Pages

Powered by Blogger.

Thursday, November 6, 2014

AppSync for iOS 8.0+


ដោយសារ​មានតំរូវការជាច្រើន ពីលោកអ្នកដែលចូលចិត្តប្រើប្រពន្វ័ប្រតិបត្តការ iOS ដែលកំពុងតែសួររក របៀប Install "AppSync For iOS 8"​ សំរាប់បញ្ចូល Game និង App ។
នៅពេលនេះ Khmer Bb សូមណែនាំពីរបៀប Install "AppSync For iOS 8" ដូចខាងក្រោម៖

==> របៀប Install
  • លោកអ្នកត្រូវតែបន្ថែម source នេះចូល (add source): cydia.myrepospace.com/360/
  • ចូលទៅកាន់កន្លែងស្វែងរក (search)​ សរសេរពាក្យ: appsync for ios 8
  • Install វាជាការស្រេច
http://khmer-bb.blogspot.com/2014/11/appsync-for-ios-80.html

Thursday, October 30, 2014

ឥលូវនេះយើងអាច Jailbreak iOS8 និង តម្លើង Cydia បាន​ដោយ​ងាយ​ស្រួលហើយ


ប៉ុន្មានថ្ងៃចុងក្រោយនេះ ការ Jailbreak ពិតជាមានភាពឈឺក្បាល​ជា​ខ្លាំង ពោល​យើង​អាច Jailbreak iDevice ដែល​ដំណើរ​ការ​ដោយ iOS 8 បាន​ហើយ ប៉ុន្តែ​វា​មិន​បាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី Cydia នោះទេ ដែល​តម្រូវ​អោយ​យើង​ធ្វើ​ការ​តម្លើង​មួយ​វិធី​ផ្សេង​ទៀត។ ដូច​តាម​ការ​សន្យា​របស់​ក្រុម Pangu អញ្ចឹង​ពោល​យើង​នឹង​អាច Jailbreak ហើយ​ក៏​តម្លើង​កម្មវិធី Cydia បាន​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​កំពុង​តែ​ស្រេក​ឃ្លាន​នូវ​ការ Jailbreak និង​កម្មវិធី Cydia សូម​តាម​ដាន​ពី​វិធីធ្វើ​ជាមួយ​យើង​ទាំង​អស់គ្នា។
បម្រាម
  • សូមសាកល្បងដោយមានភាពទទួលខុសត្រូវខ្លួនឯង ព្រោះ​អី​វា​អាច​នឹង​មាន​បញ្ហា​បាន​កំឡុង​ពេល Jailbreak ដែល​តម្រូវ​អោយ​យើង​សម្អាត​ទូរស័ព្ទ (Restore) ដែល​នឹង​បាត់​បង់​ឯកសារ។
  • ប្រសិនបើអ្នកបានអាប់ដេត iPhone, iPad, iPod អ្នក​តាម Setting > General > Software Update សូម​ធ្វើ​ការ​អាប់ដេត​ម្តង​ទៀត​តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ ព្រោះ​អី​វា​អាច​នឹង​គាំង​បាន​កំឡុង​ពេល Jailbreak។
តម្រូវការ
  • iPhone, iPad រឺ iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • ត្រូវតម្លើងកម្មវិធី iTunes ដាក់លើកុំព្យូទ័រអ្នកសិន Download
  • ដោនឡូដកម្មវិធី Pangu សម្រាប់ Jailbreak
  • សូមដោះលេខសំងាត់ (Passcode) ចេញពីទូរស័ព្ទអ្នក និងលុប iCloud ចេញសិន (ចូលទៅកាន់ Setting > iCloud > Remove account)
របៀបធ្វើ
  • ដោត iDevice ដែលដំណើរការដោយ iOS 8 ទៅ​ក្នុង​កុំព្យូទ័រ រួច​បើក​កម្មវិធី Pangu ដែល​អ្នក​បាន​ដោនឡូដ​ខាងលើ
  • ដោះធីកត្រង់លេខ 1 ដូចរូបខាងលើ ហើយ​ចុច​ប៊ូតុង​នៅ​ខាង​ក្រោម​ដើម្បី​ដំណើរ​ការ Jailbreak (ប្រសិន​បើ​បរាជ័យ សូម​ព្យាយាម Jailbreak ម្តង​ទៀត)
  • បន្ទាប់ពីជោគជ័យហើយ អ្នកនឹង​ឃើញ​កម្មវិធី Pangu លោត​លើ​ផ្ទៃ iDevice អ្នក ដូច្នេះ​ហើយ​គ្រាន់​តែ​ចុច​លើ​វា រួច​ចុច​លើ​ពាក្យ Cydia និង install ទៅ​ជា​ការស្រេច។
  • បន្ទាប់ពី Install រួចហើយអ្នកនឹង​ឃើញ​កម្មវិធី Cydia លោត​ឡើង​លើ​ផ្ទៃ​អេក្រង់​អ្នក ដូច្នេះ​ហើយ​សូម​បើក​វា រង់ចាំ​អោយ​វា​ដំណើរ​ការ​មួយ​ភ្លែត​ទៅ​ជា​ការស្រេច។
គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ Tweak ដែលអាច​ដំណើរ​ការ​បាន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 គឺ​មាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ​មុន​នឹង​អ្នក​តម្លើង​អ្វី​មួយ សូម​ប្រាកដ​ថា​វា​នឹង​គ្មាន​បញ្ហា។ អ្នក​ទាំង​អស់​គ្នា​អាច​ឆែក​មើល Tweak ជា​ច្រើន​នេះ​បាន ដែល​វា​អាច​ប្រើ​ជាមួយ iOS 8 បាន ហើយ​សម្រាប់​ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ​វិញ អ្នក​អាច​សាក​ល្បង​ដោន​ឡូដ​ចេញ​ពី Source នេះ​បាន (http://samnang.myrepospace.com)។ 

