Pages

Powered by Blogger.

Thursday, September 18, 2014

របៀបតម្លើង iDevice របស់អ្នកទៅកាន់ iOS 8


ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ ក្នុងការតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ iDevice របស់អ្នកទៅកាន់ iOS 8 ដែលវាគឺជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មី និងចុងក្រោយបង្អស់ ពោរពេញទៅដោយលក្ខណៈពិសេស និងមុខងារជាច្រើន។ នៅថ្ងៃនេះ អ្នកអាចតម្លើងឧបករណ៍ iDevice របស់អ្នកទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បានហើយដូច្នេះសូមតាមដានជាមួយខេមបូរីផតទាំងអស់គ្នាពីរបៀបតម្លើង។
ឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 8 បាន
  • iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad mini, iPad mini retina
  • iPad 2, iPad 3, iPad 4, iPad Air
  • iPod Touch 5th
បម្រាមមុននឹងតម្លើងទៅកាន់ iOS 8
  • សូមគិតអោយច្បាស់ថា តើអ្នកពិតជាត្រូវការ iOS 8 ពិតប្រាកដមែនរឺយ៉ាងណា?
  • សម្រាប់ iDevice ដែលបាន Jailbreak រួច សូមកុំធ្វើការអាប់ដេតតាមរយៈវិធីទីមួយអោយសោះ(អាប់ដេតតាម Setting) ព្រោះអីទូរស័ព្ទអ្នកនឹងគាំងត្រង់ឡូហ្គោ Apple
  • សូម Backup រូបភាព ឯកសារនានា ក៏ដូចជាហ្គេម និងកម្មវិធីរបស់អ្នកទុកសិន ដោយ
    ប្រើកម្មវិធី iTunes និង iTools។ នៅលើកម្មវិធី iTunes សូមដោត iDevice អ្នកចូល នោះអ្នកនឹងឃើញពាក្យ Back Up Now។ រីឯកម្មវិធី iTools វិញប្រើសម្រាប់ចម្លងហ្គេម និងកម្មវិធី ទុក។
  • iDevice របស់អ្នកត្រូវមានមេម៉ូរីទំនេរយ៉ាងតិច 5.8GB
  • iCloud គឺជាបញ្ហាដ៏ធំមួយដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត។ ត្រូវប្រាកដថាគណនី iCloud នោះជារបស់អ្នក រឺមួយចាំ Apple ID របស់អ្នកប្រើមុន។
  • បិទ Find my iPhone នៅក្នុង Setting > iCloud សិន
របៀបតម្លើង
 + របៀបទីមួយ:
  • ភ្ជាប់ទៅកាន់បណ្តាញ Wi-Fi ដើម្បីដោនឡូដឯកសារ iOS 8
  • បើកកម្មវិធី Setting > General > Software Update > ចុចលើ Update Phone
  • សូមបញ្ជាក់ថាបើ iDevice អ្នកបាន Jailbreak រួច (មានកម្មវិធី Cydia)សូមកុំធ្វើតាមវិធីនេះ
 + របៀបទីពីរ:
  • របៀបនេះធ្វើតាមកុំព្យូទ័រ ដែលតម្រូវអោយមានកម្មវិធី iTunes (ដោនឡូដ https://www.apple.com/itunes/download/) និងមានប្រព័ន្ធអ៊ីនធឺណែត
  • ភ្ជាប់ iDevice អ្នកទៅកាន់កុំព្យូទ័រ បើកកម្មវិធី iTunes ហើយចុចលើពាក្យ Check for update រឺ Update។ វិធីនេះនឹងរក្សាកម្មវិធី និងហ្គេម និងឯឝសារចាស់ៗរបស់អ្នកទាំងអស់មិនបាត់ទៅណាទេ។
  • រង់ចាំដល់វាដោនឡូដចប់ ហើយវានឹងចាប់ផ្តើមធ្វើការអាប់ដេតជាក់ជាមិនខាន។ រយៈពេលនៃការដោនឡូដនេះអាស្រ័យទៅលើល្បឿនអ៊ីនធឺណែតអ្នក ហើយវានឹងមិនយូរជាង 20 នាទីនោះទេ ព្រោះអីល្បឿនដោនឡូដជាទូទៅគឺ 1.5 Mb/s។
  • វិធីនេះមិនសូវមានអ្នកនិយមធ្វើទេ ព្រោះអីឯកសាររចាស់ៗរបស់គេទុកនៅដដែល មានភាពរញ៉េរញ៉ៃ និងមិនទំនេរអង្គផ្ទុកទិន្នន័យ
 + របៀបទីបី:
  • នេះគឺជាវិធីដែលគេពេញនិយមធ្វើបំផុត ព្រោះវាមានសុវត្ថិភាព ងាយស្រួល ក៏ដូចជាលឿនផងដែរ។
  • សម្រាប់ iDevice ដែលបាន Jailbreak រួចសូមបិទទូរស័ព្ទរបស់អ្នកអោយរលត់ បន្ទាប់មកទៀតចុចប៊ូតុង Home អោយជាប់និងដោតភ្ជាប់ទៅកាន់កុំព្យូទ័រ។
  • កម្មវិធី iTunes របស់អ្នកនឹងលោតសញ្ញាថា iPhone នៅក្នុង Recovery Mode ដែលតម្រូវអោយ Restore។
  • អ្នកអាចដោនឡូដឯកសារ iOS 8 បានតាមពីររបៀប ដោយតាមរយៈការដោនឡូដដោយផ្ទាល់លើកម្មវិធី iTunes និងតាមរយៈវេបសាយ www.getios.com។
  • ប្រសិនបើយើងបានទាញ iOS 8 Firmware តាមរយៈវេបសាយ សូមចុចប៊ូតុង Shift នៅលើកុំព្យូទ័រ ហើយចុច Restore រួចហើយជ្រើសរើសយក iOS 8 Firmware ដែលយើងបានដោនឡូដទៅជាការស្រេច។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នាណា ហើយក៏សូមបញ្ជាផងដែរថា បើអ្នកមានបញ្ហាកំឡុងពេលអាប់ដេតនេះ សូមអាប់ដេត iTunes ទៅកាន់ជំនាន់ចុងក្រោយបង្អស់ រឺក៏បិទបើកកុំព្យូទ័រ។ វិធីទីបីគគឺជាវិធីដ៏សុវត្ថិភាព ហើយក៏ងាយស្រួលជាងគេផងដែរ ដូច្នេះបើអាចសូមធ្វើការ
អាប់ដេត iOS អ្នកតាមវិធីទីបីនេះ។

http://www.cambo-report.com/news5/iOS8-Instruction.aspx

0 comments:

Post a Comment

 

Blogroll

About

no have

a