Pages

Powered by Blogger.

Friday, May 23, 2014

Purge​ សំរាប់​ iOS7​ ជួយ​លុប​សំអាត​កម្មវីធី​ និង​ហ្គេម​ដែល​បើក​ចោល​ម្ដង​ទាំង​អស់




ជាធម្មតាអ្នកប្រើប្រាស់ស្មានហ្វូនមួយចំនួន បន្ទាប់ពីបានប្រើប្រាស់កម្មវិធី​ ឬ​ហ្គេម​រួច​ ច្រើន​តែ​ចុច​ចេញ​ភ្លាម​ដោយ​មិន​បាន​បិទ​វា​អោយ​ឈប់​ដំណើរ​ការ​ទាំង​ ស្រុងនោះ​ទេ​ ពោល​គឺ​កម្មវិធី​ទាំង​នោះ​នឹង​នៅ​ដំណើរ​ការ​ជាប់​នៅ​លើ​ស្មាតហ្វូន​របស់​យើង ​ដដែល ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Multitasking​ នោះ​នឹង​ឃើញ​មាន​កម្មវិធី​ជា​ច្រើន​ដែល​យើង​មិន​ទាន់​បិទ​វា​អោយ​បាន​ត្រឹម​ ត្រូវ។ ​នេះ​ជា​កត្តា​មួយ​ដែល​ធ្វើ​អោយ​ស្មាត​ហ្វូន ឬ​ថេប្លេត​របស់​យើង​ងាយ​នឹង​ឆាប់​អស់​ថ្ម​ និង​ដំណើរ​ការ​រាង​យឺត​ជាង​ធម្មតា។
ដូចនេះ អ្នកគួរតែឧស្សាហ៍ចូលទៅបិទកម្មវិធីដែលអ្នកប្រើប្រាស់រួចនៅក្នុង​ Multitasking​ ដើម្បី​អោយ​ជួយ​សន្សំ​ថាម​ពល​ថ្ម​ និង​ធ្វើ​អោយ​ម៉ាស៊ីន​របស់​ស្មាន​ហ្វូន​ដំណើរ​ការ​បាន​រលូន។​ ទាក់​ទិន​នឹង​រឿង​នេះ​ ការ​បិទ​កម្មវិធី​នៅ​ក្នុង​ Multitasking​ គឺ​គួរ​អោយ​ធុញ​ទ្រាន់​បន្ដិច​ហើយ​ព្រោះ​ពេល​ខ្លះ​កម្មវិធី​ និង​ហ្គេម​ដែល​យើង​បើក​ចោល​គឺ​មាន​ចំនួន​ច្រើន​ ទម្រាំ​តែ​យើង​បិទ​អស់​ វា​រាង​ចំនាយ​ពេល​យូរ​បន្ដិច​ហើយ​ ប៉ុន្ដែ​សម្រាប់​ស្មាត​ហ្វូន​ពពួក​ Android​ មួយ​ចំនួន​គឺ​មាន​ប៊ូតុង​មួយ​ដែល​អាច​បិទ​កម្មវិធី​ដែល​ដើរ​ចោល​ម្ដង​ ទាំងអស់​តែ​ម្ដង​ ចំនែក​ឯ​ iOS​ វិញ​គឺ​រាង​ស៊ាំញ៉ាំ​បន្ដិច​ ដោយ​យើង​ត្រូវ​ធ្វើ​ការ​បិទ​ម្ដង​មួយៗ​ទើប​បាន។
ដោយមានការសំនូមពរពីប្រិយមិត្ត ថ្ងៃនេះខេមបូសូមណែនាំ Tweak សំរាប់​ iOS​ 7 ​មួយ​ដែល​អាច​អោយ​យើង​ធ្វើ​ការ​បិទ​កម្មវិធី​នៅ​ក្នុង​ Multitasking ​ម្ដង​ទាំង​អស់​តែ​ម្ដង។​ ដើម្បី​ធ្វើ​ការ​តម្លើង​ Tweak​ នេះ​សូម​អ្នក​ចូលទៅ​កាន់​ Cydia​ និង​ស្វែង​រក​ជា​មួយ​នឹង​ពាក្យ​ Purge​ រួច​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច។​ បន្ទាប់​ពី​តម្លើង​ Tweak​ នេះ​ហើយ​ សូម​អ្នក​សាក​ចូល​ទៅ​កាន់​ Multitasking​ ដោយ​ចុច​ប៊ូតុង​ Home​ ពីរ​ដង​ រួច​សូម​ចុច​ទៅ​លើ​ Icon​ នៃ​កម្មវិធី​ណា​មួយ​ដែល​បើក​ចោល​អោយ​ជាប់​ នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​អក្សរ​មួយ​លោត​បង្ហាញ​ថា​ “Kill​ all​ apps?”​ បន្ទាប់​មក​ចុច​ទៅ​លើ​ “Yes”​ ដូច​នេះ​កម្មវិធី​ទាំង​អស់​ដែល​បើក​ចោល​នឹង​បិទ​ព្រម​គ្នា​តែ​ម្ដង។​ Purge​ ដំណើរ​ការ​បាន​ទាំង​នៅ​លើ​ iPhone​ និង​ iPad​ ចាប់​ពី​ជំនាន់​ iOS 7.0 ​ឡើង​ទៅ​ ខេមបូ​សង្ឃឹមថា​ Tweak​ នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ទាំង​អស់​គ្នា។