http://www.cambo-report.com/news4/JB-Cydia-iOS8.aspx

Thursday, October 9, 2014

របៀបតម្លើងនិងប្រើប្រាស់ក្ដារចុចខ្មែរ iKeyKhmer


បន្ទាប់ពីក្រុមហ៊ុនផ្លែប៉មបានបញ្ចេញ iOS 8 និងអនុញ្ញាតិឲ្យតម្លើងកម្មវិធីក្តារចុច ភាគីទីបីបាន​ និងអាចប្រើបានលើគ្រប់កម្មវិធីទាំងអស់​សម្រាប់ iPhone និង iPad ។
ក្រុម 4KhmeriPhone បានបង្កើតកម្មវិធីក្ដារចុចខ្មែរឈ្មោះ iKeyKhmer version 1.0 ដែលមាន៥ជួរ ដោយភ្ជាប់ជាមួយនឹងការណែនាំពាក្យ (word suggestion) និងបានបញ្ចូល Unicode zero space ដែលងាយស្រួលក្នុងការវាយអក្សរខ្មែរនិងប្រើប្រាស់ការណែនាំពាក្យ ។ កម្មវិធីអាច ទាញយកបានពី AppStore ។

ក្រុមរបស់យើងបានបញ្ចូលវចនានុក្រមសម្រាប់ការណែនាំពាក្យត្រឹមអក្សរ ‘ថ’ ប៉ុណ្ណោះ ដោយសារក្រុមយើងត្រូវការពេលវេលាច្រើនក្នុងការ បញ្ចប់វា ។
ក្រុមរបស់យើងនឹងធ្វើបច្ចុប្បន្នភាពនៅជំនាន់បន្ទាប់ 1.0.1 ដោយនឹងដាក់បញ្ចូលក្តារចុចខ្មែរ ៤ជួរបន្ថែមទៀតនៅពេលក្រោយ និងកែតំរូវ​ bugs ។
របៀបតម្លើងក្ដារចុចខ្មែរ iKeyKhmer
១. ចូលទៅ AppStore ហើយស្វែងរក App ឈ្មោះ iKeyKhmer
២. តម្លើង App ឈ្មោះ iKeyKhmer
IMG_0311-1
៣. បន្ទាប់ពីតម្លើងរួចចូលទៅ Settings -> General -> Keyboard -> Add New Keyboard…
IMG_0312-1IMG_0313-1
IMG_0316-1 IMG_0317-1
៤. ជ្រើសរើស ‘iKeyKhmer’ និង ជ្រើសរើស ‘iKeyKhmer 5Row’
IMG_0318IMG_0002-1
៦. បើក Enable ‘iKeyKhmer 5Row’​ និងបើក Enable ‘‘Allow full accesse’ ដោយចុចនៅលើ iKeyKhmer 5Row
IMG_0003-1IMG_0004-1
៨. សូមអបអរសាទរ និងសប្បាយរីករាយក្នុងការប្រើប្រាស់ក្ដារចុចខ្មែរ
IMG_0006-1IMG_0005-1
របៀបប្រើប្រាស់ក្ដារចុចខ្មែរ iKeyKhmer
