Pages

Powered by Blogger.

Wednesday, August 27, 2014

របៀបដាក់រូបភាព ចូលទៅក្នុងDailer និង Keypad (Passcode) (Jailbroken Device iOS 7.x.x)



1 : ចូលទៅក្នុង Cydia ហើយស្វែងរក "ANGELINA JOLIE Keypad & Dialer" ហើយ
 Install វា (វានឹង Install WinterBoard មកជាមួយបើសិនជាអ្នកមិនទាន់មាន WinterBoard នោះទេ) ។

2 : បន្ទាប់ពី Install វាហើយ សូមចូលទៅក្នុង WinterBoard -> Select Themes ->
 ហើយសូមជ្រើសរើសយក "ANGELINA JOLIE Keypad" និង "ANGELINA JOLIE Dialer" បន្ទាប់មកទៀតសូមធ្វើការ Respring ទូរស៍ព្ទរបស់អ្នក។

3 : នៅពេលនេះអ្នកនឹងទទួលបាន Dialer និង Keypad (Passcode) ដែលមានរូប Angelina Jolie។

4 : ដើម្បីធ្វើការផ្លាស់រូបទៅតាមចិត្តរបស់អ្នក សូមប្រើ iTools ឬក៏កម្មវីធីអ្វីផ្សេងដែលអ្នកស្គាល់។ (Install afc2add 7 ពី Cydia ប្រសិនអ្នកមិនទាន់បាន Install វា)
បន្ទាប់មក ចូលទៅក្នុង iTools->FileSystem->FileSystem(Jailbreaked)->Library->Themes នោះអ្នកនឹងឃើញមាន Folder ពីរ
ដែលមានឈ្មោះ "ANGELINA JOLIE Dialer" និង ANGELINA JOLIE Keypad"។ សូមចូលទៅក្នុង Folder ទាំងពីរនោះ
រហូតអ្នកឃើញមានរូបភាពរបស់ Angelina Jolie (លេខ ០ រហូតដល់ លេខ ៩)។

5 : ជាចុងក្រោយអ្នកគ្រាន់តែ Edit រូបភាពដែលអ្នកចង់បាន ហើយធ្វើការផ្លាស់ប្ដូរឈ្មោះវាឲដូចទៅនឹងរូបភាពរបស់ Angelina Julie
 (លេខ ០ រហូតដល់ លេខ ៩)។ បន្ទាប់មក Copy រូបភាពទាំងនោះដាក់ចូលទៅ Folder ទាំងពីរវិញ ដោយ Overwrite(Replace) រូបភាពរបស់ Angelina Jolie។
រូបភាពសំរាប់ Test Download

http://4ndroidstore.blogspot.com/2014/08/dailer-keypad-passcode-jailbroken.html

Saturday, August 23, 2014

របៀបបង្កើតកម្មវិធីរបស់ប្រព័ន្ធ​ប្រតិបត្តិការ អេនដ្រយដ៍ មិនចាំបាច់ចេះកូដ


 


កូនខ្មែរអាប់ដេត សូមបង្ហាញពីរបៀប ការបង្កើតកម្មវិធីរបស់  ប្រព័ន្ធ​ប្រតិបត្តិការ  អេនដ្រយដ៍ (Android) មិនចាំបាច់ចេះកូដ ដោយគ្រាន់តែយើងចូលទៅកាន គេហទំព័រ Andromo បន្ទាប់មក ចុះ​ឈ្មោះជាសមាជិកដើម្បី ទទួលនូវការបង្កើត កម្មវិធី អេនដ្រយដ៍ Free។​ សូមអនុវត្តន៍តាម កូនខ្មែរ​អាប់ដេត ទាំងអស់គ្នា។
  • ចូលទៅកាន់គេហទំព័រ www.andromo.com
  • ចុចលើប៊ូតុងដែលមានពាក្យ Signup Now For Free
  • បំពេញឈ្មោះ អ៊ីមែល នឹង​ Password បន្ទាប់មកត្រូវ ( ធិច ) ត្រង់ពាក្យ I have read and accept នឹងចុច Create My Andromo Account


  • បន្ទាប់មកចូលទៅកាន​ Email របស់អ្នកដើម្បី Confirm Account របស់អ្នកដោយចុច លើពាក្យ Confirm my account

  • ចុច New Project ឬក៏ Create New App ដើម្បីបង្កើត

  • ត្រង់ Project Name ត្រូវ ដាក់ឈ្មោះ កម្មវិធីដែលយើងចង់បង្កើត​ រួចចុច Create
 កូនខ្មែរអាប់ដេត សូមពន្យល់អំពី មេនុយដែរគួរប្រើ នឹងមិនគួរប្រើ

1.  App info: គឺជាកន្លែងដែលយើងអាច កំណត់ដូចជា
  • App Name:ឈ្មោះរបស់កម្មវិធី
  • App Version :ជំនាន់ របស់អេនដ្រយដ៍ ( App Version )
  • Category: ប្រភេទ Ex: Entertainment
  •  App Icon: Logo របស់ កម្មវិធី
2.  Activities: ចាំបាច់បំផុតដែលយើងត្រូវដឹង ពីមុនងាររបស់វា វាជាកន្លែងដែលយើងអាចកំណត់​សកម្មភាពទាំងមូលរបស់កម្មវិធី ដូចជា:

3: Style : កន្លែងដែលយើងកំណត់ទៅលើពណ៍របស់ អក្សរ ក្នុងកម្មវិធីនឹងផ្សេងៗទៀត
4: Dashboard: កន្លែងដែលយើង ដែលកំណត់ Icon របស់រកម្មវិធី ឲ្យមានលក្ខណះ Classic,
List ,  Button Grid , ឬក៏ជាប្រភេទ Gallery នឹង អាចប្តូរផ្ទៃខាងក្រោយរបស់កម្មវិធី

5: Monetization : គឺជាកន្លែងដែលយើងអាចរកប្រាក់ចំនូលតាមរយះកម្មវិធីដែលយើង​បង្កើត​ ធម្មតាមិនចាំបាច់ប្រើទេ
6: Services : មិនចាំបាច់ប្រើ
7: Build :គឺជាកន្លែងចាំបាច់នៅពេលដែលយើង កំណត់នូវមេនុយខាងលើរួចហើយ លោក​អ្នកត្រូវតែ Build ជា File apk ដើម្បីអាចដាក់លើ  ប្រព័ន្ធ​ប្រតិបត្តិការ  អេនដ្រយដ៍ បានបន្ទាប់ពី Build ហើយ ក្រុមហ៊ុន Andromo នឹងផ្ញើ អ៊ីមែលចូលក្នុង Account របស់យើង ដើម្បីឲ្យយើង ទាញយកកម្មវិធី ដែលយើងបានបង្កើត ។​



សូមទស្សនាវីឌីអូ
 
http://www.konkh-update.com/2014/08/how-to-create-android-app-without-code.html
 

Blogroll

About

no have

a