Pages

Powered by Blogger.

Sunday, May 31, 2015

កម្មវិធី KingRoot 4.0 សម្រាប់ប្រព័ន្ធ Android

វាជាកម្មវិធីរបស់ប្រទេសចិនមួយដែលមានការពេញនិយម ពីសំណាក់ប្រិយមិត្តជាច្រើនដែលប្រើប្រាស់ឧបករណ៍ប្រតិបត្តិការដោយប្រព័ន្ធ Android សម្រាប់ការ Root (លុបឬសម្អាត) កម្មវិធីជាច្រើនក្នុងពេលតែមួយ។ កម្មវិធីនេះត្រូវបានគេទាញយកពីក្នុង Play Store ​ដោយឥតគិតថ្លៃ ហើយវាមានឈ្មោះថា KingRoot 4.0 ដោយភាពល្បីល្បាញរបស់ខ្លួន នៅពេលដែលខាងការងារ KingRoot នេះបានសាកល្បង Root កម្មវិធីក្នុងទូរស័ព្ទ Galaxy Note 4 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipops 4 ហើយយកទៅបង្ហោះនិងចែកចាយក្នុង Youtube រួចមក។
វាមានភាពទ័នសម័យក្នុងការ Root កម្មវិធីសម្រាប់ប្រិយមិត្ត ហើយអាច Root ក្នុងឧបករណ៍របស់ក្រុមហ៊ុនល្បីៗដូចជា HTC , Samsung , LG .... គឺ KingRoot 4.0 ទទួលបានទាំងអស់។ ប៉ុន្តែចំណុចដែលលំបាកសម្រាប់ប្រិយមិត្តនោះគឺ ត្រង់បញ្ហាកម្មវិធីនេះមានលក្ខណៈអក្សរចិន ដែលជាផលវិបាករបស់ប្រិយមិត្តក្នុងការប្រើប្រាស់។ វាអាច Root កម្មវិធីមិនថាថ្មីឬចាស់ដែលប្រិយមិត្តឈប់ប្រើក្ដី​ក៏ KingRoot 4.0 អាច Root បានទាំងអស់យ៉ាងងាយស្រួល។ រូបខាងក្រោមនេះជាការសាកល្បង Root ទៅលើទូរស័ព្ទ Samsung Galaxy Note 4 ​។
សូមបញ្ជាក់ទៀតថា ដើម្បីកុំឪ្យប្រិយមិត្តមានការច្រឡំទៅនឹងកម្មវិធីដ៏ទៃទៀតដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីនេះ ដែលគេបង្កើតដើម្បីទាញប្រយោជន៍នោះ រាល់ប្រិយមិត្តអាចចូលទាញយក KingRoot 4.0 នៅក្នុងគេហទំព័រ Kingroot.net ​បាន។ ពេលចូលទៅគេហទំព័រនោះ វានឹងបង្ហាញប៊ូតុងព័ណខៀវក្នុងទូរស័ព្ទរបស់អ្នក ហើយប្រិយមិត្តអាចទាញយកបានដោយស្រួល តែត្រូវបំពេញតាមលក្ខខ័ណរបស់ក្រុមហ៊ុនបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះកម្មវិធីដ៏ទៃទៀតពេលប្រិយមិត្តទាញចូលក្នុងប្រព័ន្ធប្រតិបត្តិការរបស់ប្រិយមិត្តវាអាចបង្ករហានិភ័យដល់ឧបករណ៍របស់ប្រិយមិត្តបាន។ បើសិនប្រិយមិត្តធ្វើតាមខាងការងារយើងផ្ដល់ឪ្យ ខាងលើនេះគឺអាចធនារសុវត្តិភាពជាង។
នៅក្នុង វីឌីអូ ដែលធ្វើតេស្តកម្មវិធី KingRoot 4.0 ក្នុង Galaxy Note 4 ខាងការងារ KingRoot បាននិយាយជាភាសាចិនថា “ វាមិនមានភាពរញ៉េរញ៉ៃនោះទេ ប្រសិនបើអ្នករាល់គ្នាធ្វើតាមអ្វីដែលខាងការងារគេបង្ហាញ ហើយមិនមានបង្ករគ្រោះថ្នាក់ឬហានិភ័យដល់ឧបករណ៍របស់អ្នកឡើយ។ ទៅមុខកម្មវិធីមួយនេះ នឹងអាចក្លាយជាកម្មវិធីស្ដង់ដារសម្រាប់ប្រជាជនក្នុងពិភពលោកសម្រាប់ Root កម្មវិធីក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ ”