ក្រុមរបស់យើងបានបន្ថែម features មួយចំនួនទៅក្នុងកម្មវិធីក្ដារចុចនេះ ដូចជា៖ ការណែនាំ ពាក្យ ភ្ជាប់ជាមួយ zero space​ សញ្ញាព្រួញសម្រាប់រំកិល cursor និង​ Capslock ។
ដោយសារយើងមិនធ្លាប់ប្រើពីមុនមកវាមានការលំបាកបន្តិច​ក្នុងការប្រើប្រាស់ ប៉ុន្តែវាមាន​គុណប្រយោជន៍ក្នុងការប្រើប្រាស់វា ។
១. ការប្រើក្ដារចុចខ្មែរជាមួយការណែនាំពាក្យនិង zero space​៖​ នៅពេលអ្នកវាយអក្សរខ្មែររួច​ឃើញពាក្យអ្នកចង់បាននៅក្នុងប្រអប់៤ខាងលើក្ដារចុច អ្នកត្រូវ​ចុចយកពាក្យនោះ​ ដែល ពាក្យនេះមានភ្ជាប់ជាមួយ zero space​​ ​រួចហើយ​ ។ បើសិនជាអ្នកវាយពាក្យខ្មែរ ដោយមិនចុច យកពាក្យទាំងនេះទេ​ វានឹងផ្ទុកអក្សរច្រើននៅក្នុងប្រអប់តែមួយ ហើយវានឹងធ្វើឲ្យក្ដារចុចគាំង ដោយសារ​ទំហំនៃប្រអប់មានកំរិតតូចក្នុងការផ្ទុកតួអក្សរ ។​ សូមមើលរូបភាពខាងក្រោម៖
IMG_0323-1IMG_0007
២. របៀបប្រើ Capslock៖ ក្នុងករណីអ្នកចង់វាងអក្សរខ្មែរនៅផ្ទាំង Shift ប្រើសញ្ញាព្រួញ ដើម្បី រំកិល ​cursor (ចំពោះក្ដារចុច៥ជួរ) ហើយមិនចង់ឲ្យក្ដារចុច​លោត​​ត្រឡប់ទៅផ្ទាំងធម្មតាវិញ នោះអ្នកត្រូវប្រើ Capslock ។ អ្នកត្រូវចុចជាប់គ្នាពីដងនៅលើ​ ប៊ូតុង Shift នោះអ្នកនឹងទទួល​បាន Capslock ហើយ ។ សូមមើលរូបភាពខាងក្រោម៖
IMG_0325-1IMG_0324-1
Bug ដែលយើងបានដឹងនឹងកំពុងកែសំរួល៖
ពុម្ភអក្សរខ្មែដែលមានរង្វង់នៅកណ្ដាលដូចជា៖ ោ ុំ ៀ ជាដើម​ និងការបន្ថែមវចនានុក្រម​ណែនាំពាក្យ​ អាចនាំឲ្យជាប់គាំងក្ដារចុចនៅពេលខ្លះ ។ យើងនឹងធ្វើការកែសំរួល​នៅជំនាន់ក្រោយ។
របៀបដោះស្រាយនៅពេលអ្នកជួបការជាប់គាំងក្ដារចុចខ្មែរ៖
១. refresh/restart iPhone/iPad របស់អ្នក ឬចូលទៅ Settings ដកក្ដារចុចខ្មែរចេញរួច តម្លើងឡើងវិញ នោះអាចប្រើប្រាស់ឡើងវិញបាន ៕

