តែពេលនេះ គឺយើងអាចបង្កើត បទបង្ហាញ បានយ៉ាងងាយស្រួលជាមួយនឹង Prezi។ តើ Prezi មានលក្ខណៈពិសេសអ្វីទៅ?
រាល់បទបង្ហាញរបស់យើង គឺយើងអាចយកមកប្រើគ្រប់ទីកន្លែងដែលមាន internet ដោយយើងមិនចាំបាច់ដាក់ជាប់នឹងខ្លួននោះទេ។ មួយវិញទៀតនោះ បទបង្ហាញដែលយើង បង្កើតជាមួយនឹង Prezi ពិតជាមានភាពទាក់ទាញ ព្រោះវាមាន animation ប្លែកៗ និង រស់រវើក។
ដំណាក់កាលដើម្បីបង្កើត បទបង្ហាញ
១. ចុចទីនេះ ដើម្បីចូលទៅ ចុះឈ្មោះ
២. បន្ទាប់ពីចុះឈ្មោះរួចហើយ យើងចុចប៊ូតុង New Prezi ដើម្បីបង្កើត បទបង្ហាញ ថ្មី

៣. បន្ទាប់មកវានឹងបង្ហាញ គំរូ ជាច្រើនឲ្យយើងជ្រើសរើស បន្ទាប់ពីជ្រើសរើសហើយ យើងចុចលើ ប៊ូតុង Use Template

៤. ដំណាក់កាលនេះ គឺយើងអាចធ្វើការបង្កើត បទបង្ហាញរបស់យើងបានហើយ ឧបករណ៍របស់ វាគឺស្រដៀងនឹង កម្មវិធីផ្សេងៗដែរ ប៉ុន្ថែមប្រហែលជាមានការលំបាកបន្តិច ព្រោះវាមានមុខងារច្រើន។
ដូចនេះ សូមសាកល្បងប្រើ និង អនុវត្តិទាំងអស់គ្នា។

ប្រភព http://learning.itkonkhmer.com/Internet/p=168
0 comments:
Post a Comment