http://porpok.com/article/50

Tuesday, March 31, 2015

Tweak នេះ​អាច​អោយ​ប្រិយមិត្ត​ទាញ​យក​វីដេអូ Youtube បាន​ទាំង​វីដេអូ​និង​ជា mp3 ក៏​បាន

a
ខេមបូធ្លាប់ បានធ្វើការ បង្ហាញ Tweak និង កម្មវិធីជាច្រើន ដែលអាចអោយ ប្រិយមិត្តទាញយក វីដេអូរឺ mp3 ពី Youtube បានដូចជាកម្មវិធី Youtubetomp3 និងកម្មវិធីផ្សេងៗ ទៀតប៉ុន្តែ កម្មវិធីដែលខេមបូបង្ហាញពី មុនមកសម្ថភាពរបស់វា អាចប្រើប្រាស់ បានត្រឹមតែ ១មុខ ១មុខ ចំណែក Tweak ដែលខេមបូលើក យកមក បង្ហាញនៅថ្ងៃនេះ គឺអាចទាញយកតែវីដេអូ ក៏បាន រឺ ជា mp3 ក៏បានដូច្នេះ ប្រិយមិត្តអាច ធ្វើការសាកល្បងបាន។ បើនិយាយពី​ Tweak នេះវិញ គឺចេញ អោយប្រើប្រាស់តាំង ពីជំនាន់ iOS 6 មក ម្លេះទើបតែ ថ្មីៗនេះ មានការកែប្រែអាច អោយដំណើរការនៅលើ iOS 8 បានដូច្នេះទើប ខេមបូលើកមក បង្ហាញជូនប្រិយមិត្ត ចំពោះចំនួនអ្នក ប្រើប្រាស់ Tweak នេះវិញបើ គិតមក ដល់សព្វថ្ងៃ មានអ្នកប្រើប្រាស់ ច្រើនលើសលប់ ហួសពីការស្មាន។
ចំពោះលក្ខណៈរបស់ Tweak នេះវាស្រដៀងទៅនឹង កម្មវិធីមួយ អញ្ជឹងដែរ គ្រាន់តែប្លែកដែល ទាញយក ពី Cydia តែប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើប្រិយមិត្ត ធ្វើការទាញយក វីដេអូ Tweak នេះអាចអោយ ប្រិយមិត្ត ជ្រើសរើសទំហំ វីដេអូដែលប្រិយមិត្ត ចង់ធ្វើការទាញយក ថែមទៀតផង ។​ តោះសាកល្បង តម្លើងទាំងអស់គ្នា
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង iOS 8
  • Device របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវនិងមាន Cydia រួចជាស្រេច
របៀបតម្លើងនិងវិធីប្រើប្រាស់
  • ចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើប្រិយមិត្តមាន Source នេះរួចរាល់សូមធ្វើការ Refresh
  • បន្ទាប់ពីធ្វើការ Add Source និង Refresh រួចរាល់សូមធ្វើការស្វែងរក Protube និងធ្វើការទាញយករួចតម្លើងជាការស្រេច
  • បន្ទាប់ពីតម្លើងរួចរាល់វានឹងលោត icon ProTube ទៅកាន់ Homescreen របស់អ្នក
  • ដើម្បីធ្វើការទាញយកវីដេអូ រឺ MP3 ណាមួយពី Youtube គ្រាន់តែចូលទៅកាន់ Protube វានឹងធ្វើការ បើកវេបសាយ Youtube ដោយស្វ័យប្រវត្តិ បន្ទាប់មកស្វែងរកវីដអូ ដែលប្រិយមិត្តពេញចិត្ត និងធ្វើការទាញយក ជាវីដេអូទៅ តាមកម្រិត ដែលប្រិយមិត្តចង់បានរឺជា mp3 តែម្តង
1
ជាចុងក្រោយ ខេមបូសូមធ្វើការថ្លែងអំណរគុណ ទៅកាន់ប្រិយមិត្ត ជាច្រើនដែល តែងតែគាំទ្រ ដល់ខេមបូ។ ខេមបូនិង ខិតខំស្វែងរក Tweak ថ្មីៗនិងពេញនិយម ជាច្រើនទៀត ដើម្បីចែកជូន ប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។
http://cambo-report.com/general-knowledge/post/10378

