Pages

Powered by Blogger.

Tuesday, September 23, 2014

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes


ថ្មីៗនេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ Jailbreak ក្លាយជាព័ត៌មាន​ពេញ​និយម​មួយ​ដែល​អ្នក​អាន​ភាគច្រើន​តែង​ចាប់​អារម្មណ៍ ។ សំបុកអាយធី​ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​គន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង​ ដំណោះស្រាយ​នានា ដែល​លោកអ្នក​គួរ​សាក​ល្បង​ក្នុងការ​ដោះស្រាយ​ពេល​មាន​បញ្ហា​នានា កើតឡើង​ក្នុង​កំឡុងពេល និង​ក្រោយពេល Jailbreak ។
អត្ថបទគួរអាន៖ ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន
មិត្ត​អ្នកអាន​មួយ​ចំនួន​បាន​ផ្ញើសារ​មក​សំបុកអាយធី ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ទាក់​ទង​នឹង Error 3194 ដែល​កើតឡើង​នៅពេល​ដែល​អ្នក​ធ្វើការ​ Restore iPhone នៅក្នុង​​ iTunes មិន​បាន​ជោគជ័យ ។ ខាងក្រោម​នេះ​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ ដែល​លោកអ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ផ្ទាល់ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​បង់​ឲ្យ​សេវា​ជួសជុស​ឡើយ ។ សំបុកអាយធី​សូម​ណែនាំលោក​អ្នក​ពី​របៀប ជួសជុល​ Error 3194 នៅ​ពេល Restore iPhone ក្នុង iTunes ។
iTunes-Error-3194 sombokit
Error 3194 កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ Jailbreak ដើម្បី​ធ្វើការ​កែប្រែ iOS Devices របស់​អ្នក​ ។ នៅក្នុង​ដំណើរ​ការ Jailbreak iPhone ឬ iPad របស់​អ្នក​ចូលទៅកែប្រែ file មួយឈ្មោះថា​ hosts ដើម្បី​បិទ​ទំនាកទំនង​ជាមួយ Apple។  ដូចនេះ​នៅពេល​ក្រោយ​នៅពេល​ដែល​អ្នក​ចង់​ Update Version iOS, Backup​ ឬ Restore iOS របស់​អ្នក​​អាច​នឹងធ្វើឱ្យមាន​Error 3194 នេះកើតឡើង​ ។
ជាទូទៅ​ Error 3194 នេះ​កើតឡើង​នៅពេលដែល​មាន​បញ្ហា​ Connection រវាង client នឹង host server ក្នុង​ពេល​ដែល​អ្នក​កំពុងតែ Update iOS , Backup ឬ Restore ។ ក្នុង​ករណីនេះ​អ្នក​អាច​ចាប់ផ្តើមម្តងហើយម្តង​ទៀត​នៅពេល​ក្រោយ​វា​ក៏អាច​ ដំណើរការ​ដូចដើមឡើងវិញផងដែរ ។

