Pages

Powered by Blogger.

Friday, June 19, 2015

ដំណោះ​ស្រាយ​សំរាប់ iPhone ដែល​បាត់ Personal Hotspot

ដោយសារ តែមាន មិត្ត​អ្នក​អាន មួយ​ចំនួន មាន​​បញ្ហា ជា​មួយ ការ​បាត់ Personal Hotspot នៅ​ក្នុង Settings ហើយនេះ ភាគច្រើន កើតឡើងលើ iPhone 5 និង 5s ដែលដំនើរ ការប្រព័ន្ធ ប្រតិបត្តិការ iOS7 និង iOS8 ។ ដើម្បីបំពេញ បំណងមិត្ត អ្នកអាន ដែលបាន ស្នើរសុំឲ្យ ខេមបូ ណែនាំ ពីវីធី ដោះ​ស្រាយ និងយក Personal Hotspot នេះត្រលប់ មកវិញ។ នេះមិនមែន ជាបញ្ហា ធ្ងន់ធ្ងរ នោះទេ មាន​មិត្ត អ្នកអានមួយចំនួន ព្យាយាម អាប់ដេត ឬ Restore ដែលអាច ខាតបង់ ពេលវេលា ឬបាត់ ទិន្នន័យ​ផ្សេង បាន ដូចនេះគួរ កុំធ្វើ​ចឹងអី។cover
មិត្តអ្នកអាន អាចអានការណែនាំខាងក្រោមបាន រួចធ្វើតាមបាន៖​
1.  អ្នកត្រូវចុចចូល Settings
2.  ចូលទៅកាន់ Cellular រួចទៅកាន់ Cellular Data Network ហើយ Enable
3.  អូសចុះក្រោមបន្តិច នៅត្រង់មតិការ Personal Hotspot មានចន្លោះចំនួន 3 មានពាក្យដូចជា APN, Username និង Password បន្ទាប់អ្នកត្រូវវាយអក្សរអ្វីក៏បានដែរ ទៅក្នុងចន្លោះ Username បន្ទាប់​ចេញ​ពី Cellular ទៅកាន់ Settings វិញ ពេលនោះអ្នកនឹងឃើញ Personal Hotspot នៅក្នុង Settings មកវិញ។
12
បញ្ជាក់ថា មិត្តអ្នកអាន ត្រូវតែ អានការ​ណែនាំ ឲ្យច្បាស់​នឹងធ្វើ តាមលំដាប់ លំដោយត្រឹមត្រូវពេល នោះ iPhone របស់អ្នក ដែលបាន បាត់ Personal Hotspot នេះនឹង ត្រលប់មកវិញ ហើយឃើញនៅ​ក្នុង Settings ក្រោម Cellular វិញដូចដើម។ សំរាប់មិត្ត អ្នកអាន ដែលមិន ជួបបញ្ហានេះ តែមាន អ្នក​ស្គាល់​ដែល​​ជួប បញ្ហានេះ អាចណែនាំ និងជួយដោះ ស្រាយឲ្យ ពួកគេបាន នៅពេល ដែលឃើញ ពត៌មាន​មួយ​​នេះ។

http://cambo-report.com/general-knowledge/post/18412

0 comments:

Post a Comment

 

Blogroll

About

no have

a