Pages

Powered by Blogger.

Wednesday, June 26, 2013

រៀនបង្កើតពន្លឺវិលជុំវិញខ្លួនជាមួយ Adobe Photoshop

សួស្តីប្រិយមិត្ត សំបុកអាយធី ទាំងអស់ ថ្ងៃនេះយើងនឹងនាំគ្នារៀនបង្កើត style មួយបែបដែលមានលក្ខណៈ មានពន្លឺភ្លើងព័ទ្ធជុំវិញខ្លួនជាមួយ Adobe Photoshop ដែលនេះជាគន្លឹះដ៏សាមញ្ញមួយក្នុងការជួយឲ្យការរចនារបស់យើង កាន់តែមានភាពទាក់ទាញបន្ថែមទៀត។
ជាដំបូង សូមបើកកម្មវិធី Adobe Photoshop ដែលខណៈនេះ សំបុកអាយធី នឹងប្រើកម្មវិធី Adobe Photoshop CS6 ដែលជាជំនាន់ក្រោយបង្អស់របស់កម្មវិធី។
Adobe Photoshop CS6
បន្ទាប់មកសូមបើកយករូបភាពតួអង្គដែលនឹងត្រូវធ្វើ និងធ្វើការកាត់យកតែរូបមនុស្ស។ លោកអ្នកអាចទាញយករូបគំរូ ពីទីនេះ​ក៏បាន។
Model Picture
ដើម្បីមានភាពងាយស្រួល សំបុកអាយធី នឹងប្រើ Pen Tool ដើម្បីធ្វើការកាត់។
Pen Tools
បន្ទាប់ពីដៅចំនុចដែលត្រូវកាត់បានមួយជុំរួចនោះ សូម Right-Click (Mouse ស្តាំ) យក Make Selection។
ដោយកំណត់ Feather Radius ០ pixels សូមចុច OK។
Make Selection
បន្ទាប់មក សូមចុច Ctrl + J នៅលើក្តារចុច (Keyboard) នោះយើងនឹងទទួលបាន layer ថ្មីដូចរូប។
សូមចុច Shift + Ctrl + N នៅលើក្តារចុច រួចចុច OK ដើម្បីបង្កើត layer ថ្មីមួយផ្សេងទៀត។ រួច សូមប្រើ Pen Tool ក្នុងលក្ខណៈជា Path មកគូរជារាងដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Brush Tool រួចកែតម្លៃ និងប្រភេទឲ្យដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Pen Tool វិញ រួច Right-Click លើខ្សែរដែលបានគូរ រួចជ្រើសយក Stroke Path។
សូមជ្រើសយក Brush រួចចុច Simulate Pressure និង OK។
សូមកែ Option ឲ្យដូចក្នុងរូបខាងក្រោម។
ចំណាំ អ្នកក៏អាចប្តូរពណ៌ទៅតាមចំណង់ចំនូលចិត្តបានផងដែរ ប៉ុន្តែពេលនេះយើងនឹងជ្រើសយកពណ៌ដែលមានលេខកូដ #27dd03 សម្រាប់ Color Overlay និង #40e214 សម្រាប់ Outer Glow។ )
បន្ទាប់មក សូមលុប Path ដោយចុចលើ Path និងចុច Delete លើក្តារចុច។ រួចសូមចុច Ctrl និង Click នៅលើLayer រូបមនុស្ស ព្រមគ្នាដើម្បីបង្កើត Selection។
បន្ទាប់មក សូមClick នៅលើLayer រូបខ្សែរវិញ និងជ្រើសយក Eraser Tool មកធ្វើការលុបកំណាត់ខ្សែរដូចខាងក្រោម។
ជាចុងក្រោយ គ្រាន់តែចុច Ctrl + D ដើម្បីដោះ selection រួចធ្វើការរក្សាទុក (Save/Save as) ជាការស្រេច។
សំបុកអាយធី ជឿជាក់ថា ប្រិយមិត្តទាំងអស់នឹងចូលចិត្តនូវគន្លឹះដ៏ងាយស្រួល និងសាមញ្ញមួយនេះ ហើយសង្ឃឹមថានឹងធ្វើបានល្អស្អាតជាងការណែនាំទៀតផង។

