Pages

Powered by Blogger.

Sunday, May 31, 2015

កម្មវិធី KingRoot 4.0 សម្រាប់ប្រព័ន្ធ Android

វាជាកម្មវិធីរបស់ប្រទេសចិនមួយដែលមានការពេញនិយម ពីសំណាក់ប្រិយមិត្តជាច្រើនដែលប្រើប្រាស់ឧបករណ៍ប្រតិបត្តិការដោយប្រព័ន្ធ Android សម្រាប់ការ Root (លុបឬសម្អាត) កម្មវិធីជាច្រើនក្នុងពេលតែមួយ។ កម្មវិធីនេះត្រូវបានគេទាញយកពីក្នុង Play Store ​ដោយឥតគិតថ្លៃ ហើយវាមានឈ្មោះថា KingRoot 4.0 ដោយភាពល្បីល្បាញរបស់ខ្លួន នៅពេលដែលខាងការងារ KingRoot នេះបានសាកល្បង Root កម្មវិធីក្នុងទូរស័ព្ទ Galaxy Note 4 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipops 4 ហើយយកទៅបង្ហោះនិងចែកចាយក្នុង Youtube រួចមក។
វាមានភាពទ័នសម័យក្នុងការ Root កម្មវិធីសម្រាប់ប្រិយមិត្ត ហើយអាច Root ក្នុងឧបករណ៍របស់ក្រុមហ៊ុនល្បីៗដូចជា HTC , Samsung , LG .... គឺ KingRoot 4.0 ទទួលបានទាំងអស់។ ប៉ុន្តែចំណុចដែលលំបាកសម្រាប់ប្រិយមិត្តនោះគឺ ត្រង់បញ្ហាកម្មវិធីនេះមានលក្ខណៈអក្សរចិន ដែលជាផលវិបាករបស់ប្រិយមិត្តក្នុងការប្រើប្រាស់។ វាអាច Root កម្មវិធីមិនថាថ្មីឬចាស់ដែលប្រិយមិត្តឈប់ប្រើក្ដី​ក៏ KingRoot 4.0 អាច Root បានទាំងអស់យ៉ាងងាយស្រួល។ រូបខាងក្រោមនេះជាការសាកល្បង Root ទៅលើទូរស័ព្ទ Samsung Galaxy Note 4 ​។
សូមបញ្ជាក់ទៀតថា ដើម្បីកុំឪ្យប្រិយមិត្តមានការច្រឡំទៅនឹងកម្មវិធីដ៏ទៃទៀតដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីនេះ ដែលគេបង្កើតដើម្បីទាញប្រយោជន៍នោះ រាល់ប្រិយមិត្តអាចចូលទាញយក KingRoot 4.0 នៅក្នុងគេហទំព័រ Kingroot.net ​បាន។ ពេលចូលទៅគេហទំព័រនោះ វានឹងបង្ហាញប៊ូតុងព័ណខៀវក្នុងទូរស័ព្ទរបស់អ្នក ហើយប្រិយមិត្តអាចទាញយកបានដោយស្រួល តែត្រូវបំពេញតាមលក្ខខ័ណរបស់ក្រុមហ៊ុនបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះកម្មវិធីដ៏ទៃទៀតពេលប្រិយមិត្តទាញចូលក្នុងប្រព័ន្ធប្រតិបត្តិការរបស់ប្រិយមិត្តវាអាចបង្ករហានិភ័យដល់ឧបករណ៍របស់ប្រិយមិត្តបាន។ បើសិនប្រិយមិត្តធ្វើតាមខាងការងារយើងផ្ដល់ឪ្យ ខាងលើនេះគឺអាចធនារសុវត្តិភាពជាង។
នៅក្នុង វីឌីអូ ដែលធ្វើតេស្តកម្មវិធី KingRoot 4.0 ក្នុង Galaxy Note 4 ខាងការងារ KingRoot បាននិយាយជាភាសាចិនថា “ វាមិនមានភាពរញ៉េរញ៉ៃនោះទេ ប្រសិនបើអ្នករាល់គ្នាធ្វើតាមអ្វីដែលខាងការងារគេបង្ហាញ ហើយមិនមានបង្ករគ្រោះថ្នាក់ឬហានិភ័យដល់ឧបករណ៍របស់អ្នកឡើយ។ ទៅមុខកម្មវិធីមួយនេះ នឹងអាចក្លាយជាកម្មវិធីស្ដង់ដារសម្រាប់ប្រជាជនក្នុងពិភពលោកសម្រាប់ Root កម្មវិធីក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ ”

http://porpok.com/article/50
 

Blogroll

About

no have

a