Pages

Powered by Blogger.

Wednesday, January 7, 2015

របៀបស្វែងរក iPhone អ្នក​ដែល​ភ្លេច​ដៃ​ទុក ដោយ​គ្រាន់​តែ​ទះដៃ


ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់​វា​ជាប់​តាម​ខ្លួន​យើង​ជានិច្ច ហើយ​អ្វី​ដែល​យើង​ស្អប់​បំផុត​នោះ​គឺ​យើង​វង្វេង​ដៃ មិន​ដឹង​ទុក​វា​នៅ​ទីណា។ ក្រៅ​ពីខ្ចី​ទូរស័ព្ទ​អ្នក​ដទៃ Call​រក​ហើយ តើ​អ្នក​មាន​វិធី​ផ្សេង​ដើម្បីរក​ទូរស័ព្ទ​ដែល​អ្នក​ភ្លេចដៃ​ទុក​ដែរ​រឺទេ? ថ្ងៃ​នេះ​យើង​សូម​ណែនាំ Tweak ដ៏​អស្ចារ្យ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​អ្នក​ស្វែង​រក iPhone ដែល​អ្នក​បាន​ភ្លេច​ដៃ​ទុក​បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទះ​ដៃ​ប៉ុណ្ណោះ។
​​
Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះ​អីវា​អាច​អោយ​យើង​ស្វែង​រក​ទូរស័ព្ទ​ដែល​យើង​បាន​ភ្លេច​ដៃ​ទុក​ក្នុង​ បន្ទប់ រឺ​លើ​រថយន្ត​បាន​ដោយ​ងាយ​ស្រួល​បំផុត។ Tweak នេះ​នឹង​ធ្វើ​អោយ iPhone របស់​អ្នក​បន្លឺ​សម្លេង​ឡើង​រៀង​រាល់​ពេល​វាលឺ​សម្លេង​ទះដៃ ដើម្បី​ជួយ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាងមុន ក្នុង​ការ​រក​ទូរស័ព្ទ​យើង។ លក្ខណៈ​ពិសេស​នោះ​គឺថា វា​នឹង​ចាប់​យក​កម្រិត​សម្លេង​ទះ​ដៃ​តែ​ប៉ុណ្ណោះ ហើយ​រៀង​រាល់​ពេល​អេក្រង់​បិទ ពេល​អ្នក​ទុក​វា​ក្នុង​ហោ​ប៉ៅ រឺ​នរណា​ម្នាក់​កំពុង​កាន់​វា វា​នឹង​មិន​បន្លឺ​សម្លេង​នោះ​ទេ។ ពិសេស​ខ្លាំង​ណាស់​មែនទេ? ចង់​សាក​ល្បងទេ? តោះ​សាក​ល្បង​តម្លើងវា និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 (iPod និង iPad នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយទេ)
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Manage > Source > Edit > វាយ​ពាក្យ “ Repo.biteyourapple.net” រួច​ចុច Add ដើម្បី​ដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ បើ​អ្នក​មាន​ហើយ សូម​ចុច Change > Refresh រួច​ចាំ​មួយ​ភ្លែត។
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ចុច​ក្រឡោន​ស្វែង​រក រួច​វាយ​ពាក្យ “ Clap “ និង​តម្លើង​វា
  • បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅ​កាន់ Setting > Clap ដើម្បី​ធ្វើ​ការ​កែ​សម្រួល។ ដំបូង​សូម​បើក Enable ហើយ​នៅ​ខាង​ក្រោម​មាន​មុខងារ​ចំនួន​បី​ទៀត​ដែល​យើង​ចង់​បើក​វា​ក៏​បាន បិទ​ក៏​បាន។
  • នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នក​នឹង​ឃើញ​មាន​កន្លែង​កែ​សម្រួល​ទាក់​ទង​នឹង​កម្រិត​សម្លេង​ដែល​វា​អាច​ ចាប់​បាន ហេតុ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។
បន្ទាប់ពីធ្វើការកែ​សម្រួល​អ្វី​នានា​ហើយ ឥលូវ​នេះ​សាក​ចាក់​សោរ​អេក្រង់ iPhone របស់អ្នក រួច​ហើយ​ទុក​វា​ចោល​អោយ​ឆ្ងាយ​ពីដៃ​អ្នក​ចំងាយ ពីរ រឺ​បី​ម៉ែត្រ ហើយ​សាក​ទះ​ដៃ​ចំនួន ពីរ បីដង នោះ​ទូរស័ព្ទ​អ្នក​នឹងរោទិ៍​ឡើង​ជាក់​ជាមិន​ខាន។ ដើម្បី​បិទ​សម្លេង​នោះ យើង​គ្រាន់​តែ​កាច់​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរស័ព្ទ​ចុះ​ ក្រោម​ទៅ​ជា​ការ​ស្រេច។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទះដៃ ហើយ​វា​មិន​បន្លឺ​សម្លេង សូម​ចូល​ទៅ​កាន់ Setting > Clap រួច​ធ្វើ​ការ​កែ​សម្រួល Triger Value ទៅ​ជា​ការ​ស្រេច។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង ឃើញ​ថា Tweak នេះ​មិន​សូវ​ស៊ី​ថ្ម​ប៉ុន្មាន​ទេ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រើ​ប្រាស់​វាអី។ 





http://www.cambo-report.com/news7/clap-tweak.aspx
 

Blogroll

About

no have

a