ប្រភព http://www.sombokit.com

Saturday, June 22, 2013

របៀបដាក់ Lyric និង Album Art ចូលទៅក្នុង MP3

នុងអត្ថបទនេះអាយធីកូនខ្មែរ សូមណែនាំលោកអ្នកអោយស្គាល់នូវ កម្មវិធីមួយដែលមានឈ្មោះថា
TagScanner ដែលអាចអោយយើងធ្វើការដាក់នូវ Lyric និង Album Art ចូលទៅក្នុងបទចំរៀង
MP3 របស់យើងបានដោយងាយស្រួល។
ជំហានទី ១៖
ធ្វើការទាញយកនូវកម្មវិធី TagScanner ចុចត្រង់នេះ
ជំហានទី ២៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី TagScanner ហើយអ្នកធ្វើការពន្លាឯកសារ Zip នោះបន្ទាប់មកបើកកម្មវិធី TagScanner
ជំហានទី ៣៖
ចុចទៅលើមីនុយ Tag Editor បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម៖

ជំហានទី ៤៖
ចាប់ទាញបទចំរៀងដែលអ្នកពេញចិត្តចូល បន្ទាប់មក Scroll ផ្នែកខាងស្តាំចុះក្រោមអ្នកនឹងឃើញ កន្លែងសំរាប់ដាក់នូវ Lyric និង Album Art ដូចខាងក្រោម៖

លទ្ធផល៖
   
ប្រភព http://learning.itkonkhmer.com

Friday, June 21, 2013

របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ដោយ​សារតែ YouTube មាន​ការ​ប្តូរ​ផ្លាស់ ដូច្នេះ​យើង​មិន​អាច ដោន​ឡូត​ដូច​ពី​មុន​នោះ​ទេ ប៉ុន្ដែ​សូម​កុំ​បារម្ភ យើង​អាច ដោន​ឡូត video  ពី YouTube ដោយ​ប្រើ add on របស់​ FireFox ។

ជំហានទី១

បើក​កម្ម​វិធី Fire Fox ចុច​លើ មី​នុយ FireFox -​ >  បន្ទាប់​មក ចុច មីនុយ add on -> Search (FVD) - > Install (Fast       Video Download។
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី២ 

Restart Browser -> មើល Icon ដែល​នៅ​ខាង​ស្តាំ (FVD) -> ជ្រើស​រើស ប្រភេទ Extension ដែល​អ្នក​ចង់​បាន
Ex: .mp4, Flv…
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី៣

Save ទៅ​កាន់​កន្លែង​ដែល​អ្នក​ចង់​ទុក - > បន្ទាប់​មក ​វា​និង​លេច​ឡើង Internet Download Manager .
សូម​ចុច​សញ្ញា ខ្វែង​ដែល​យើង​បាន​ដោន​ឡូត​នៅ​លើ Broswer FireFox ពីព្រោះ​យើង​បាន​ដោន​ឡូត​ពី Internet Download Manager រួច​ហើយ .
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
ចំណាំ​:": វា​អាចដំ​នើរ​ការ​តែFireFox

ប្រភព  http://learning.itkonkhmer.com/Internet/p=231

Thursday, June 20, 2013

៩. ការ​កំណត់​ពុម្ព​អក្សរ

ដើម្បី​កំណត់​ពុម្ព​អក្សរ​យើង​ប្រើ tag <font> ហើយ​នៅ​ក្នុង tag <font> មាន attribute មួយ​ចំនួន ដូច​ខាង​ក្រោម​ :
- Face: សំរាប់​ដាក់​ឈ្មោះ​ពុម្ព​អក្សរ
- Size: សំរាប់​កំណត់​ទំហំ​របស់​អក្សរ
- Color: សម្រាប់​កំនត់​ពណ៌​របស់​អក្សរ
ឧទាហរណ៍
?
1
2
3
4
5
6
7
8
9
10
11
<html>
<head><title>Welcome to itkonkhmer</title></head>
<body>
<p>
<font face="Kh Dangrek">
  HTML គឺ​ជា​ភាសា​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ចង​ក្រង​ព័ត៌​មាន
  សម្រាប់​ដាក់បង្ហាញ​លើ​បណ្តាញ internet។
</font>
</p>
</body>
</html>
លទ្ធផល
៩. ការ​កំណត់​ពុម្ព​អក្សរ
ប្រភព http://learning.itkonkhmer.com/html/p=179

