Pages

Powered by Blogger.

Thursday, October 30, 2014

ឥលូវនេះយើងអាច Jailbreak iOS8 និង តម្លើង Cydia បាន​ដោយ​ងាយ​ស្រួលហើយ


ប៉ុន្មានថ្ងៃចុងក្រោយនេះ ការ Jailbreak ពិតជាមានភាពឈឺក្បាល​ជា​ខ្លាំង ពោល​យើង​អាច Jailbreak iDevice ដែល​ដំណើរ​ការ​ដោយ iOS 8 បាន​ហើយ ប៉ុន្តែ​វា​មិន​បាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី Cydia នោះទេ ដែល​តម្រូវ​អោយ​យើង​ធ្វើ​ការ​តម្លើង​មួយ​វិធី​ផ្សេង​ទៀត។ ដូច​តាម​ការ​សន្យា​របស់​ក្រុម Pangu អញ្ចឹង​ពោល​យើង​នឹង​អាច Jailbreak ហើយ​ក៏​តម្លើង​កម្មវិធី Cydia បាន​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​កំពុង​តែ​ស្រេក​ឃ្លាន​នូវ​ការ Jailbreak និង​កម្មវិធី Cydia សូម​តាម​ដាន​ពី​វិធីធ្វើ​ជាមួយ​យើង​ទាំង​អស់គ្នា។
បម្រាម
  • សូមសាកល្បងដោយមានភាពទទួលខុសត្រូវខ្លួនឯង ព្រោះ​អី​វា​អាច​នឹង​មាន​បញ្ហា​បាន​កំឡុង​ពេល Jailbreak ដែល​តម្រូវ​អោយ​យើង​សម្អាត​ទូរស័ព្ទ (Restore) ដែល​នឹង​បាត់​បង់​ឯកសារ។
  • ប្រសិនបើអ្នកបានអាប់ដេត iPhone, iPad, iPod អ្នក​តាម Setting > General > Software Update សូម​ធ្វើ​ការ​អាប់ដេត​ម្តង​ទៀត​តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ ព្រោះ​អី​វា​អាច​នឹង​គាំង​បាន​កំឡុង​ពេល Jailbreak។
តម្រូវការ
  • iPhone, iPad រឺ iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • ត្រូវតម្លើងកម្មវិធី iTunes ដាក់លើកុំព្យូទ័រអ្នកសិន Download
  • ដោនឡូដកម្មវិធី Pangu សម្រាប់ Jailbreak
  • សូមដោះលេខសំងាត់ (Passcode) ចេញពីទូរស័ព្ទអ្នក និងលុប iCloud ចេញសិន (ចូលទៅកាន់ Setting > iCloud > Remove account)
របៀបធ្វើ
  • ដោត iDevice ដែលដំណើរការដោយ iOS 8 ទៅ​ក្នុង​កុំព្យូទ័រ រួច​បើក​កម្មវិធី Pangu ដែល​អ្នក​បាន​ដោនឡូដ​ខាងលើ
  • ដោះធីកត្រង់លេខ 1 ដូចរូបខាងលើ ហើយ​ចុច​ប៊ូតុង​នៅ​ខាង​ក្រោម​ដើម្បី​ដំណើរ​ការ Jailbreak (ប្រសិន​បើ​បរាជ័យ សូម​ព្យាយាម Jailbreak ម្តង​ទៀត)
  • បន្ទាប់ពីជោគជ័យហើយ អ្នកនឹង​ឃើញ​កម្មវិធី Pangu លោត​លើ​ផ្ទៃ iDevice អ្នក ដូច្នេះ​ហើយ​គ្រាន់​តែ​ចុច​លើ​វា រួច​ចុច​លើ​ពាក្យ Cydia និង install ទៅ​ជា​ការស្រេច។
  • បន្ទាប់ពី Install រួចហើយអ្នកនឹង​ឃើញ​កម្មវិធី Cydia លោត​ឡើង​លើ​ផ្ទៃ​អេក្រង់​អ្នក ដូច្នេះ​ហើយ​សូម​បើក​វា រង់ចាំ​អោយ​វា​ដំណើរ​ការ​មួយ​ភ្លែត​ទៅ​ជា​ការស្រេច។
គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ Tweak ដែលអាច​ដំណើរ​ការ​បាន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 គឺ​មាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ​មុន​នឹង​អ្នក​តម្លើង​អ្វី​មួយ សូម​ប្រាកដ​ថា​វា​នឹង​គ្មាន​បញ្ហា។ អ្នក​ទាំង​អស់​គ្នា​អាច​ឆែក​មើល Tweak ជា​ច្រើន​នេះ​បាន ដែល​វា​អាច​ប្រើ​ជាមួយ iOS 8 បាន ហើយ​សម្រាប់​ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ​វិញ អ្នក​អាច​សាក​ល្បង​ដោន​ឡូដ​ចេញ​ពី Source នេះ​បាន (http://samnang.myrepospace.com)។ 

http://www.cambo-report.com/news4/JB-Cydia-iOS8.aspx

0 comments:

Post a Comment

 

Blogroll

About

no have

a