http://cambo-report.com/news2/purge.aspx

Saturday, May 17, 2014

[គន្លឹះ] របៀបដោះស្រាយ iOS 7 មានបញ្ហាជាមួយ Safari, Mail, Weather បន្ទាប់ពី Jailbreak ដោយ Evasi0n


បន្ទាប់ពី Jailbreak iOS 7 ដោយប្រើ Evasi0n7  និងបានតំឡើង Tweak ក្នុង Cydia យើងបានរកឃើញថាភាគច្រើនបញ្ហាដែលកើតឡើងគឺដោយសារយើងតំឡើង  AppSync IOS 7.0+។ ដើម្បីដោះស្រាយបញ្ហានោះយើងត្រូវអនុវត្តន៍តាមវិធីដូចខាងក្រោម។
តំរូវការជាមូលដ្ឋាន៖
១. កុំ​ព្យូ​ទ័រ​ ភ្ជាប់​ អ៊ីនធើណែត
២. iDevice បាន​ Jailbreak រួច​
៣. តំឡើង​ ifile

របៀប​តំឡើង iFile​៖
ជំហាន​ទី១: តំ​ឡើង iFile លើ Cydia ពី Source : http://repo.hackyouriphone.org /
ជំហានទី២: ចុច Search
ជំហានទី៣: ស្វែង រក ពាក្យ iFile
ជំហានទី៤: ចុច Install
ជំហានទី៥: ចុច Confirm ដើម្បី ដំឡើង
ជំហានទី៦:​ បន្ទាប់ ពី ដំឡើង រួច ចុច Restart Springboard

របៀប​ដំណោះ​ស្រាយ​បញ្ហា​ Safari, Mail, Weather បើក​ហើយ​​បាត់​ទៅ​វិញ​៖​
ជំហាន​ទី១: ចូល​ក្នុង​ Cydia លុប​ (Uninstall) AppSync IOS 7.0+
ជំហាន​ទី២: បន្ទាប់​ពី​លុប​ AppSync IOS 7.0+ បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ជំហាន​ទី៣: ដំណើរ​ការ​​ iFile រួច​ចូល​ទៅ​​ថត​ឯកសារ​ var/mobile/library/caches
ជំហាន​ទី៤:​ លុប​ File ២ ដូច​ខាង​ក្រោម​៖
com.apple.launchservices-054.csstore
com.apple.mobile.installation.plist
ជំហាន​ទី៥បិត​ម៉ាស៊ីន​ និង ​បើក​ឡើង​វិញ​ (On/Off power) ឫ ដំណើរ​ការ​ iOS ឡើង​វិញ​ (Reboot ឫ Restart)
ចំណាំ​៖  យើង​អាច​តំឡើង​ AppSync IOS 7.0+ បា​ន​ជាធម្ម​តា​​។

http://itkhmer.net/?q=node/159

Monday, April 28, 2014

តើ​លោក​អ្នក​ចេះ​ Reset​ iPhone​ បាន​ត្រឹម​ត្រូវ​ហើយ​រឺ​នៅ?