៨. ការ​កំណត់​ទៅ​លើ​ទំរង់​របស់​អក្សរ

ដើម្បី​ធ្វើ​ការ​កំណត់​ទំរង់​ទៅ​ឲ្យ​អក្សរ គឺ​យើង​មាន tag មួយ​ចំនួន​ដូច​ខាង​ក្រោម៖
- <b> ….</b> : សម្រាប់​កំណត់​អក្សរ​ដិត
- <i>…..</i> : សម្រាប់​កំណត់​អក្សរ​ទ្រេត
- <u>….</u> : សម្រាប់​ដាក់​បន្ទាត់​ពី​ក្រោម
- <small>…</small> : សម្រាប់​កំណត់​អក្សរ​ឲ្យ​មានទំហំ​តូច
- <big>….</big> : សម្រាប់​កំណត់​អក្សរ​ឲ្យ​មាន​ទំហំ​ធំ
- <sup>…</sup> : សម្រាប់​សរសេរ​ជា​ស្វ័យ​គុណ
- <sub>….</sub> : សម្រាប់​សរសេរ​ជា​សន្ទស្សន៍
ឧទាហរណ៍
?
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
<html>
<head><title>Text Style</title></head>
<body>
<b> Bold </b>
 
<i> Italic </i>
 
<u> Underline </u>
 
<small> Small </small>
 
<big> Big </big>
 
A <sup><small> 2 </small><sup> -B <sup><small> 2 </small></sup>
 =(A-B)(A+B)
 
H <sub><small> 2 </small></sup> 0
</body>
</html>
លទ្ធផល
៨. ការ​កំណត់​ទៅ​លើ​ទំរង់​របស់​អក្សរ
ប្រភព http://learning.itkonkhmer.com/html/p=178

៧. HTML Heading

Heading គេ​ប្រើ​សម្រាប់​កំណត់​ម៉ូត​អក្សរ​ដែល​មាន​៦​ប្រភេទ គឺពី <h1> ដល់ <h6> (ពីធំទៅតូច) ហើយ ជា​ទូទៅ​គេ​ប្រើ​សម្រាប់​កំណត់​ទៅ​លើ​ចំនង​ជើង នៃ​អត្ថបទ​របស់​យើង​។
ទំរង់ទូទៅ
?
1
2
3
4
5
6
<h1> heading h1 </h1>
.
.
.
.
<h6> heading h6 </h6>
ឧទាហរណ៍
?
1
2
3
4
5
6
7
8
9
10
11
<html>
<head><title>Welcome to itkonkhmer</title></head>
<body>
<h1> this is heading h1 </h1>
<h2> this is heading h2 </h2>
<h3> this is heading h3 </h3>
<h4> this is heading h4 </h4>
<h5> this is heading h5 </h5>
<h6> this is heading h6 </h6>
</body>
</html>
លទ្ធផល
៧. HTML Heading
ប្រភព http://learning.itkonkhmer.com/html/p=177

៦. HTML Attribute

រាល់ Tag របស់ HTML ភាគ​ច្រើន​គឺ​តែង​តែ​មាន Attribute ដើម្បី​កំណត់​លក្ខណៈ​បន្ថែម​ទៅ​លើ tags ទាំង នោះ។
Attribute បែង​ចែក​ជា​ពីរ​ផ្នែក គឺ attribute name និង attribute value។
ទំរង់ទូទៅ
៦. HTML Attribute
ឧទាហរណ៍
?
1
2
3
4
5
6
7
8
9
<html>
<head><title>Paragraph</title></head>
<body>
 
<p align=”right”>Welcome to itkonkhmer.Thanks for visiting and support us.
This is example how to use tag and attribute.</p>
 
</body>
</html>
សំគាល់
Align :ជា Attribute ប្រើសម្រាប់កំណត់ទំរង់របស់អត្ថបទរបស់យើង ដែលវាមានដូចជា Justify , Center,Leftនិង Right។