http://4khmeriphone.com/?p=80

Tuesday, September 23, 2014

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes


ថ្មីៗនេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ Jailbreak ក្លាយជាព័ត៌មាន​ពេញ​និយម​មួយ​ដែល​អ្នក​អាន​ភាគច្រើន​តែង​ចាប់​អារម្មណ៍ ។ សំបុកអាយធី​ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​គន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង​ ដំណោះស្រាយ​នានា ដែល​លោកអ្នក​គួរ​សាក​ល្បង​ក្នុងការ​ដោះស្រាយ​ពេល​មាន​បញ្ហា​នានា កើតឡើង​ក្នុង​កំឡុងពេល និង​ក្រោយពេល Jailbreak ។
អត្ថបទគួរអាន៖ ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន
មិត្ត​អ្នកអាន​មួយ​ចំនួន​បាន​ផ្ញើសារ​មក​សំបុកអាយធី ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ទាក់​ទង​នឹង Error 3194 ដែល​កើតឡើង​នៅពេល​ដែល​អ្នក​ធ្វើការ​ Restore iPhone នៅក្នុង​​ iTunes មិន​បាន​ជោគជ័យ ។ ខាងក្រោម​នេះ​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ ដែល​លោកអ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ផ្ទាល់ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​បង់​ឲ្យ​សេវា​ជួសជុស​ឡើយ ។ សំបុកអាយធី​សូម​ណែនាំលោក​អ្នក​ពី​របៀប ជួសជុល​ Error 3194 នៅ​ពេល Restore iPhone ក្នុង iTunes ។
iTunes-Error-3194 sombokit
Error 3194 កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ Jailbreak ដើម្បី​ធ្វើការ​កែប្រែ iOS Devices របស់​អ្នក​ ។ នៅក្នុង​ដំណើរ​ការ Jailbreak iPhone ឬ iPad របស់​អ្នក​ចូលទៅកែប្រែ file មួយឈ្មោះថា​ hosts ដើម្បី​បិទ​ទំនាកទំនង​ជាមួយ Apple។  ដូចនេះ​នៅពេល​ក្រោយ​នៅពេល​ដែល​អ្នក​ចង់​ Update Version iOS, Backup​ ឬ Restore iOS របស់​អ្នក​​អាច​នឹងធ្វើឱ្យមាន​Error 3194 នេះកើតឡើង​ ។
ជាទូទៅ​ Error 3194 នេះ​កើតឡើង​នៅពេលដែល​មាន​បញ្ហា​ Connection រវាង client នឹង host server ក្នុង​ពេល​ដែល​អ្នក​កំពុងតែ Update iOS , Backup ឬ Restore ។ ក្នុង​ករណីនេះ​អ្នក​អាច​ចាប់ផ្តើមម្តងហើយម្តង​ទៀត​នៅពេល​ក្រោយ​វា​ក៏អាច​ ដំណើរការ​ដូចដើមឡើងវិញផងដែរ ។

