស់អ្នក​មក iOS 7 វិញម្តង ។

ជំហានទី១៖

សូមបើកកម្មវិធី iTunes ហើយ​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​អ្នក​នឹង​កុំព្យូទ័រ រួច​ធ្វើការ​ចម្លងរក្សាទុក (Backup) ដើម្បី​ធានា​ថា ប្រសិន​បើ​មានបញ្ហា​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ នោះ​អ្នក​នឹង​មិន​បាត់​ឯកសារ​ទេ ។
ios-6.1-backup
ចំណាំ៖ សូម​កុំបិទទូរស័ព្ទ (សម្រាប់​អ្នក​ទាញយកតាម torrent) ហើយ​ភ្ជាប់​ iTune ដើម្បី Upgrade ឲ្យសោះ នោះ​លោកអ្នក​នឹង ត្រូវ​បំពេញ Developer Program ID ទើប​ទូរស័ព្ទ នោះ​អាច Active បាន ។ បើមិនអាច Active ឬ Active Fail លោកអ្នក​នឹង​មិនអាច​ប្រើប្រាស់​ទូរស័ព្ទ បានទេ សូម្បីតែ Call ។
ipad_itunes_connect
  • ប្រសិនបើ​អ្នក​ជួបបញ្ហានេះ សូម Restore ទូរស័ព្ទ​អ្នក​មកវិញ ដោយបិទ និងភ្ជាប់មក​កាន់ iTunes វានឹង​បង្ហាញប៊ូតុង Restore ហើយ​ធ្វើការ​ទាញយក Firmware ដើមមកវិញ ។ ប្រសិន​បើ​អ្នក​ចង់បាន ទិន្នន័យ និង​កម្មវិធីមកវិញ សូមបន្ត​ចូលទៅ iTunes ហើយ Restore ពី​ការ Backup ដោយ​បានធ្វើ​នៅ​ជំហានទីមួយ ។
restore-iphone-5-from-itunes-backup

ជំហានទី២៖

សូម​ត្រឡប់​មក Summary Tab ហើយ​ចុច Shift សម្រាប់ Window ឬ Alt សម្រាប់ Mac ហើយ​ចុច​ភ្ជាប់ជាមួយ​នឹងប៊ូតុង Check for update នោះ​វានឹងលោត​ផ្ទាំង ឲ្យ​អ្នក​រើស file iOS 7 beta 3 ដែល​អ្នក​បាន​ទាញ​យក​មករួចនោះ ។
ios-6.1-check-for_update

ជំហានទី៣៖

សូមរង់ចាំ រហូត​ដល់ដំណើរការ​បាន​បញ្ចប់ ។ វានឹង restart ទូរស័ព្ទ​អ្នក នោះ​អ្នក​នឹង​ឃើញ​នូវ​ផ្ទាំង​ស្វាគមន៍​ថ្មី របស់ iOS7
Welcome_Screen

ជំហានទី៤៖

សូម​ធ្វើ​តាម​ការណែនាំ នៅ​ក្នុង​ទូរស័ព្ទ​ដៃ​អ្នក រហូត​ដល់​ចប់ អ្នកនឹង​ឃើញ​ផ្ទាំង អប​អរសាទរ (Congratulation) ដែល​មានន័យថា ទូរស័ព្ទ​អ្នក​ បាន Active និង​ប្រើប្រាស់​បាន ជាមួយ iOS 7 ដោយជោគជ័យហើយ ។
សូមពិនិត្យមើល កំណែប្រែ iOS 7 ក្នុង​ទូរស័ព្ទ​អ្នក ។
iOS 7 Beta 3
សូមមើល Homescreen របស់ iOS 7
homescreen
shared_controlcenter_posterframe_2x
សម្រាប់ Feature ថ្មីៗ របស់ iOS 7 សូម​ចូលទៅមើល​នៅ គេហទំព័រ Apple
ដកស្រង់៖​សំបុកអាយធី  ប្រកាសដោយ៖ ឈាង អិន