Wednesday, January 7, 2015

របៀបស្វែងរក iPhone អ្នក​ដែល​ភ្លេច​ដៃ​ទុក ដោយ​គ្រាន់​តែ​ទះដៃ


ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់​វា​ជាប់​តាម​ខ្លួន​យើង​ជានិច្ច ហើយ​អ្វី​ដែល​យើង​ស្អប់​បំផុត​នោះ​គឺ​យើង​វង្វេង​ដៃ មិន​ដឹង​ទុក​វា​នៅ​ទីណា។ ក្រៅ​ពីខ្ចី​ទូរស័ព្ទ​អ្នក​ដទៃ Call​រក​ហើយ តើ​អ្នក​មាន​វិធី​ផ្សេង​ដើម្បីរក​ទូរស័ព្ទ​ដែល​អ្នក​ភ្លេចដៃ​ទុក​ដែរ​រឺទេ? ថ្ងៃ​នេះ​យើង​សូម​ណែនាំ Tweak ដ៏​អស្ចារ្យ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​អ្នក​ស្វែង​រក iPhone ដែល​អ្នក​បាន​ភ្លេច​ដៃ​ទុក​បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទះ​ដៃ​ប៉ុណ្ណោះ។
​​
Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះ​អីវា​អាច​អោយ​យើង​ស្វែង​រក​ទូរស័ព្ទ​ដែល​យើង​បាន​ភ្លេច​ដៃ​ទុក​ក្នុង​ បន្ទប់ រឺ​លើ​រថយន្ត​បាន​ដោយ​ងាយ​ស្រួល​បំផុត។ Tweak នេះ​នឹង​ធ្វើ​អោយ iPhone របស់​អ្នក​បន្លឺ​សម្លេង​ឡើង​រៀង​រាល់​ពេល​វាលឺ​សម្លេង​ទះដៃ ដើម្បី​ជួយ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាងមុន ក្នុង​ការ​រក​ទូរស័ព្ទ​យើង។ លក្ខណៈ​ពិសេស​នោះ​គឺថា វា​នឹង​ចាប់​យក​កម្រិត​សម្លេង​ទះ​ដៃ​តែ​ប៉ុណ្ណោះ ហើយ​រៀង​រាល់​ពេល​អេក្រង់​បិទ ពេល​អ្នក​ទុក​វា​ក្នុង​ហោ​ប៉ៅ រឺ​នរណា​ម្នាក់​កំពុង​កាន់​វា វា​នឹង​មិន​បន្លឺ​សម្លេង​នោះ​ទេ។ ពិសេស​ខ្លាំង​ណាស់​មែនទេ? ចង់​សាក​ល្បងទេ? តោះ​សាក​ល្បង​តម្លើងវា និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 (iPod និង iPad នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយទេ)
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Manage > Source > Edit > វាយ​ពាក្យ “ Repo.biteyourapple.net” រួច​ចុច Add ដើម្បី​ដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ បើ​អ្នក​មាន​ហើយ សូម​ចុច Change > Refresh រួច​ចាំ​មួយ​ភ្លែត។
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ចុច​ក្រឡោន​ស្វែង​រក រួច​វាយ​ពាក្យ “ Clap “ និង​តម្លើង​វា
  • បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅ​កាន់ Setting > Clap ដើម្បី​ធ្វើ​ការ​កែ​សម្រួល។ ដំបូង​សូម​បើក Enable ហើយ​នៅ​ខាង​ក្រោម​មាន​មុខងារ​ចំនួន​បី​ទៀត​ដែល​យើង​ចង់​បើក​វា​ក៏​បាន បិទ​ក៏​បាន។
  • នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នក​នឹង​ឃើញ​មាន​កន្លែង​កែ​សម្រួល​ទាក់​ទង​នឹង​កម្រិត​សម្លេង​ដែល​វា​អាច​ ចាប់​បាន ហេតុ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។
បន្ទាប់ពីធ្វើការកែ​សម្រួល​អ្វី​នានា​ហើយ ឥលូវ​នេះ​សាក​ចាក់​សោរ​អេក្រង់ iPhone របស់អ្នក រួច​ហើយ​ទុក​វា​ចោល​អោយ​ឆ្ងាយ​ពីដៃ​អ្នក​ចំងាយ ពីរ រឺ​បី​ម៉ែត្រ ហើយ​សាក​ទះ​ដៃ​ចំនួន ពីរ បីដង នោះ​ទូរស័ព្ទ​អ្នក​នឹងរោទិ៍​ឡើង​ជាក់​ជាមិន​ខាន។ ដើម្បី​បិទ​សម្លេង​នោះ យើង​គ្រាន់​តែ​កាច់​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរស័ព្ទ​ចុះ​ ក្រោម​ទៅ​ជា​ការ​ស្រេច។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទះដៃ ហើយ​វា​មិន​បន្លឺ​សម្លេង សូម​ចូល​ទៅ​កាន់ Setting > Clap រួច​ធ្វើ​ការ​កែ​សម្រួល Triger Value ទៅ​ជា​ការ​ស្រេច។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង ឃើញ​ថា Tweak នេះ​មិន​សូវ​ស៊ី​ថ្ម​ប៉ុន្មាន​ទេ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រើ​ប្រាស់​វាអី។ 