របៀប​ដោះស្រាយ​

  • សូមបិទ iTunes របស់​អ្នក​
  • ប្រសិន​ជាអ្នក​ប្រើ​ Macs សូម​ចូលទៅកាន់​ /etc/hosts ឬ អ្នក​ប្រើប្រាស់​ Windows សូមចូលទៅកាន់​ c:\windows\system32\drivers\etc\hosts
  • ហើយសូម​បើក file hosts ជាមួយ​ notepad ហើយ​ Copy “74.208.105.171 gs.apple.com“​ ចូលទៅក្នុង​file hosts ហើយ save
Error 3194 hosts file sombokit
  • សូម​ Connect iPhone ទៅនឹងកុំព្យូទ័ររបស់​អ្នក​ហើយ​ សូមបើក iTunes
  • សូម​ចូលទៅកាន់ DFU mode​ ដោយបិទទូរស័ព្ទ ហើយចុច​ Power Buttonឱ្យជាប់​ប្រហែល​ជា​១០ វិនាទីហើយលែងវិញ​ បន្ទាប់មក​ចុចលើ Home Button រហូតដល់​ iTunes ប្រាប់​ថា​ iPhone របស់​អ្នក​នៅក្នុង Recover Mode ។
  • ប្រើប្រាស់ iTunes ដើម្បី​ធ្វើការ Restore Feature តាម​ធម្មតា​ជាមួយ iPhone​របស់​អ្នក
  • រូច​ហើយចូល​ទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕
គន្លឹះ​ខាងលើ​នេះ ពិតជាអាច​ដោះស្រាយ​បញ្ហា​លោកអ្នក​បាន​ហើយ​មែនទេ? ប្រសិន​បើ​មាន​បញ្ហា​អ្វី​បន្ថែម​ សូម​ដាក់​មតិ​​ក្នុង​ប្រអប់​ខាងក្រោម សំបុកអាយធីនឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជូន​លោកអ្នក ។

http://www.sombokit.com/2013/12/25/resolved-error-3194-when-restore-iphones-in-itunes.html

