កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រ Sabay.com.kh បានបង្ហើបប្រាប់ឲ្យដឹងថា Youtube.com ដែលជាប្រភពវីដេអូគ្មានដែនកំណត់ ដែលប្រមូលផ្តុំដោយវីដេអូកម្សាន្តដូចជាចម្រៀង ភាពយន្ត និងឯកសាររាប់លាន សម្រាប់ឲ្យប្រិយមិត្តអាចចូលឆែកកម្សាន្តបានយ៉ាងរីករាយនោះ ពេលនេះ បានបន្ថែមភាសាខ្មែរយើង ក្នុងលក្ខណៈជាអក្សរដែលរត់នៅលើវីដេអូ រួចរាល់ហើយ។ ថ្ងៃនេះ សំបុកអាយធី នឹងនាំលោកអ្នកឲ្យជ្រាបកាន់តែច្បាស់ថា តើនោះជាអ្វី និងទទួលយកវា ដោយរបៀបណា។
សូមមើលរូបខាងក្រោម៖

សូមបញ្ជាក់ផងដែរថា អក្សរដែលរត់នៅលើវីដេអូជាភាសាខ្មែរនេះ មានចំពោះតែវីដេអូណាដែលមាន Caption (មានសញ្ញានេះ

ដើម្បីជួយសម្រួលដល់ប្រិយមិត្តខ្លះ ដែលមិនទាន់បានយល់ច្បាស់ពីមុខងារនេះ សំបុកអាយធី សូមណែនាំពីរបៀបខ្លះៗ ទាក់ទងនឹងការបើកមុខងារអក្សរដែលរត់នៅលើវីដេអូជាភាសាខ្មែរនេះ ដូចតទៅ៖
ជាបឋម សូមប្រាកដថា វីដេអូដែលលោកអ្នកចង់បើកមើល មានភ្ជាប់មកជាមួយមុខងារខាងលើ (Caption)។
ឧទាហរណ៍
សូមចុចសញ្ញានេះ

បន្ទាប់មក សូមចុច ពាក្យថា ON

បន្ទាប់មកទៀត សូមចុច Automatic Captions (ត្រង់លេខ 1) និងជ្រើសយក Translation Captions (លេខ 2) នោះលោកអ្នកនឹងបានឃើញផ្ទាំងលេខ 3 បង្ហាញឡើង។

សូមចុចលើសញ្ញាព្រួញ (down arrow) ដែលស្ថិតនៅខាងស្តាំក្នុងផ្ទាំងនោះ និងជ្រើសយក “Khmer – ខ្មែរ” និងចុងក្រោយចុច OK ជាការស្រេច។

សូមទទួលយកភាពរីករាយក្នុងការកម្សាន្ត ក៏ដូចជាជំនួយក្នុងការសិក្សាភាសាបរទេស ជាភាសាខ្មែរទាំងអស់គ្នា។

សូមទទួលយកភាពរីករាយក្នុងការកម្សាន្ត ក៏ដូចជាជំនួយក្នុងការសិក្សាភាសាបរទេស ជាភាសាខ្មែរទាំងអស់គ្នា។

កុំភ្លេចប្រាប់ សំបុកអាយធី វិញផងថា ពេលនេះលោកអ្នកអាចមើលវីដេអូបកប្រែជាភាសាខ្មែរបានហើយ… !!

http://www.sombokit.com/2013/11/21/watch-youtube-video-caption-in-khmer.html
0 comments:
Post a Comment