របៀប​ដោះស្រាយ​

  • សូមបិទ iTunes របស់​អ្នក​
  • ប្រសិន​ជាអ្នក​ប្រើ​ Macs សូម​ចូលទៅកាន់​ /etc/hosts ឬ អ្នក​ប្រើប្រាស់​ Windows សូមចូលទៅកាន់​ c:\windows\system32\drivers\etc\hosts
  • ហើយសូម​បើក file hosts ជាមួយ​ notepad ហើយ​ Copy “74.208.105.171 gs.apple.com“​ ចូលទៅក្នុង​file hosts ហើយ save
Error 3194 hosts file sombokit
  • សូម​ Connect iPhone ទៅនឹងកុំព្យូទ័ររបស់​អ្នក​ហើយ​ សូមបើក iTunes
  • សូម​ចូលទៅកាន់ DFU mode​ ដោយបិទទូរស័ព្ទ ហើយចុច​ Power Buttonឱ្យជាប់​ប្រហែល​ជា​១០ វិនាទីហើយលែងវិញ​ បន្ទាប់មក​ចុចលើ Home Button រហូតដល់​ iTunes ប្រាប់​ថា​ iPhone របស់​អ្នក​នៅក្នុង Recover Mode ។
  • ប្រើប្រាស់ iTunes ដើម្បី​ធ្វើការ Restore Feature តាម​ធម្មតា​ជាមួយ iPhone​របស់​អ្នក
  • រូច​ហើយចូល​ទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕
គន្លឹះ​ខាងលើ​នេះ ពិតជាអាច​ដោះស្រាយ​បញ្ហា​លោកអ្នក​បាន​ហើយ​មែនទេ? ប្រសិន​បើ​មាន​បញ្ហា​អ្វី​បន្ថែម​ សូម​ដាក់​មតិ​​ក្នុង​ប្រអប់​ខាងក្រោម សំបុកអាយធីនឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជូន​លោកអ្នក ។

http://www.sombokit.com/2013/12/25/resolved-error-3194-when-restore-iphones-in-itunes.html