Thursday, September 18, 2014

របៀបតម្លើង iDevice របស់អ្នកទៅកាន់ iOS 8


ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ ក្នុងការតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ iDevice របស់អ្នកទៅកាន់ iOS 8 ដែលវាគឺជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មី និងចុងក្រោយបង្អស់ ពោរពេញទៅដោយលក្ខណៈពិសេស និងមុខងារជាច្រើន។ នៅថ្ងៃនេះ អ្នកអាចតម្លើងឧបករណ៍ iDevice របស់អ្នកទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បានហើយដូច្នេះសូមតាមដានជាមួយខេមបូរីផតទាំងអស់គ្នាពីរបៀបតម្លើង។
ឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 8 បាន
  • iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad mini, iPad mini retina
  • iPad 2, iPad 3, iPad 4, iPad Air
  • iPod Touch 5th
បម្រាមមុននឹងតម្លើងទៅកាន់ iOS 8
  • សូមគិតអោយច្បាស់ថា តើអ្នកពិតជាត្រូវការ iOS 8 ពិតប្រាកដមែនរឺយ៉ាងណា?
  • សម្រាប់ iDevice ដែលបាន Jailbreak រួច សូមកុំធ្វើការអាប់ដេតតាមរយៈវិធីទីមួយអោយសោះ(អាប់ដេតតាម Setting) ព្រោះអីទូរស័ព្ទអ្នកនឹងគាំងត្រង់ឡូហ្គោ Apple
  • សូម Backup រូបភាព ឯកសារនានា ក៏ដូចជាហ្គេម និងកម្មវិធីរបស់អ្នកទុកសិន ដោយ
    ប្រើកម្មវិធី iTunes និង iTools។ នៅលើកម្មវិធី iTunes សូមដោត iDevice អ្នកចូល នោះអ្នកនឹងឃើញពាក្យ Back Up Now។ រីឯកម្មវិធី iTools វិញប្រើសម្រាប់ចម្លងហ្គេម និងកម្មវិធី ទុក។
  • iDevice របស់អ្នកត្រូវមានមេម៉ូរីទំនេរយ៉ាងតិច 5.8GB
  • iCloud គឺជាបញ្ហាដ៏ធំមួយដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត។ ត្រូវប្រាកដថាគណនី iCloud នោះជារបស់អ្នក រឺមួយចាំ Apple ID របស់អ្នកប្រើមុន។
  • បិទ Find my iPhone នៅក្នុង Setting > iCloud សិន
របៀបតម្លើង
 + របៀបទីមួយ:
  • ភ្ជាប់ទៅកាន់បណ្តាញ Wi-Fi ដើម្បីដោនឡូដឯកសារ iOS 8
  • បើកកម្មវិធី Setting > General > Software Update > ចុចលើ Update Phone
  • សូមបញ្ជាក់ថាបើ iDevice អ្នកបាន Jailbreak រួច (មានកម្មវិធី Cydia)សូមកុំធ្វើតាមវិធីនេះ
 + របៀបទីពីរ:
  • របៀបនេះធ្វើតាមកុំព្យូទ័រ ដែលតម្រូវអោយមានកម្មវិធី iTunes (ដោនឡូដ https://www.apple.com/itunes/download/) និងមានប្រព័ន្ធអ៊ីនធឺណែត
  • ភ្ជាប់ iDevice អ្នកទៅកាន់កុំព្យូទ័រ បើកកម្មវិធី iTunes ហើយចុចលើពាក្យ Check for update រឺ Update។ វិធីនេះនឹងរក្សាកម្មវិធី និងហ្គេម និងឯឝសារចាស់ៗរបស់អ្នកទាំងអស់មិនបាត់ទៅណាទេ។
  • រង់ចាំដល់វាដោនឡូដចប់ ហើយវានឹងចាប់ផ្តើមធ្វើការអាប់ដេតជាក់ជាមិនខាន។ រយៈពេលនៃការដោនឡូដនេះអាស្រ័យទៅលើល្បឿនអ៊ីនធឺណែតអ្នក ហើយវានឹងមិនយូរជាង 20 នាទីនោះទេ ព្រោះអីល្បឿនដោនឡូដជាទូទៅគឺ 1.5 Mb/s។
  • វិធីនេះមិនសូវមានអ្នកនិយមធ្វើទេ ព្រោះអីឯកសាររចាស់ៗរបស់គេទុកនៅដដែល មានភាពរញ៉េរញ៉ៃ និងមិនទំនេរអង្គផ្ទុកទិន្នន័យ
 + របៀបទីបី:
  • នេះគឺជាវិធីដែលគេពេញនិយមធ្វើបំផុត ព្រោះវាមានសុវត្ថិភាព ងាយស្រួល ក៏ដូចជាលឿនផងដែរ។
  • សម្រាប់ iDevice ដែលបាន Jailbreak រួចសូមបិទទូរស័ព្ទរបស់អ្នកអោយរលត់ បន្ទាប់មកទៀតចុចប៊ូតុង Home អោយជាប់និងដោតភ្ជាប់ទៅកាន់កុំព្យូទ័រ។
  • កម្មវិធី iTunes របស់អ្នកនឹងលោតសញ្ញាថា iPhone នៅក្នុង Recovery Mode ដែលតម្រូវអោយ Restore។
  • អ្នកអាចដោនឡូដឯកសារ iOS 8 បានតាមពីររបៀប ដោយតាមរយៈការដោនឡូដដោយផ្ទាល់លើកម្មវិធី iTunes និងតាមរយៈវេបសាយ www.getios.com។
  • ប្រសិនបើយើងបានទាញ iOS 8 Firmware តាមរយៈវេបសាយ សូមចុចប៊ូតុង Shift នៅលើកុំព្យូទ័រ ហើយចុច Restore រួចហើយជ្រើសរើសយក iOS 8 Firmware ដែលយើងបានដោនឡូដទៅជាការស្រេច។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នាណា ហើយក៏សូមបញ្ជាផងដែរថា បើអ្នកមានបញ្ហាកំឡុងពេលអាប់ដេតនេះ សូមអាប់ដេត iTunes ទៅកាន់ជំនាន់ចុងក្រោយបង្អស់ រឺក៏បិទបើកកុំព្យូទ័រ។ វិធីទីបីគគឺជាវិធីដ៏សុវត្ថិភាព ហើយក៏ងាយស្រួលជាងគេផងដែរ ដូច្នេះបើអាចសូមធ្វើការ
អាប់ដេត iOS អ្នកតាមវិធីទីបីនេះ។

