ជាធម្មតាអ្នកប្រើប្រាស់ស្មានហ្វូនមួយចំនួន
បន្ទាប់ពីបានប្រើប្រាស់កម្មវិធី ឬហ្គេមរួច
ច្រើនតែចុចចេញភ្លាមដោយមិនបានបិទវាអោយឈប់ដំណើរការទាំង
ស្រុងនោះទេ
ពោលគឺកម្មវិធីទាំងនោះនឹងនៅដំណើរការជាប់នៅលើស្មាតហ្វូនរបស់យើង
ដដែល ដោយគ្រាន់តែចូលទៅកាន់ Multitasking
នោះនឹងឃើញមានកម្មវិធីជាច្រើនដែលយើងមិនទាន់បិទវាអោយបានត្រឹម
ត្រូវ។ នេះជាកត្តាមួយដែលធ្វើអោយស្មាតហ្វូន
ឬថេប្លេតរបស់យើងងាយនឹងឆាប់អស់ថ្ម
និងដំណើរការរាងយឺតជាងធម្មតា។
ដូចនេះ
អ្នកគួរតែឧស្សាហ៍ចូលទៅបិទកម្មវិធីដែលអ្នកប្រើប្រាស់រួចនៅក្នុង
Multitasking ដើម្បីអោយជួយសន្សំថាមពលថ្ម
និងធ្វើអោយម៉ាស៊ីនរបស់ស្មានហ្វូនដំណើរការបានរលូន។
ទាក់ទិននឹងរឿងនេះ ការបិទកម្មវិធីនៅក្នុង Multitasking
គឺគួរអោយធុញទ្រាន់បន្ដិចហើយព្រោះពេលខ្លះកម្មវិធី
និងហ្គេមដែលយើងបើកចោលគឺមានចំនួនច្រើន ទម្រាំតែយើងបិទអស់
វារាងចំនាយពេលយូរបន្ដិចហើយ ប៉ុន្ដែសម្រាប់ស្មាតហ្វូនពពួក
Android
មួយចំនួនគឺមានប៊ូតុងមួយដែលអាចបិទកម្មវិធីដែលដើរចោលម្ដង
ទាំងអស់តែម្ដង ចំនែកឯ iOS វិញគឺរាងស៊ាំញ៉ាំបន្ដិច
ដោយយើងត្រូវធ្វើការបិទម្ដងមួយៗទើបបាន។
ដោយមានការសំនូមពរពីប្រិយមិត្ត
ថ្ងៃនេះខេមបូសូមណែនាំ Tweak សំរាប់ iOS 7
មួយដែលអាចអោយយើងធ្វើការបិទកម្មវិធីនៅក្នុង Multitasking
ម្ដងទាំងអស់តែម្ដង។ ដើម្បីធ្វើការតម្លើង Tweak
នេះសូមអ្នកចូលទៅកាន់ Cydia និងស្វែងរកជាមួយនឹងពាក្យ Purge
រួចធ្វើការតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើង Tweak នេះហើយ
សូមអ្នកសាកចូលទៅកាន់ Multitasking ដោយចុចប៊ូតុង Home ពីរដង
រួចសូមចុចទៅលើ Icon នៃកម្មវិធីណាមួយដែលបើកចោលអោយជាប់
នោះអ្នកនឹងឃើញផ្ទាំងអក្សរមួយលោតបង្ហាញថា “Kill all apps?”
បន្ទាប់មកចុចទៅលើ “Yes”
ដូចនេះកម្មវិធីទាំងអស់ដែលបើកចោលនឹងបិទព្រមគ្នាតែម្ដង។ Purge
ដំណើរការបានទាំងនៅលើ iPhone និង iPad ចាប់ពីជំនាន់ iOS 7.0
ឡើងទៅ ខេមបូសង្ឃឹមថា Tweak
នេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។
http://cambo-report.com/news2/purge.aspx
0 comments:
Post a Comment