ប្រភព http://learning.itkonkhmer.com/html/p=173

៥. Tag របស់ HTML

HTML គឺជា Markup Language ដូច​នេះ​វាកើត​ឡើង​ពី​បណ្តុំ​នៃ tag ហើយ Tag របស់​វា​មាន​ពីរ​គឺ Open tag និង Close tag។ រាល់ tag របស់​វា​គឺ​សរសេរ​នៅ​ក្នុង​ចន្លោះ​សញ្ញា តូច​ជាង និង សញ្ញា​ធំ​ជាង​។
៥. Tag របស់ HTML
ឧទាហរណ៍
?
1
2
<h1>This is heading 1</h1>
<p> This is my frist paragraph.</p>
ដោយ:  <p> . . . </p> :គឺជា tag សម្រាប់កំណត់អត្ថបទរបស់យើងជាកថាខណ្ខ។
ចំពោះ​ធាតុ​មួយ​ចំនួន​ដែល​អត់​មាន content ដូចនេះ​គេ​សរសេរ​ក្នុង​ទំរង់​កាត់ <tag />។
ឧទាហរណ៍
- <br/> :គឺជា Tag ប្រើ​សម្រាប់​ចុះ​បន្ទាត់។
- <hr/> :គឺជា Tag ប្រើ​សម្រាប់​ទាញ​យក​នូវ​បន្ទាត់​មក​បង្ហាញ​នៅ​លើ Page របស់​យើង​។
- <img /> : គឺជា tag ប្រើ​សម្រាប់​បង្ហាញ​រូបភាព​។

ប្រភព http://learning.itkonkhmer.com/html/p=172

៤. ការបង្កើត Page


ដើម្បី​បង្កើត​នូវ Page HTML យើង​អាច​បង្កើត​តាម​កម្ម​វិធី​ជា​ច្រើនដូចដែលបានរៀបរាប់នៅមេរៀនមុន តែ​ពេល​នេះ អាយ​ធី​កូន​ខ្មែរ សូម​លើក​យក​កម្ម​វិធី Notepad មក​បង្ហាញ។
Notepad គឺ​ជា​កម្ម​វិធី​តូច​មួយ​របស់​វីន​ដូ​ផ្ទាល់ ហើយ​ជា​ទូទៅ​សម្រាប់ អ្នក​ដែល​រៀន HTML ដំបូងគួរ​តែ​ប្រើ​វា ដើម្បីឲ្យយើងឆាប់ចងចាំរាល់ tag សំខាន់ៗរបស់ HTML។
១. បើកកម្មវិធី Notepad : Start -> Run -> Notepad
( ឬចុច Mouse ស្តាំយក New -> Text Document ) ។
២. ធ្វើការសរសេរ Code របស់ HTML
៣. រក្សាទុកវាជា File HTML ដែលមាន Extension .html ឬ .htm

សំគាល់: ឈ្មោះ file html ដែលវាជាទំព័រដើម (home page) គឺយើងដាក់ឈ្មោះថា index.html ឬ default.html ព្រោះ ឈ្មោះ file ទាំងពីរនេះនឹងដំណើរការមុនគេ នៅពេលដែលយើងបង្ហោះលើ server របស់យើង។

ប្រភព http://learning.itkonkhmer.com/html/p=171

៣. កម្ម​វិធី​សម្រាប់​សរសេរ HTML

យើង​មាន​កម្មវិធី​ជា​ច្រើន​ដែល​ប្រើ​សម្រាប់​សរសេរ HTML មាន​ដូចជា ៖

១. Notepad

Notepad គឺ​ជាកម្ម​វិធី​តូច​មួយ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង វីនដូ ដែល​អាច​ឲ្យ​យើង​ប្រើ​សម្រាប់​សរសេរ និង កែប្រែ អត្ថបទ។ ក្នុង​នោះ​យើង​ក៏​អាច​យក​វា​មក​ប្រើ​សម្រាប់​សរសេរ​កូដ​របស់ HTML បាន​ដែរ​។

២. Notepad++

៣. កម្ម​វិធី​សម្រាប់​សរសេរ HTML
Notepad++ គឺ​ជា​កម្ម​វិធី​សម្រាប់​សរសេរ​កូដ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ និង វា​មាន​លទ្ធភាព​ខ្ពស់​ជាង Notepad។ Notepad មាន​មុខ​ងារ​ជា​ច្រើន​ដូច​ជា Encoding និង មាន syntax highlight ជា​ច្រើន​ភាសា​។