លក្ខណៈពិសេសរបស់ iOS ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់​និង​ពេញ​ចិត្ត​នោះ​ គឺ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ Reset​ (ធ្វើ​អោយ​ដូច​ដើម​វិញ)​ បាន​ច្រើន​ជម្រើស​ ខុស​ពី​ពពួក​ Android​ ដែល​មាន​ត្រឹម​តែ​ពីរ​ជម្រើស​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​ iOS​ យើង​អាច​ធ្វើ​ការ​ Reset​ បាន​ច្រើន​ដូច​ជា​ Reset​ All​ setting,​ Reset​ all​ Contents,​ Reset​ Network​ Settings,​ Keyboard,​ Home​ Screen,​ និង​ Location។


ទោះជាយ៉ាងណាក៏ដោយ Cambo Report មានជំនឿថា ប្រិយមិត្តមួយចំនួន​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ Reset​ All​ Setting​ នៅ​ឡើយ​ទេ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ខុស​ថែម​ទៀត​ផង។​ ប្រសិន​បើ​ជា​អ្នក​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ អ្នក​នឹង​អាច​បាត់​បង់​នូវ​ឯកសារ​ រឺ​ក៏​ Cydia​ ជាក់​ជា​មិន​ខាន។​ យើង​អាច​ចូល​ទៅ​កាន់​ Setting​ បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ > ​ហើយ​ចុច​ពាក្យ​ Reset។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​កាន់​តែ​ច្បាស់​ថា​ តើ​ Reset​ នី​មួយ​ៗ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ​ ដូច្នេះ​សូម​ស្វែង​យល់​ជា​មួយ​យើង។
1. Reset Location & Privacy
លោកអ្នកប្រើវាដើម្បីលុបចោលនូវ ព៌តមានទីកន្លែង (Location) ផ្សេងៗ​ ដើម្បី​កុំ​អោយ​ច្រើន​រញ៉េ​រញ៉ៃ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប្រើ​សម្រាប់​លុប​ចោល​ Privacy​ Setting​ ផ្សេងៗ​ទៀត​ដែរ​។​ វា​គឺ​ជា​ការ​សម្អាត​ដ៏​សាមញ្ញ​មួយ​ ចង់​ប្រើ​ក៏​បាន​ មិន​ប្រើក៏​បាន។
2. Reset Screen Layout
ប្រើសម្រាប់ធ្វើអោយ icon ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ​ តាម​លំដាប់​លំដោយ​វិញ។​ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ icon​ ទុក​ដាក់​រញ៉េរ​ញ៉ៃ​ច្រើន​ពេក​ ហើយ​ចង់អោ​យវា​មាន​របៀប​រៀប​រយ​ សូម​ជ្រើស​រើស​យក​ Reset​ Screen​ Layout។
3. Reset Keyboard Dictionary
លោកអ្នកអាចបន្ថែមពាក្យថ្មីៗ ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។​ ភាគ​ច្រើន​ខ្មែរ​យើង​ប្រើ​វា​សម្រាប់​ បន្ថែម​ពាក្យ​ខ្មែរ​ជា​អក្សរ​អង់​គ្លេស​ដូច​ជា ​“nhom,​ srolanh,​ somtos”​ ជា​ដើម។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ថែម​ពាក្យ​វា​ច្រើន​ពេក​ រឺ​ក៏​ចង់​សម្អាត​វា​អោយ​ស្អាត​ ដូច្នេះ​សូម​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ចុះ។
4. Reset Network Settings
ជំរើសមួយនេះ ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍​ច្រើន​ជាង​ Reset​ ទាំង​បី​ខាង​លើ។ ​Reset ​មួយ​នេះ​ នឹង​សំអាត​រាល់​លេខ​សម្ងាត់​ និង​ Cache​ របស់​ Wi-Fi​ ដែល​អ្នក​ធ្លាប់​ភ្ជាប់​អោយ​ស្អាត​ឡើង​វិញ។​ ប្រសិន​បើ​អ្នក​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ មួយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នេះ​សូម​សាក​ល្បង​ Reset​ Network​ Settings​ មួយ​នេះ។​ មួយ​វិញ​ទៀត​វា​ក៏​នឹង​លុប​ VPN,​ Cellular​ Data​ VPN​ ផង​ដែរ​ ដូច្នេះ​ប្រសិន​បើ​ Reset ​វា​ហើយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting >​ Cellcar​ Network​ > ​APN​ និង​បន្ថែម​ថ្មី​វិញ។
5. Erase All content And Settings


Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា​ រូបភាព​ កម្មវិធី​ និង​ចម្រៀង​ជា​ដើម​ អោយ​ស្អាត​ដូច​ចេញ​ពី​រោង​ចក្រ​អញ្ជឹង​ដែរ។​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ iPhone,​ iPad,​ iPod​ Touch​ អ្នក​ដើរ​យឺត​ ហើយ​ចង់​អោយ​ថ្មី​វិញ​ សូម​ជ្រើស​រើស​យក​ជម្រើស​នេះចោះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ Erase All​ Contents​ មួយ​នេះ​ឡើយ​ ពោល​វា​នឹង​គាំង​ពេល​អ្នក​ធ្វើ​វា។​ ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​ Jailbreak ​តែ​ចង់​លុប​ឯកសារ​ទាំង​អស់​ សូម​ធ្វើ​វា​តាម​ Semmi-Restore​ ដោយ​ចុច​ Link​ មួយ​នេះ​ http://cambo-report.com/news1/Semi-restoreiOS7.aspx ។ 

6. Reset All Settings

Reset All Setting គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត ព្រោះអីវា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ ហើយ​វា​ក៏​លុប​រាល់​ Setting​ ទាំង​អស់​ផង​ដែរ។​ គេ​ភាគ​ច្រើន​ប្រើ​វា​នៅ​ពេល​ដែល​ គេ​ធុញ​ទ្រាន់​ រឺ​ក៏​ឈឺ​ក្បាល​នឹង​ iDevice​ គេ​ ដែល​មាន​ការ​កែ​ប្រែ​រញ៉េ​រញ៉ៃ​ ខុស​ពី​ទ្រង់​ទ្រាយ​ដើម។​ សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ វិញ​សូម​កុំ​ធ្វើ ​Reset All Settings​ អោយ​សោះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​បាត់​ Cydia​ ជាក់​ជា​មិន​ខាន។
សរុបសេចក្តីមក ទាំងនេះគ្រាន់តែជាផ្នែកដ៏តូចមួយនៃ iOS តែប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ​ សង្ឃឹម​ថា​អ្នក​ទាំង​អស់គ្នា​នឹង​ចង​ចាំ​វា​ ហើយ​សូម​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ទៅ​កាន់​មិត្ត​ភក្កិ​របស់​អ្នក​ផង​ ដើម្បី​អោយ​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ iOS​ បន្ថែម។

 http://cambo-report.com/news1/ResetOniOS.aspx

Monday, April 21, 2014

របៀប Root នឹង​តម្លើង CWM Recovery នៅលើ Nokia X


ថ្ងៃនេះ​ កូនខ្មែរ​ អាប់ដេត សូមលើកយក​ របៀប Root នឹង​តម្លើង CWM Recovery នៅលើ Nokia X ​ដែល​ម៉ូឌែលទើបនឹងចេញប៉ុន្មានថ្ងៃមុននេះ ។ ហើយគន្លឹះនេះដែរ កូនខ្មែរអាប់ដេត បានមកពីក្រុម​ XDA Fourm ដោយលោក "dhacker29" សូមអនុវត្តន៍ដូចខាងក្រោម


កូនខ្មែរអាប់ដេត សូមបង្ហាញអំពីការ Root ជាមុនសិន
លោកអ្នកអាច Root ទូរស័ព្ទរបស់អ្នកយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែ ទាញយកFramaroot.apk​​​​យកទៅតម្លើងក្នុងទូរស័ព្ទ របស់អ្នក ហើយចុចលើពាក Install SuperSu ហើយចុច Gandalf ហើយ Restart ទូរស័ព្ទអ្នកនៅពេលដែលវាដំណើរការឡើងវិញ ទូរស័ព្ទរបស់អ្នកនឹងត្រូវបាន Root  ចំនែក​ការតម្លើង CWM Recovery ប្រហែលជាពិបាកបន្តិចប៉ុន្តែ កូនខ្មែរអាប់ដេត បានបកស្រាយយ៉ាង ​​ក្បោះក្បាយ ដើម្បីងាយស្រួលក្នុងការយល់ សូមអនុវត្តន៍ដូចខាងក្រោម :P
ឯកសារត្រូវមាន
  1. ​ ​​Android SDK ( ទាញយក​ )
  2.  Fastboot         ( ទាញយក​​ )
  3. Nokia X ClockworkMod Recovery (ទាញយកទីនេះ) ឬក៏ XDA thread 
របៀបធ្វើ
  • តម្លើង Android SDK ជាមុនសិន "សូមចុចទីនេះដើម្បីមើលអំពីរបៀបតម្លើង"
  • បន្ទាប់មក Extract Fastboot.zip 
  • Copy cwm-6028-normandy.img ទៅដាក់ក្នុង Fastboot Folder
  • ភ្ជាប់ទូរស័ព្ទរបស់អ្នកទៅនឹង កុំព្យូទ័រ
  • បន្ទាប់មកសូមបើក Folder ឈ្មោះ Fastboot រួចចុច Shift on Keyboard +Right click on Mouse

