ប៉ុន្មានថ្ងៃចុងក្រោយនេះ ការ Jailbreak
ពិតជាមានភាពឈឺក្បាលជាខ្លាំង ពោលយើងអាច Jailbreak iDevice
ដែលដំណើរការដោយ iOS 8 បានហើយ
ប៉ុន្តែវាមិនបានភ្ជាប់មកជាមួយកម្មវិធី Cydia នោះទេ
ដែលតម្រូវអោយយើងធ្វើការតម្លើងមួយវិធីផ្សេងទៀត។
ដូចតាមការសន្យារបស់ក្រុម Pangu អញ្ចឹងពោលយើងនឹងអាច Jailbreak
ហើយក៏តម្លើងកម្មវិធី Cydia បានកាន់តែងាយស្រួលថែមទៀត
ដូច្នេះហើយប្រសិនបើអ្នកកំពុងតែស្រេកឃ្លាននូវការ Jailbreak
និងកម្មវិធី Cydia សូមតាមដានពីវិធីធ្វើជាមួយយើងទាំងអស់គ្នា។
បម្រាម
- សូមសាកល្បងដោយមានភាពទទួលខុសត្រូវខ្លួនឯង ព្រោះអីវាអាចនឹងមានបញ្ហាបានកំឡុងពេល Jailbreak ដែលតម្រូវអោយយើងសម្អាតទូរស័ព្ទ (Restore) ដែលនឹងបាត់បង់ឯកសារ។
- ប្រសិនបើអ្នកបានអាប់ដេត iPhone, iPad, iPod អ្នកតាម Setting > General > Software Update សូមធ្វើការអាប់ដេតម្តងទៀតតាមរយៈកម្មវិធី iTunes លើកុំព្យូទ័រ ព្រោះអីវាអាចនឹងគាំងបានកំឡុងពេល Jailbreak។
តម្រូវការ
- iPhone, iPad រឺ iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
- ត្រូវតម្លើងកម្មវិធី iTunes ដាក់លើកុំព្យូទ័រអ្នកសិន Download
- ដោនឡូដកម្មវិធី Pangu សម្រាប់ Jailbreak
- សូមដោះលេខសំងាត់ (Passcode) ចេញពីទូរស័ព្ទអ្នក និងលុប iCloud ចេញសិន (ចូលទៅកាន់ Setting > iCloud > Remove account)
របៀបធ្វើ
- ដោត iDevice ដែលដំណើរការដោយ iOS 8 ទៅក្នុងកុំព្យូទ័រ រួចបើកកម្មវិធី Pangu ដែលអ្នកបានដោនឡូដខាងលើ
- ដោះធីកត្រង់លេខ 1 ដូចរូបខាងលើ ហើយចុចប៊ូតុងនៅខាងក្រោមដើម្បីដំណើរការ Jailbreak (ប្រសិនបើបរាជ័យ សូមព្យាយាម Jailbreak ម្តងទៀត)
- បន្ទាប់ពីជោគជ័យហើយ អ្នកនឹងឃើញកម្មវិធី Pangu លោតលើផ្ទៃ iDevice អ្នក ដូច្នេះហើយគ្រាន់តែចុចលើវា រួចចុចលើពាក្យ Cydia និង install ទៅជាការស្រេច។
- បន្ទាប់ពី Install រួចហើយអ្នកនឹងឃើញកម្មវិធី Cydia លោតឡើងលើផ្ទៃអេក្រង់អ្នក ដូច្នេះហើយសូមបើកវា រង់ចាំអោយវាដំណើរការមួយភ្លែតទៅជាការស្រេច។
គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ Tweak
ដែលអាចដំណើរការបានជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
គឺមានមួយចំនួនតែប៉ុណ្ណោះ
ហេតុដូច្នេះហើយមុននឹងអ្នកតម្លើងអ្វីមួយ
សូមប្រាកដថាវានឹងគ្មានបញ្ហា។ អ្នកទាំងអស់គ្នាអាចឆែកមើល Tweak ជាច្រើននេះបាន
ដែលវាអាចប្រើជាមួយ iOS 8 បាន ហើយសម្រាប់ពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរវិញ អ្នកអាចសាកល្បងដោនឡូដចេញពី Source នេះបាន (http://samnang.myrepospace.com)។
http://www.cambo-report.com/news4/JB-Cydia-iOS8.aspx