៣. Sublime Text

៣. កម្ម​វិធី​សម្រាប់​សរសេរ HTML
Sublime ក៏ ​ជា​កម្ម​វិធី​សម្រាប់​សរសេរ​កូដ ដែល​អាច​ប្រើ​ដោយ​ឥគ​គិត​ថ្លៃ និង ជា​កម្ម​វិធី​សម្រាប់​សរសេរ​កូដ ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​សរសេរ​កូដ​ផង​ដែរ​។
នៅ​មាន​កម្ម​វិធី​ជា​ច្រើន​ទៀត​ដែល​យើង​អាច​យក​មក​ប្រើ​សម្រាប់​សរសេរ​កូដ HTML ដូចជា wordpad ឬ Dreamweaver ជា​ដើម​។

ប្រភព http://learning.itkonkhmer.com/html/p=170

២. ទំរង់​ទូ​ទៅ​របស់ HTML

HTML មាន​ចែក​ជា​ពីរ​ផ្នែក​ធំ​ៗ គឺ tag Header និង tag Body ហើយ tag ទាំង​ពីរ​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង tag HTML។


ខាង​ក្រោម​នេះ គឺ​ជា​ទំរង់​ទូទៅ​របស់ HTML៖
?
1
2
3
4
5
6
7
<html>
<head><title>Name of Page</title></head>
<body>
// any tag here
</body>
</html>
/pre
- <title> គឺជា tag ដែល​យើង​ប្រើ​សម្រាប់​កំណត់​ចំណង​ជើង​ឲ្យ​ទំព័រ​របស់​យើង ដែល​វា​នឹង​បង្ហាញ​នៅ​លើ title bar របស់​កម្ម​វិធី​រុករក (Browser)។​
- <html> គឺជា tag ដែល​យើង​ប្រើ​ដើម្បី​បើក​នៅ​ពេល​ដែល​ចាប់​ផ្តើម​ដំបូង​និង​នៅ​ពេល​បញ្ចប់​នៃ Page របស់​យើង​។
- <body> គឺ​ជា tag សម្រាប់​ឲ្យ​យើង​សរសេរ​កូដ​ផ្សេង​ដើម្បី​បង្ហាញ​នៅ​លើ​Page របស់​យើង ។
ឧទាហរណ៍
?
1
2
3
4
5
6
7
<html>
<head><title>Name of Page</title></head>
<body>
<h2>What is html?</h2>
<p>HTML is a make up language and it stand by Hypertext Make Up Language.</p>
</body>
</html>



២. ទំរង់​ទូ​ទៅ​របស់ HTML
ប្រភព http://learning.itkonkhmer.com/html/p=169

១. តើ HTML ជា​អ្វី?

HTML គឺ​ជា​ភាសា​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ចង​ក្រង​ព័ត៌មាន សម្រាប់​ដាក់​បង្ហាញ​លើ​បណ្តាញ internet។

ព័ត៌មាន​ដែល​យើង​ក្រង​មាន​ដូចជា អត្ថបទ វីដេអូ សំលេង និង ក្រាភិច ជាដើម។
HTML មក​ពី​ពាក្យ Hypertext Markup Language ហើយ​វា​គឺ​ជា​ភាសា​ដំបូង​សម្រាប់ បង្កើត គេហ​ទំព័រ និង មាន​លក្ខណៈ​ជា Static។ ក្នុង HTML គេ​ប្រើ Tag សម្រាប់​ធ្វើ​ការ​កំណត់​នានា​។
ឧទាហរណ៍
?
1
<p>Welcome to itkonkhmer.com </p>