របៀបតម្លើង SBSetting សម្រាប់ iOS7



SBsettings-data-usage-toggle-548x400
SBsettings-data-usage-toggle-548×400
សម្រាប់លោកអ្នកដែលតែងតែគាំទ្រ SBSetting តាំងពីជំនាន់  iOS 3 មកនោះ ហើយ សម្រាប់ iOS7 នៅពេលអ្នកតម្លើង Activator វាមិនអាចប្រើប្រាស់បានទេ។ តែពេលនេះខ្ញុំសូមបង្ហាញគន្លិះងាយៗ ដើម្បីតម្លើងនិង ប្រើប្រាស់ SBSetting សម្រាប់ iOS 7។
សូមធ្វើតាមដំណាក់កាល៖
សំគាល់៖ សម្រាប់អ្នកដែលកំពង់ប្រាស់ Activator មុនដែលមិន Supportជាមួយ iOS7 សូមលុប វាចេញសិន
១. សូមចូលទៅកាន់ Cydia ហើយបន្ថែមAdd Source ថ្មី គឺ rpetri.ch/repo
២. ហើយធ្វើការចូលទៅកាន់ Cydia>Source> rpetich repo> ហើយ តម្លើង Activator ដែលស្ថិតនៅខាងលើគេ ហើយធ្វើការ Respring
IMG_0036
៣. បន្ទាប់មកទៀតចូរទៅកាន់ Cydia ហើយស្វែងរក SBSetting ហើយតម្លើង Repring ជាកាស្រេច។
IMG_0037

នេះគឺលទ្ធផល (សូមអូសពីឆ្វេងមកស្តាំនៅលើ Status bar)
SBSetting for iOS7 

http://nokormusic.com/how-to-install-sbsetting-on-ios7/

តម្លើងអក្សរខ្មែរតែចេញ ថៃ សម្រាប់ iOS 7 [ដំណោះស្រាយ]




IMG_0004
អ្វីដែលបងប្អូន រងចាំនោះគឺក្តាចុចខ្មែរ ដែលក្រុម 4KhmeriPhone បានចេញឲ្យប្រើប្រាស់ជាផ្លូវការ តែមានបញ្ហាខ្លះដែលកើតឡើង ដូចជាតម្លើងហើយ ចេញអក្សរថៃទៅវិញ។ ដូចនេះយើងមានដំណោះស្រាយ!
ទី១៖ ប្រាកដថា នៅក្នុង itools ចេញពាក្យ Jailbreak ថា “Yes” បើ NO សូមដោះស្រាយ ទីនេះ!
No
ទី២៖ ត្រូវប្រើប្រាស់ iToos ឬក៏ iFunbox ដើម្បីលុប Folder Apple.com.keyboards ដែលស្ថិតនៅក្នុង var/mobile/library/caches/com.apple.keyboards (ដូចរូប)
សូមធ្វើការចូលទៅលុប Folder “com.apple.keyboards”
keyboard
ទី៣៖ សូមចូល ទៅលុប Mobile substrate ដែលស្ថិតនៅក្នុង Cydia >Manage> Packages>  Mobile substrate
IMG_0010
ហើយសូម Restart Springboard
ទី៤៖ បន្ទាប់មកទៀតសូមធ្វើការ លុបKeyboard ដែលយើងបានតម្លើងពីមុន ចេញភាសាថៃ

ហើយសូមធ្វើការ Reboot
ទី៥៖ សូមធ្វើការតម្លើង Khmer Keyboard ឡើងវិញ ហើយ ធ្វើការ Restart Springboard ជាការស្រេច។
សូមមើលលទ្ធផល៖
IMG_0008_51329062
បើសិនជាមានជាចម្ងល់ ឬ មតិសូមធ្វើការសួរបាន ខ្ញុំនិងរងចាំទទួលជានិច្ច។អរគុណ

http://nokormusic.com/fix-khmer-keyboard-for-ios-7/

សម្រាប់អ្នកដែលJailbreak ហើយតែក្នុង iTools ដាក់ថា No


សម្រាប់​​​ iDevices ដែលបាន Jailbreak ហើយតែ iTools បង្ហាថា No សូមធ្វើការចូលទៅ Cydia ហើយ ស្វែងរក afc2add ហើយតម្លើង Reboot ជាការស្រេច!
ការតម្លើង
IMG_0009
លទ្ធផល៖


