Pages

Powered by Blogger.

Monday, September 14, 2015

ក្តៅៗ! អំពី​វិធី​សាស្ត្រ​ប្រើ​ប្រាស់ Facebook ដោយ​មិន​ចាំ​បាច់​ប្រើ​​ប្រាស់ Facebook Messenger លើ Device ដែល​មិន​ទាន់ Jailbreak (មានវីដេអូ)

cover
មានប្រិយមិត្តជាច្រើន តែងតែចោទសួរ មកកាន់ខេមបូ អំពីវិធីសាស្រ្តប្រើប្រាស់ កម្មវិធី Facebook ដោយ​មិន​ចាំបាច់ប្រើប្រាស់ កម្មវិធី Messenger នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដោយមិនទាន់បាន Jailbreak។ ធ្លាប់តែធ្វើបាននៅលើ Device ដែល Jailbreak រួចរាល់ ប៉ុន្តែក៏នៅតែមាន ភាពស្មុគស្មាញ​ដដែល និង មានភាពសាំញាំ ​ទៀតផង គឺត្រូវទម្លាក់ Version របស់ Facebook ហើយត្រូវទាញយក Tweak Facebook noneedmessenger ពី Cydia ទៀត។
សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងធ្វើការ បង្ហាញអំពី វិធីងាយៗ ក្នុងការប្រើប្រាស់ កម្មវិធី Facebook ដោយ​មិន​ចាំបាច់ប្រើប្រាស់ Facebook Messenger ទៀតទេ ហើយនៅលើ Device ដែលមិនទាន់ Jailbreak ផងដែរ សូម្បីតែ iOS 8.4 Beta ក៏អាចប្រើប្រាស់បានដែរ។ កាលពីអត្ថបទមុន អំពីវិធីសាស្រ្តក្នុងការ ទាញ​យក Facebook បានដ៏ទៅពីរ ខេមបូក៏បាន បញ្ជាក់ត្រង់ចំនុចនេះផងដែរ ប៉ុន្តែអត្ថបទនោះមិនបានបញ្ជាក់ ច្បាស់លាស់ទេ ព្រោះផ្តោតទៅលើតែ អំពីរបៀបប្រើប្រាស់ កម្មវិធី Facebook ដល់ទៅពីរនៅលើ Device តែមួយ។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលមិនចង់ប្រើប្រាស់ កម្មវិធី Facebook Messenger អាច​ងាក​មក​សាក​ល្បង វិធីសាស្រ្តដែលខេមបូបាន បង្ហាញនេះ។ តោះសាកល្បងធ្វើការ តម្លើងកម្មវិធី Facebook ថ្មី​ចេញពី Hipstore ជាមុនសិន៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ឡើយ
វិធីតម្លើង និង របៀបប្រើប្រាស់
  • ជាដំបូងសូមបើក តំណរនេះ ជាមួយនឹងកម្មវិធី Safari រួចធ្វើការ Install
  • រង់ចាំការ Install ចប់សព្វគ្រប់រួចធ្វើការបើក Hip Store ដែល Install រួចរាល់នៅលើ Home Screen របស់លោកអ្នក រួចស្វែងរក Facebook 12 នឹងធ្វើការ ទាញយក រួចចុចពាក្យ Install ជា​ការស្រេច
  • ក្រោយពី ធ្វើការតម្លើងកម្មវិធី Facebook 12 រួចរាល់សូមលុបកម្មវិធី Facebook Messenger ចេញពី Device របស់លោកអ្នក រួចបើក កម្មវិធី Facebook 12 ដែលបានទាញយកពី Hip Store អម្បាញ់មិញ ធ្វើការ Login ជាមួយគណនី របស់លោកអ្នកជាការស្រេច។1
សូមទស្សនាវីដេអូខាងក្រោម
សូមបញ្ជាក់៖ មុននឹងបើកកម្មវិធី Facebook នេះប្រើប្រាស់សូមធ្វើការ លុប Facebook Messenger ចេញ​ពី Device របស់លោកអ្នកជាមុនសិន ។
http://cambo-report.com/general-knowledge/post/16298
 

Blogroll

About

no have

a