 ប្រភព http://learning.itkonkhmer.com/html/p=136

បំលែង រូបភាព ទៅជា favicon សម្រាប់​គេហ​ទំព័រ

Favicon គឺជា icon របស់​គេហ​ទំព័រ ដែល​បង្ហាញ​នៅ title bar នៃ​កម្ម​វិធី​រុករក (Browser)។
មាន​កម្មវិធី​ជា​ច្រើន​ដែល​អាច​បំលែង តែ​ពេល​នេះ អាយធីកូនខ្មែរ សូម​បង្ហាញ​នូវ​គេហទំព័រ​មួយ គឺ www.favicon.cc ដែល​អាច​ឲ្យយើងបំលែង​ទៅ​ជា favicon បាន​យ៉ាង​ងាយ។
មុន​ដំបូង យើង​ចូល​ទៅ​កាន់​គេហ​ទំព័រ ដូច​ដែល​បាន​បង្ហាញ​ខាង​លើ គឺ www.favicon.cc បន្ទាប់​មក យើង​ចុច​លើ Import Image
បំលែង រូបភាព ទៅជា favicon សម្រាប់​គេហ​ទំព័រ1
បន្ទាប់​មក​ចុច​លើ ប៊ូតុង Brows ដើម្បី​ទៅ​រក រូបភាព​នៅ​ក្នុង កុំព្យូទ័រ​របស់​យើង ដែល​យើង​ចង់​បំលែង រួច​ចុច​លើ​ប៊ូតុង Upload
បំលែង រូបភាព ទៅជា favicon សម្រាប់​គេហ​ទំព័រ
ជា​ចុង​ក្រោយ គឺ​ជាយើង​ទាញយក favicon របស់​យើង​ដែល​បាន​បំលែង​រួច។
បំលែង រូបភាព ទៅជា favicon សម្រាប់​គេហ​ទំព័រ
សំគាល់: គេហទំព័រ​នេះ​ផង​ដែរ មាន​លទ្ធភាព​អាច​ធ្វើអ្វី​បា​នជា​ច្រើន​ទៀត ដូចជា បង្កើត favicon មាន​​ចលនា​​ជាដើម។
ប្រភព http://learning.itkonkhmer.com/Internet/p=80

បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi

ជា​ធម្មតា​យើង​តែង​តែ​បង្កើត បទ​បង្ហាញ​ជាមួយ​នឹង កម្មវិធី Microsoft Power Point ឬ​កម្ម​វិធី​ផ្សេង​ទៀត​។
តែ​ពេល​នេះ គឺ​យើង​អាច​បង្កើត បទ​បង្ហាញ បាន​យ៉ាង​ងាយ​ស្រួល​ជា​មួយ​នឹង Prezi។ តើ Prezi មាន​លក្ខណៈ​ពិសេស​អ្វី​ទៅ?​​
រាល់​បទ​បង្ហាញ​របស់​យើង​ គឺ​យើង​អាច​យក​មក​ប្រើ​គ្រប់​ទី​កន្លែង​ដែល​មាន internet ដោយ​យើង​មិន​ចាំបាច់​ដាក់​ជាប់​នឹង​ខ្លួន​នោះ​ទេ។​​ មួយ​វិញ​ទៀត​នោះ បទ​បង្ហាញ​ដែល​យើង បង្កើត​ជា​មួយ​នឹង Prezi ពិត​ជា​មាន​ភាព​ទាក់​ទាញ ព្រោះ​វាមាន animation ប្លែកៗ និង រស់​រវើក​។
ដំណាក់​កាល​ដើម្បី​បង្កើត បទបង្ហាញ
១. ចុចទីនេះ ដើម្បី​ចូល​ទៅ ចុះ​ឈ្មោះ
២. បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច​ហើយ យើង​ចុច​ប៊ូតុង New Prezi ដើម្បី​បង្កើត បទបង្ហាញ ថ្មី
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
៣. បន្ទាប់​មក​វា​នឹង​បង្ហាញ គំរូ ជា​ច្រើន​ឲ្យ​យើង​ជ្រើស​រើស បន្ទាប់​ពី​ជ្រើស​រើស​ហើយ យើង​ចុច​លើ ប៊ូតុង Use Template
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
៤. ដំណាក់​កាល​នេះ គឺ​យើង​អាច​ធ្វើ​ការ​បង្កើត បទ​បង្ហាញ​របស់​យើង​បាន​ហើយ ឧបករណ៍​របស់ វាគឺ​ស្រដៀង​នឹង កម្មវិធី​ផ្សេង​ៗ​ដែរ ប៉ុន្ថែម​ប្រ​ហែល​ជា​មាន​ការ​លំបាក​បន្តិច ព្រោះវា​មាន​មុខ​ងារ​ច្រើន​។
ដូចនេះ សូម​សាក​ល្បងប្រើ និង អនុវត្តិ​ទាំង​អស់​គ្នា​។
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
ប្រភព http://learning.itkonkhmer.com/Internet/p=168

