ដោយយើងត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
តំរូវការ៖
១. WinterBoard
២. iTools, iFunbox...(ក្នុងឧទាហរណ៍យើងប្រើប្រាស់នូវ iTools)
៣. Slide to unlock Killer (សំរាប់លាក់ Slide to unlock Bar)
ជំហានទី ១៖
ធ្វើការបង្កើតនូវរូបភាពទៅតាមចំនង់ចំនូលចិត្តរបស់អ្នកទំហំ 150 x 150 pixel បន្ទាប់មកដាក់ឈ្មោះ វាដូចខាងក្រោម៖
bottombarknobgray@2x.png សំរាប់ Slide to unlock
bottombarknobgreen@2x.png សំរាប់ Slide to answer
bottombarknobred@2x.png សំរាប់ Slide to power off
ជំហានទី ២៖
Copy នូវរូបភាពដែលអ្នកបានបង្កើត រូចបើកកម្មវិធី iTools បន្ទាប់មកចូលទៅកាន់
FileSystem -> FileSystem(Jailbreaked) -> var ->stash -> Themes.ONJJLV -> បន្ទាប់មកស្វែងរកនូវ Lock Screen Theme ដែលអ្នកកំពុងប្រើប្រាស់ (ក្នុងឧទាហរណ៍នេះខ្ញុំប្រើប្រាស់នូវ "LS good morning" Lock Screen THeme) -> Bundles -> com.apple.TelephonyUI -> Paste នូវរូបភាពដែលអ្នកបាន Copy ចូលទៅក្នុងនោះ
***អ្នកអាចធ្វើការ Backup នូវរូបភាពមុននឹងធ្វើការ Overwrite លើរូបភាពនោះ

ជំហានទី ៣៖
បើកកម្មវិធី WinterBoard រួចធ្វើការ Select Slide to unlock Killer Theme ដូចរូបខាងក្រោម៖

ចុងក្រោយអ្នកធ្វើការ Respring ជាការស្រេច។
លទ្ធផល៖

ប្រភព http://learning.itkonkhmer.com/phone/p=222
0 comments:
Post a Comment