  • វានឹងលោតផ្ទាំង Command Windows

  • Copy កូដខាងក្រោមមកទៅ Paste ក្នុង Command
adb reboot bootloader
  •  បន្តាប់មកចុច Enter រូច Copy កូដបន្តទៀត
fastboot -i 0×0421 flash recovery​​ cwm-6028-normandy.img
  • ចុច Enter នោះទូរស័ព្ទរបស់អ្នក នឹង Reboot ដោយខ្លួនឯង ជាការស្រេច!
 http://konkhmerupdates.blogspot.com/2014/04/root-cwm-recovery-nokia-x.html?m=1#more

Sunday, April 13, 2014

[Guide] Flash stock firmware when boot loop (F320- Korea G2 version), Unbrick LG G2


[Guide] Flash stock firmware when boot loop (F320- Korea G2 version), Unbrick LG G2

I tested on LG G2 Korea Version F320S, F320L, F320K

- Why bootloop?: Some people Update OTA after flash CWM or TWRP so it will be bootloop. Or some strange reasons
- What should we do when we can not flash Stock firmware by FlashTool.1.0.54?
Let do follow this guide:

- Download file:
Flashtool V1.5 --> http://www.fshare.vn/file/TNVQZ9N74T ( tks to GSM Hosting forum )
Crack Flashtool : http://www.fshare.vn/file/TS1SGGVYWT ( tks to GSM hosting Forum )
File .TOT firmware :
F320S ->>> http://www.fshare.vn/file/T3SZR52W6T
F320K ->>> http://www.fshare.vn/file/TZRVMVMPFT
F320L V11c -->>> http://www.fshare.vn/file/TVR9DPAC7T
.dll file F320S/L/K >----- http://www.fshare.vn/file/TKW8J7QPQT
Driver: http://tool.xcdn.gdms.lge.com/dn/dow...=UW00120120425

- Let do:


Step1: Install Flashtool V1.5. Default install folder C:\LG\LGFlashtool
Copy crack file Megalock.dll to C:\LG\LgFlashtool

Step2: Enter download mode: Turnoff, push vol+ and plug USB cable in
Open Device Manager on your computer and choose COM41 for phone connection:




Step3: Open Flashtool, choose .dll and .tot file, then fresh yellow icon like this:






Step4: When Flashtool show Realdy, push USB out for 5secs and plug in again. Flash tool will automatic run





Step5: Wait for finishing:



Read more: http://choimobile.vn/threads/huong-d...#ixzz2h8Fy9fJB

http://forum.xda-developers.com/showthread.php?t=2475045

Tuesday, April 8, 2014

វិធី Root និង តម្លើង Google Play Store លើទូរស័ព្ទ Nokia X



Nokia X Dual SIM Android apps



សម្រាប់ Nokia សេរី X នេះគឺជាទូរស័ព្ទដំនើរការដោយ Android លើកដំបូងបំផុតរបស់ Nokia ដែលបានភ្ជាប់មកជាមួយនឹងសេវាកម្ម ផ្សេងៗរបស់ Nokia និង Microsoft ដូចជា: Nokia Store / Nokia Here Maps / Microsoft Onedrive / Microsoft Outlook…..ជាដើម។តែវាមិនបានភ្ជាប់មកជាមួយនូវសេវាកម្មរបស់ Google ឡើយជាពិសេសគឺ Google Play តែម្ដង។
តែនៅពេលនេះសមជិកនៃសហគមន៏ ​XDA-Developers បានរកឃើញពីវិធីដាក់បញ្ចូល Google Play Store អាចដំនើរការ ១០០% ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមនេះ:
ទាញយក
1.  ទាញយក VRoot (ដើម្បីធ្វើការ​Root ជាមុនសិន)
2.តំឡើង Root Explorer (Play Store) ឬ (APK File)
3. ទាញយក Nokia Google Apps
របៀបតម្លើង:
1. ទាញយក VRoot រួចតម្លើងលើកំព្យូទ័ររបស់អ្នក បន្ទាប់មកបើក USB Debugging និង Unknown Source លើទូរស័ព្ទដៃរួចភ្ជាប់ទៅកាន់ PC របស់លោកអ្នក រួចចុច Root (ប្រសិនជាកំព្យូទ័រគ្មាន Driver វានឹងតម្លើងដោយស្វ័យប្រវត្តិ)
2. បន្ទាប់ពី Rooted សូមតម្លើង Root Explorer ដែលមាននៅខាងលើ
3. ពន្លាឯកសារ APK ទាំងអស់ដែលបានទាញយកនៅចំនុចទី៣ ខាងលើរួចចម្លងចូលទៅកាន់ System/App ដោយប្រើ Root Explorer
រួចធ្វើការប្ដួរ Permisions ឯកសារ APK ដែលបានចម្លងទាំងអស់ទៅ RW_R_R_ ដូចខាងក្រោម