បង្កើត​រូប​គំនូរ​ជីវ​ចល​ងាយៗ​ដោយ​ខ្លួន​ឯង

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រួប​ភាព Profile របស់​មិត្ត​អ្នក​នៅ​ក្នុង Facebook រឺ​គេហទំព័រ​បណ្តាញ​សង្គម​ផ្សេងហើយ។
ប្រសិន​បើ​អ្នក​ចង់​បង្កើត​រូប​គំនូរ​ជីវ​ចល​ដោយ​ខ្លួន​ឯង​នោះ គឺ​មាន​ឧបករណ៏​ឥតគិត​ថ្លៃ​ជា​ច្រើន​នៅ​លើ Online ។សូម​រីក​រាយ​ជា​មួយ​និង​ឧបករណ៏​ចំនួន​ ៦ ដែល​យើង​និង​ធ្វើ​ការ​រៀប​រាប់​នៅ​ខាង​ក្រោម៖

១. Joystiq Mii characters

២. WeeWorld

៣. Create Mangatar

៤. Portrait Illustration maker

៥. Cartoonize

៦. MyWebFace



ប្រសិន ​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​នូវ​គេហទំព័រ​ផ្សេងៗ ដែល​អាច​ធ្វើ​រូប​គំនូរ​ជីវ​ចល​ដោយ​ឥត​គិត​ថ្លៃ​ទៀត​នោះ សូម​ធ្វើ​ការ​ចែក​រំ​លែក​ជា​មួយ​និង​ការ​ផ្តល់​មតិ​ខាង​ក្រោម​ទាំង​អស់​ គ្នា។
ប្រភព http://learning.itkonkhmer.com/Internet/p=184

គេហ​ទំព័រ Shared ផ្តល់​ទំហំ​ផ្ទុក​ឥត​គិត​ថ្លៃ ៥ GB និង ទំហំ​ក្នុង​មួយ file អាច​ដល់​ទៅ ១GB

គេហ​ទំព័រ Shared គឺ​ជា​គេ​ហ​ទំព័រ​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង គេហ​ទំព័រ​ដែល​អ្នក​ធ្លាប់​ស្គាល់​ពី​មុន​ដែរ ដូច​ជា Dropbox, SkyDrive, Google Drive និង Media Fire ជា​ដើម​។
វា​គឺ​ជា​គេហ​ទំព័រ ដែល​មាន​តួ​នាទី​ផ្ទុក​ឯកសារ នៅ​លើ internet (Cloud Storate) និង ផ្តល់​ទំហំ​ក្នុង​ការ​ផ្ទុក​ចំនួន​ 5GB ហើយ​ទំហំ​ក្នុង​មួយ file អាច​ដល់​ទៅ 1GB។ យើង​ក៏​អាច upgrage ទំហំ​ផ្ទុក​នេះ ដល់​ទៅ 2TB​។
យើង​អាច​អាប់​ឡូដ ឯកសារ​ជា​ច្រើន​ប្រភេទ​ដូច​ជា mp3, pdf ​ជា​ដើម ហើយ ឯកសា mp3 គឺ​យើង​អាច​លេង​បាន ចំនែក​ឯ​ឯក​សារ​ជា pdf វិញ​គឺ​យើង​អាច​មើល​តាម​រយៈ browser របស់​យើង​។
១. ចុះឈ្មោះ
ចូល​ទៅ​កាន់ shared.com រួច​ចុច​លើ​ប៊ូតុង Sign Up រួច​បំពេញ​ឈ្មោះ និង លេខ​សំងាត់
គេហ​ទំព័រ Shared ផ្តល់​ទំហំ​ផ្ទុក​ឥត​គិត​ថ្លៃ ៥ GB និង ទំហំ​ក្នុង​មួយ file អាច​ដល់​ទៅ ១GB
២. ចូល​ប្រើ និង អាប់ឡូដ
បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច ​គឺ​យើង​អាច​ចូល​ប្រើ និង អាប់​ឡូដ​បាន​ហើយ។ ចំពោះ​ការ​អាប់​ឡូដ យើង​គ្រាន់​តែ​ចាប់​ទំលាក់ ឯក​សារ​របស់​យើង​ចូល​ក្នុង Shared និង ចុច​ប៊ូតុង Start Upload ជា​ការ​ស្រេច​។
គេហ​ទំព័រ Shared ផ្តល់​ទំហំ​ផ្ទុក​ឥត​គិត​ថ្លៃ ៥ GB និង ទំហំ​ក្នុង​មួយ file អាច​ដល់​ទៅ ១GB
គេហ​ទំព័រ Shared ផ្តល់​ទំហំ​ផ្ទុក​ឥត​គិត​ថ្លៃ ៥ GB និង ទំហំ​ក្នុង​មួយ file អាច​ដល់​ទៅ ១GB
៣. បង្ហាញឯកសារ
យើង​អាច​បង្ហាញ​ឯកសារ​ជា pdf និង អាច​លេង និង ស្តាប់​ចំពោះ​ឯក​សារ​ជា mp3។
ប្រភព http://learning.itkonkhmer.com/Internet/p=227