http://www.cambo-report.com/news5/iOS8-Instruction.aspx

Wednesday, August 27, 2014

របៀបដាក់រូបភាព ចូលទៅក្នុងDailer និង Keypad (Passcode) (Jailbroken Device iOS 7.x.x)



1 : ចូលទៅក្នុង Cydia ហើយស្វែងរក "ANGELINA JOLIE Keypad & Dialer" ហើយ
 Install វា (វានឹង Install WinterBoard មកជាមួយបើសិនជាអ្នកមិនទាន់មាន WinterBoard នោះទេ) ។

2 : បន្ទាប់ពី Install វាហើយ សូមចូលទៅក្នុង WinterBoard -> Select Themes ->
 ហើយសូមជ្រើសរើសយក "ANGELINA JOLIE Keypad" និង "ANGELINA JOLIE Dialer" បន្ទាប់មកទៀតសូមធ្វើការ Respring ទូរស៍ព្ទរបស់អ្នក។

3 : នៅពេលនេះអ្នកនឹងទទួលបាន Dialer និង Keypad (Passcode) ដែលមានរូប Angelina Jolie។

4 : ដើម្បីធ្វើការផ្លាស់រូបទៅតាមចិត្តរបស់អ្នក សូមប្រើ iTools ឬក៏កម្មវីធីអ្វីផ្សេងដែលអ្នកស្គាល់។ (Install afc2add 7 ពី Cydia ប្រសិនអ្នកមិនទាន់បាន Install វា)
បន្ទាប់មក ចូលទៅក្នុង iTools->FileSystem->FileSystem(Jailbreaked)->Library->Themes នោះអ្នកនឹងឃើញមាន Folder ពីរ
ដែលមានឈ្មោះ "ANGELINA JOLIE Dialer" និង ANGELINA JOLIE Keypad"។ សូមចូលទៅក្នុង Folder ទាំងពីរនោះ
រហូតអ្នកឃើញមានរូបភាពរបស់ Angelina Jolie (លេខ ០ រហូតដល់ លេខ ៩)។

5 : ជាចុងក្រោយអ្នកគ្រាន់តែ Edit រូបភាពដែលអ្នកចង់បាន ហើយធ្វើការផ្លាស់ប្ដូរឈ្មោះវាឲដូចទៅនឹងរូបភាពរបស់ Angelina Julie
 (លេខ ០ រហូតដល់ លេខ ៩)។ បន្ទាប់មក Copy រូបភាពទាំងនោះដាក់ចូលទៅ Folder ទាំងពីរវិញ ដោយ Overwrite(Replace) រូបភាពរបស់ Angelina Jolie។
រូបភាពសំរាប់ Test Download

http://4ndroidstore.blogspot.com/2014/08/dailer-keypad-passcode-jailbroken.html

Saturday, August 23, 2014

របៀបបង្កើតកម្មវិធីរបស់ប្រព័ន្ធ​ប្រតិបត្តិការ អេនដ្រយដ៍ មិនចាំបាច់ចេះកូដ


 


