Thursday, June 20, 2013
៤. ការបង្កើត Page
ដើម្បីបង្កើតនូវ Page HTML យើងអាចបង្កើតតាមកម្មវិធីជាច្រើនដូចដែលបានរៀបរាប់នៅមេរៀនមុន តែពេលនេះ អាយធីកូនខ្មែរ សូមលើកយកកម្មវិធី Notepad មកបង្ហាញ។
Notepad គឺជាកម្មវិធីតូចមួយរបស់វីនដូផ្ទាល់ ហើយជាទូទៅសម្រាប់ អ្នកដែលរៀន HTML ដំបូងគួរតែប្រើវា ដើម្បីឲ្យយើងឆាប់ចងចាំរាល់ tag សំខាន់ៗរបស់ HTML។
១. បើកកម្មវិធី Notepad : Start -> Run -> Notepad
( ឬចុច Mouse ស្តាំយក New -> Text Document ) ។
២. ធ្វើការសរសេរ Code របស់ HTML
៣. រក្សាទុកវាជា File HTML ដែលមាន Extension .html ឬ .htm
សំគាល់: ឈ្មោះ file html ដែលវាជាទំព័រដើម (home page) គឺយើងដាក់ឈ្មោះថា index.html ឬ default.html ព្រោះ ឈ្មោះ file ទាំងពីរនេះនឹងដំណើរការមុនគេ នៅពេលដែលយើងបង្ហោះលើ server របស់យើង។
ប្រភព http://learning.itkonkhmer.com/html/p=171
Labels:
រៀនសរសេរកូដ HTML
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment