រិយមិត្តដែលប្រើប្រាស់ឧបករណ៍ដំណើរការដោយ Android OS មិនថា Smartphone, Tablet ឬ Phablet នោះទេ ពេលខ្លះអាចជួបបញ្ហាទៅលើ Play Store បើកចូលមិនបាន។ នៅពេលអ្នកបើកទៅកាន់ Play Store វានឹងលោតចេញមកវិញក្រោយចូលបានប៉ុន្មានវិនាទី ដែលនេះប្រាកដជាប៉ះពាល់ធ្វើឱ្យប្រិយមិត្តមិនអាច Download ឬ Update នូវកម្មវិធី (app) ផ្សេងៗបានឡើយ។

បញ្ហានេះកម្រនឹងកើតមានណាស់ តែបើកើតមានគឺនៅអំឡុងពេលធ្វើការ Downloading ឬក៏ Updating Android Apps ថ្មីៗពី Play Store។ សង្កេតឃើញថាអ្នកដែលជួបបញ្ហាបែបនេះ ភាគច្រើនជ្រើសយកវិធី Reset (Factory data reset) មកធ្វើជាដំណោះស្រាយចម្បង តែនេះពុំជាវិធីល្អបំផុតនោះទេ ព្រោះតម្រូវឱ្យមានការ Backup រាល់ទិន្នន័យ មិនដូច្នោះទេនឹងត្រូវបាត់ទាំងអស់ក្រោយពី format។ នេះមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់អ្នកដែលមានឯកសារ ឬទិន្នន័យសំខាន់ៗច្រើនព្រោះនាំឱ្យខាតពេល។
ឥឡូវនេះ Sabay នឹងជម្រាបជូនពីវិធីងាយៗក្នុងការដោះស្រាយបញ្ហានេះដោយគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោម៖
១. ជំហានដំបូង ចូលទៅ Setting ហើយជ្រើសយកពាក្យថា Application manager ឬពាក្យ Apps អាស្រ័យទៅតាមប្រភេទ Smart Device ផ្សេងៗគ្នា


៣. ចុងក្រោយ ត្រូវបើក enable កម្មវិធី Download Manager ដើម្បីឱ្យ Process នេះដំណើរការឡើងវិញជាការស្រេច។ ប្រិយមិត្តក៏អាចសាកល្បង Clear data និង Clear cache នៅលើ Google Play Store និង Google Play Services ឬអាចទាញយក Play Store ជំនាន់ផ្សេងមកដំឡើងម្ដងទៀតក៏បាន។

ទាក់ទិននឹងបញ្ហាកើតមាននេះ បានក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android ជាច្រើននៅទូទាំងពិភពលោក ហើយចំណុចអវិជ្ជមាននេះក៏ត្រូវបានគេរាយការណ៍ទៅកាន់ក្រុមការងារ របស់ Google ជាលើកដំបូងចាប់តាំងពីដើមខែសីហាមកម្ល៉េះ។ ក្រុម អ្នកជំនាញខាងបច្ចេកវិទ្យា Smart Device ជាច្រើនរំពឹងថា Google កំពុងតែដុតដៃដុតជើងក្នុងការកែសម្រួលបញ្ហានេះឱ្យបានរួចរាល់ ក្នុងពេលដ៏ខ្លីខាងមុខ។
http://news.sabay.com.kh
0 comments:
Post a Comment