កូនខ្មែរអាប់ដេត សូមបង្ហាញពីរបៀប ការបង្កើតកម្មវិធីរបស់  ប្រព័ន្ធ​ប្រតិបត្តិការ  អេនដ្រយដ៍ (Android) មិនចាំបាច់ចេះកូដ ដោយគ្រាន់តែយើងចូលទៅកាន គេហទំព័រ Andromo បន្ទាប់មក ចុះ​ឈ្មោះជាសមាជិកដើម្បី ទទួលនូវការបង្កើត កម្មវិធី អេនដ្រយដ៍ Free។​ សូមអនុវត្តន៍តាម កូនខ្មែរ​អាប់ដេត ទាំងអស់គ្នា។
  • ចូលទៅកាន់គេហទំព័រ www.andromo.com
  • ចុចលើប៊ូតុងដែលមានពាក្យ Signup Now For Free
  • បំពេញឈ្មោះ អ៊ីមែល នឹង​ Password បន្ទាប់មកត្រូវ ( ធិច ) ត្រង់ពាក្យ I have read and accept នឹងចុច Create My Andromo Account


  • បន្ទាប់មកចូលទៅកាន​ Email របស់អ្នកដើម្បី Confirm Account របស់អ្នកដោយចុច លើពាក្យ Confirm my account

  • ចុច New Project ឬក៏ Create New App ដើម្បីបង្កើត

  • ត្រង់ Project Name ត្រូវ ដាក់ឈ្មោះ កម្មវិធីដែលយើងចង់បង្កើត​ រួចចុច Create
 កូនខ្មែរអាប់ដេត សូមពន្យល់អំពី មេនុយដែរគួរប្រើ នឹងមិនគួរប្រើ

1.  App info: គឺជាកន្លែងដែលយើងអាច កំណត់ដូចជា
  • App Name:ឈ្មោះរបស់កម្មវិធី
  • App Version :ជំនាន់ របស់អេនដ្រយដ៍ ( App Version )
  • Category: ប្រភេទ Ex: Entertainment
  •  App Icon: Logo របស់ កម្មវិធី
2.  Activities: ចាំបាច់បំផុតដែលយើងត្រូវដឹង ពីមុនងាររបស់វា វាជាកន្លែងដែលយើងអាចកំណត់​សកម្មភាពទាំងមូលរបស់កម្មវិធី ដូចជា:

3: Style : កន្លែងដែលយើងកំណត់ទៅលើពណ៍របស់ អក្សរ ក្នុងកម្មវិធីនឹងផ្សេងៗទៀត
4: Dashboard: កន្លែងដែលយើង ដែលកំណត់ Icon របស់រកម្មវិធី ឲ្យមានលក្ខណះ Classic,
List ,  Button Grid , ឬក៏ជាប្រភេទ Gallery នឹង អាចប្តូរផ្ទៃខាងក្រោយរបស់កម្មវិធី

5: Monetization : គឺជាកន្លែងដែលយើងអាចរកប្រាក់ចំនូលតាមរយះកម្មវិធីដែលយើង​បង្កើត​ ធម្មតាមិនចាំបាច់ប្រើទេ
6: Services : មិនចាំបាច់ប្រើ
7: Build :គឺជាកន្លែងចាំបាច់នៅពេលដែលយើង កំណត់នូវមេនុយខាងលើរួចហើយ លោក​អ្នកត្រូវតែ Build ជា File apk ដើម្បីអាចដាក់លើ  ប្រព័ន្ធ​ប្រតិបត្តិការ  អេនដ្រយដ៍ បានបន្ទាប់ពី Build ហើយ ក្រុមហ៊ុន Andromo នឹងផ្ញើ អ៊ីមែលចូលក្នុង Account របស់យើង ដើម្បីឲ្យយើង ទាញយកកម្មវិធី ដែលយើងបានបង្កើត ។​



សូមទស្សនាវីឌីអូ
 
http://www.konkh-update.com/2014/08/how-to-create-android-app-without-code.html
 

Blogroll

About

no have

a