No

http://nokormusic.com/for-jailbroken-iphone-but-itools-appear-no/

Wednesday, December 25, 2013

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes


ថ្មីៗនេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ Jailbreak ក្លាយជាព័ត៌មាន​ពេញ​និយម​មួយ​ដែល​អ្នក​អាន​ភាគច្រើន​តែង​ចាប់​អារម្មណ៍ ។ សំបុកអាយធី​ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​គន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង​ ដំណោះស្រាយ​នានា ដែល​លោកអ្នក​គួរ​សាក​ល្បង​ក្នុងការ​ដោះស្រាយ​ពេល​មាន​បញ្ហា​នានា កើតឡើង​ក្នុង​កំឡុងពេល និង​ក្រោយពេល Jailbreak ។
អត្ថបទគួរអាន៖ ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន
មិត្ត​អ្នកអាន​មួយ​ចំនួន​បាន​ផ្ញើសារ​មក​សំបុកអាយធី ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ទាក់​ទង​នឹង Error 3194 ដែល​កើតឡើង​នៅពេល​ដែល​អ្នក​ធ្វើការ​ Restore iPhone នៅក្នុង​​ iTunes មិន​បាន​ជោគជ័យ ។ ខាងក្រោម​នេះ​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ ដែល​លោកអ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ផ្ទាល់ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​បង់​ឲ្យ​សេវា​ជួសជុស​ឡើយ ។ សំបុកអាយធី​សូម​ណែនាំលោក​អ្នក​ពី​របៀប ជួសជុល​ Error 3194 នៅ​ពេល Restore iPhone ក្នុង iTunes ។
iTunes-Error-3194 sombokit
Error 3194 កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ Jailbreak ដើម្បី​ធ្វើការ​កែប្រែ iOS Devices របស់​អ្នក​ ។ នៅក្នុង​ដំណើរ​ការ Jailbreak iPhone ឬ iPad របស់​អ្នក​ចូលទៅកែប្រែ file មួយឈ្មោះថា​ hosts ដើម្បី​បិទ​ទំនាកទំនង​ជាមួយ Apple។  ដូចនេះ​នៅពេល​ក្រោយ​នៅពេល​ដែល​អ្នក​ចង់​ Update Version iOS, Backup​ ឬ Restore iOS របស់​អ្នក​​អាច​នឹងធ្វើឱ្យមាន​Error 3194 នេះកើតឡើង​ ។
ជាទូទៅ​ Error 3194 នេះ​កើតឡើង​នៅពេលដែល​មាន​បញ្ហា​ Connection រវាង client នឹង host server ក្នុង​ពេល​ដែល​អ្នក​កំពុងតែ Update iOS , Backup ឬ Restore ។ ក្នុង​ករណីនេះ​អ្នក​អាច​ចាប់ផ្តើមម្តងហើយម្តង​ទៀត​នៅពេល​ក្រោយ​វា​ក៏អាច​ ដំណើរការ​ដូចដើមឡើងវិញផងដែរ ។

របៀប​ដោះស្រាយ​

  • សូមបិទ iTunes របស់​អ្នក​
  • ប្រសិន​ជាអ្នក​ប្រើ​ Macs សូម​ចូលទៅកាន់​ /etc/hosts ឬ អ្នក​ប្រើប្រាស់​ Windows សូមចូលទៅកាន់​ c:\windows\system32\drivers\etc\hosts
  • ហើយសូម​បើក file hosts ជាមួយ​ notepad ហើយ​ Copy “74.208.105.171 gs.apple.com“​ ចូលទៅក្នុង​file hosts ហើយ save
Error 3194 hosts file sombokit
  • សូម​ Connect iPhone ទៅនឹងកុំព្យូទ័ររបស់​អ្នក​ហើយ​ សូមបើក iTunes
  • សូម​ចូលទៅកាន់ DFU mode​ ដោយបិទទូរស័ព្ទ ហើយចុច​ Power Buttonឱ្យជាប់​ប្រហែល​ជា​១០ វិនាទីហើយលែងវិញ​ បន្ទាប់មក​ចុចលើ Home Button រហូតដល់​ iTunes ប្រាប់​ថា​ iPhone របស់​អ្នក​នៅក្នុង Recover Mode ។
  • ប្រើប្រាស់ iTunes ដើម្បី​ធ្វើការ Restore Feature តាម​ធម្មតា​ជាមួយ iPhone​របស់​អ្នក
  • រូច​ហើយចូល​ទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕
គន្លឹះ​ខាងលើ​នេះ ពិតជាអាច​ដោះស្រាយ​បញ្ហា​លោកអ្នក​បាន​ហើយ​មែនទេ? ប្រសិន​បើ​មាន​បញ្ហា​អ្វី​បន្ថែម​ សូម​ដាក់​មតិ​​ក្នុង​ប្រអប់​ខាងក្រោម សំបុកអាយធីនឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជូន​លោកអ្នក ។
http://www.sombokit.com/2013/12/25/resolved-error-3194-when-restore-iphones-in-itunes.html
 

Blogroll

About

no have

a