4. បន្ទាប់មកធ្វើការបិទបើកទូរស័ព្ទឡើងវិញជាការស្រេច។
បញ្ជាក់: សូមទទួលខុសត្រូវដោយខ្លួនឯងរាល់បញ្ហាផ្សេងៗដែលកើតឡើង!

http://elunchen.com/?p=83

Tuesday, February 25, 2014

គន្លឹះ​លុប icon ក្រោយ​ការ​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​លើ iDevices


សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់ iDevice និង​បាន Jailbreak ដើម្បី​បញ្ចូល​ពុម្ពអក្សរ​ខ្មែរ តែង​តែ​ឃើញ​មាន icon ពីរ (អាចមាន​ច្រើន​ជាង​ពីរ) ដែល​មាន​ប្រិយ​មិត្ត​ សំបុកអាយធី ខ្លះ បាន​សួរ​ថា​ តើហេតុ​អ្វី​បាន​ជា​ icon នៅលើ Springboard ខ្លះ​លុប​មិន​បាន?
delete webclip icon on idevices
ប្រាកដណាស់​ icon ប្រភេទ​នេះ លោកអ្នក​អាច​ធ្វើការលុប​បាន​ជា​ធម្មតា តែថា នៅពេលដែល Springboard ឫ iDevice របស់​លោកអ្នក​ធ្វើ​ការ Restart វា​នឹង​បង្ហាញ​ឡើងមក​វិញ​ជា​ធម្មតា។ ដើម្បី​ដោះស្រាយ​បញ្ហានេះ យើង​មាន​វិធី​ច្រើន តែ​ពេល​នេះ​សូម​តាម​ដាន​ជាមួយ​ សំបុកអាយធី នូវ​វិធីម្យ៉ាង​ដ៏​ងាយ​ស្រួល​ ដូច​តទៅ៖
ជាដំបូង​ លោកអ្នក​ត្រូវ​មាន​កម្មវិធី Explorer ណា​មួយ​ដែល​អាច​ចូល​ទៅ​កាន់ទីតាំង​ផ្សេងនៅ​ក្នុង iDevice របស់​លោកអ្នក។ សំបុកអាយធី សូម​លើក​យក​កម្មវិធី iFile ដែល​ជា​កម្មវិធីដ៏ពេញនិយមមួយ មក​ធ្វើ​ការ​បង្ហាញ។
IMG_0827
ចំនាំ៖ លោកអ្នក​អាច​ស្វែងរក​កម្មវិធី​នេះ​បាន ដោយមិន​បាច់​បង់​ប្រាក់​ ជា​លក្ខណៈ Shareware ដែល​ស្ថិត​នៅ​ក្នុង Cydia ផ្ទាល់តែម្តង ។
IMG_0828
សូម​ដំណើរ​ការ​កម្មវិធី iFile របស់​លោកអ្នក​ និង​ចូល​ទៅ​កាន់ទីតាំង /var/mobile/Library/WebClips ។
IMG_0822
IMG_0820
បន្ទាប់​មក​លោកអ្នក​នឹង​ឃើញ​មាន files (*.webclip )ចំនួន​ពីរ ឫ​បី ឫច្រើន​ជាង​នេះនៅ​ក្នុង​នោះ។  សូមធ្វើ​ការលុប​ចេញ​ទៅ​តាមចំណង់ចំណូល​ចិត្ត ។
IMG_0819
ជាចុង​ក្រោយ លោកអ្នក​ធ្វើ​ការលុបចេញ​ពី Springboard របស់ iDevice ម្តង​ទៀត​ ជា​ការ​ស្រេច។

http://www.sombokit.com
 

Blogroll

About

no have

a