Thursday, September 18, 2014

របៀបតម្លើង iDevice របស់អ្នកទៅកាន់ iOS 8


ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ ក្នុងការតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ iDevice របស់អ្នកទៅកាន់ iOS 8 ដែលវាគឺជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មី និងចុងក្រោយបង្អស់ ពោរពេញទៅដោយលក្ខណៈពិសេស និងមុខងារជាច្រើន។ នៅថ្ងៃនេះ អ្នកអាចតម្លើងឧបករណ៍ iDevice របស់អ្នកទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បានហើយដូច្នេះសូមតាមដានជាមួយខេមបូរីផតទាំងអស់គ្នាពីរបៀបតម្លើង។
ឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 8 បាន
  • iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad mini, iPad mini retina
  • iPad 2, iPad 3, iPad 4, iPad Air
  • iPod Touch 5th
បម្រាមមុននឹងតម្លើងទៅកាន់ iOS 8
  • សូមគិតអោយច្បាស់ថា តើអ្នកពិតជាត្រូវការ iOS 8 ពិតប្រាកដមែនរឺយ៉ាងណា?
  • សម្រាប់ iDevice ដែលបាន Jailbreak រួច សូមកុំធ្វើការអាប់ដេតតាមរយៈវិធីទីមួយអោយសោះ(អាប់ដេតតាម Setting) ព្រោះអីទូរស័ព្ទអ្នកនឹងគាំងត្រង់ឡូហ្គោ Apple
  • សូម Backup រូបភាព ឯកសារនានា ក៏ដូចជាហ្គេម និងកម្មវិធីរបស់អ្នកទុកសិន ដោយ
    ប្រើកម្មវិធី iTunes និង iTools។ នៅលើកម្មវិធី iTunes សូមដោត iDevice អ្នកចូល នោះអ្នកនឹងឃើញពាក្យ Back Up Now។ រីឯកម្មវិធី iTools វិញប្រើសម្រាប់ចម្លងហ្គេម និងកម្មវិធី ទុក។
  • iDevice របស់អ្នកត្រូវមានមេម៉ូរីទំនេរយ៉ាងតិច 5.8GB
  • iCloud គឺជាបញ្ហាដ៏ធំមួយដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត។ ត្រូវប្រាកដថាគណនី iCloud នោះជារបស់អ្នក រឺមួយចាំ Apple ID របស់អ្នកប្រើមុន។
  • បិទ Find my iPhone នៅក្នុង Setting > iCloud សិន
របៀបតម្លើង
 + របៀបទីមួយ:
  • ភ្ជាប់ទៅកាន់បណ្តាញ Wi-Fi ដើម្បីដោនឡូដឯកសារ iOS 8
  • បើកកម្មវិធី Setting > General > Software Update > ចុចលើ Update Phone
  • សូមបញ្ជាក់ថាបើ iDevice អ្នកបាន Jailbreak រួច (មានកម្មវិធី Cydia)សូមកុំធ្វើតាមវិធីនេះ
 + របៀបទីពីរ:
  • របៀបនេះធ្វើតាមកុំព្យូទ័រ ដែលតម្រូវអោយមានកម្មវិធី iTunes (ដោនឡូដ https://www.apple.com/itunes/download/) និងមានប្រព័ន្ធអ៊ីនធឺណែត
  • ភ្ជាប់ iDevice អ្នកទៅកាន់កុំព្យូទ័រ បើកកម្មវិធី iTunes ហើយចុចលើពាក្យ Check for update រឺ Update។ វិធីនេះនឹងរក្សាកម្មវិធី និងហ្គេម និងឯឝសារចាស់ៗរបស់អ្នកទាំងអស់មិនបាត់ទៅណាទេ។
  • រង់ចាំដល់វាដោនឡូដចប់ ហើយវានឹងចាប់ផ្តើមធ្វើការអាប់ដេតជាក់ជាមិនខាន។ រយៈពេលនៃការដោនឡូដនេះអាស្រ័យទៅលើល្បឿនអ៊ីនធឺណែតអ្នក ហើយវានឹងមិនយូរជាង 20 នាទីនោះទេ ព្រោះអីល្បឿនដោនឡូដជាទូទៅគឺ 1.5 Mb/s។
  • វិធីនេះមិនសូវមានអ្នកនិយមធ្វើទេ ព្រោះអីឯកសាររចាស់ៗរបស់គេទុកនៅដដែល មានភាពរញ៉េរញ៉ៃ និងមិនទំនេរអង្គផ្ទុកទិន្នន័យ
 + របៀបទីបី:
  • នេះគឺជាវិធីដែលគេពេញនិយមធ្វើបំផុត ព្រោះវាមានសុវត្ថិភាព ងាយស្រួល ក៏ដូចជាលឿនផងដែរ។
  • សម្រាប់ iDevice ដែលបាន Jailbreak រួចសូមបិទទូរស័ព្ទរបស់អ្នកអោយរលត់ បន្ទាប់មកទៀតចុចប៊ូតុង Home អោយជាប់និងដោតភ្ជាប់ទៅកាន់កុំព្យូទ័រ។
  • កម្មវិធី iTunes របស់អ្នកនឹងលោតសញ្ញាថា iPhone នៅក្នុង Recovery Mode ដែលតម្រូវអោយ Restore។
  • អ្នកអាចដោនឡូដឯកសារ iOS 8 បានតាមពីររបៀប ដោយតាមរយៈការដោនឡូដដោយផ្ទាល់លើកម្មវិធី iTunes និងតាមរយៈវេបសាយ www.getios.com។
  • ប្រសិនបើយើងបានទាញ iOS 8 Firmware តាមរយៈវេបសាយ សូមចុចប៊ូតុង Shift នៅលើកុំព្យូទ័រ ហើយចុច Restore រួចហើយជ្រើសរើសយក iOS 8 Firmware ដែលយើងបានដោនឡូដទៅជាការស្រេច។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នាណា ហើយក៏សូមបញ្ជាផងដែរថា បើអ្នកមានបញ្ហាកំឡុងពេលអាប់ដេតនេះ សូមអាប់ដេត iTunes ទៅកាន់ជំនាន់ចុងក្រោយបង្អស់ រឺក៏បិទបើកកុំព្យូទ័រ។ វិធីទីបីគគឺជាវិធីដ៏សុវត្ថិភាព ហើយក៏ងាយស្រួលជាងគេផងដែរ ដូច្នេះបើអាចសូមធ្វើការ
អាប់ដេត iOS អ្នកតាមវិធីទីបីនេះ។

http://www.cambo-report.com/news5/iOS8-Instruction.aspx
 

Blogroll

About

no have

a