ធ្វើ​វិក្ត័យ​ប័ត្រ​ដោយ​ខ្លួន​ឯង​នៅ​លើ​គេហទំព័រ​ដោយ​ឥត​គិត​ថ្លៃ

ប្រសិន ​បើ​អ្នក​ជា​អ្នក​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​រឺ​មាន​ជំនួញ​ដោយ​ខ្លួន​ឯង អ្នក​ត្រូវ​តែ​មាន​ការ​ធ្វើ​វិក្ក័យ​ប័ត្រ​សំរាប់​ទូ​ទាត់​ការ​ចំនាយ​នឹង​ ចំនូល​ជា​រៀង​រាល់​ថ្ងៃ​ខែ​ឆ្នាំ។ ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ឧបករណ៏​ខ្លះ​សំរាប់​ជួយ​អ្នក​ក្នុង​ការ​បង្កើត ​វិក្ក័យ​ប័ត្រ​នៅ​លើ​ប្រព្ធន័ Internet ដោយ​ឥត​គិត​ថ្លៃ និងគ្មាន​ការ​បង្កើត​គណនី​អ្វី​ទេ​នោះ សូម​ធ្វើ​តាម​ការ​ណែរ​នាំ​ដូច​ខាង​ក្រោម៖
MinuteBill គឺ ​ជា​គេហទំព័រ​មួយ​ដែល​អនុញ្ញាត​អោយ​អ្នក​ធ្វើ​ការ​បង្កើត​វិក័្កយ​ប័ត្រ​ដោយ ​ពុំ​ចាំ​បាច់​បង្កើត​គណនី​អ្វី​នោះ​ទេ។ ដើម្បី​ចាប់​ផ្តើម​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ MinuteBill ហើយ​វា​នឹង​បង្ហាញ​រូប​រាង​វិក្ក័យ​ប័ត្រ​ដែល​អ្នក​អាច​ធ្វើ​ការ​បញ្ចូល​ដូច​ជា៖ ឈ្មោះ​អតិថិ​ជន, ឈ្មោះ​ក្រុម​ហ៊ុន , កាល​បរិច្ឆេទ , លេខ​វិក្ត័យ​ប័ត្រ, វត្ថុ , តំលៃ​ទំនិញ និង ទំនាក់​ទំនង​លម្អិត។ ហើយ​អ្នក​ក៏​អាច Print វា​ជា​ឯក​សារ រឺ បង្កើត​វា​ជា​ប្រភេទ PDF ក៏​បាន។
. Invoiced
វា​ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង MinuteBill ដែល​ ត្រង់​វា​មិន​ចំា​បាច់​ឆ្លង​តំណាក់​កាល​បង្កើត​គណនី​ទេ។ តែ​វា​មាន​លក្ខណះ​ពិសេស​ជាង MinuteBill ត្រង់ Invoiced វា​អាច​ធ្វើ​ការ ផ្ញើរ​ជា E-mail បាន ហើយ​អាច​បន្ថែម Logo ទៅ​ក្នុង invoice បាន​ថែម​ទៀត​ផង។សូម​ចុច​ទី​នេះដើម្បី​ចូល​ប្រើ​ប្រាស់

ប្រភព http://learning.itkonkhmer.com/Internet/p=68
 

Blogroll

About

no have

a