http://www.cambo-report.com/news7/clap-tweak.aspx

Saturday, December 27, 2014

ថតរូប និងវីដេអូ ដោយពុំ​ចាំបាច់​ចូល​កម្មវិធី​កាមេរ៉ា ជាមួយ Tweak ដ៏​ពិសេស​មួយ​នេះ


អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិនថាគេ ឬខ្ញុំឡើយគឺ​ចូល​ចិត្ត​ថត​រូប និង​វីដេអូ ដើម្បី​ទុក​មើល​កំដរ​ការ​អផ្សុក ឬ​ចែក​រំលែក​ទៅ​កាន់​មនុស្ស​ដែល​យើង​ស្គាល់ ឬ​ទៅ​កាន់​សង្គម​ទាំង​មូល​ផង​ដែរ ហើយ​ការ​ថត​នោះ​ទៀត​សោត​គឺ​តម្រូវ​អោយ​យើង​បើក​កម្មវិធី​កាមេរ៉ា​ប្រើ​ ប្រាស់ ដែល​វា​អាច​ជា​កម្មវិធី​ហ្ស៊ីន​របស់​ទូរស័ព្ទ ឬ​កម្មវិធី​តម្លើង​តាម Play/App Store ជា​ដើម។ យ៉ាង​ណា​មិញ​ពេល​ខ្លះ​យើង​ចង់​ថត​រូប ឬ​វីដេអូ ដោយ​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង​គឺ​ពិត​ជា​ពិបាក​ព្រោះ​យើង​ត្រូវ​ចូល​ កម្មវិធី​កាមេរ៉ា ដែល​អ្នក​នៅ​ជុំវិញ​យើង​គេ​អាច​ដឹង​ថា​យើង​កំពុង​ថត​អ្វី​មួយ​ជាក់​ជា​មិន​ ខាន ក៏​ប៉ុន្តែ​បញ្ហា​នេះ​លែង​ជា​បញ្ហា​ធំ​ដុំ​ទៀត​ហើយ ដោយ​រាល់​អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch 5 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 ទាំង​អស់ អាច​ធ្វើ​ការ​ថត​រូប និង​វីដេអូ​បាន​ដោយ​សេរី ដោយ​គ្មាន​នរណា​ម្នាក់​ដឹង ព្រោះ​អ្នក​អាច​ថត​ដោយ​ពុំ​ចាំបាច់​ចូល​ទៅ​កម្មវិធី​កាមេរ៉ា​អ្វី​ទាំង​អស់​ ជាមួយ Tweak ពិសេស​មួយ​នេះ។
Tweak ពិសេសនេះមានឈ្មោះហៅជាផ្លូវការថា QuickShoot Pro វា​បាន​ចេញ​ចាប់​តាំង​ពី iOS 6 មក​ម៉្លេះ ហើយ​បាន​បន្ត​ធ្វើ​ការ Update រហូត​មក​ដល់ iOS 8 នេះ​ថែម​ទៀត ហើយ​បច្ចុប្បន្ន​វា​មាន​លក់​នៅ​ក្នុង Cydia នៅ​ក្នុង​តម្លៃ 1.49$ ដោយ​ការ​ប្រើ​ប្រាស់​គឺ​កាន់​តែ​ប្រសើរ និង​ល្អ​ជាង​មុន​ឆ្ងាយ​ធានា​ថា​អ្នក​នឹង​ពេញ​ចិត្ត​ជាមួយ​សមត្ថភាព​របស់​វា។ សម្រាប់​ប្រិយមិត្ត Cambo Report វិញ​គឺ​ពុំ​ចាំបាច់​ខ្វាយ​ខ្វល់​អំពី​បញ្ហា​ទិញ Tweak នោះ​ទេ អ្នក​អាច​តម្លើង Tweak នេះ​ប្រើ​ប្រាស់​បាន​ដោយ​សេរី មិន​គិត​ប្រាក់​អ្វី​ទាំង​អស់ ដូច្នេះ​ដើម្បី​តម្លើង Tweak នេះ​បាន​គឺ​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ជំហ៊ាន​ងាយៗ​ដូច​ខាងក្រោម៖
តម្រូវការ
  • iPhone, iPad និង iPod Touch 5 ដំណើរការដោយ iOS 8 ទាំងអស់
  • ត្រូវបាន Jailbroken បានសម្រេច 100%
  • មាន Cydia
របៀបតម្លើង
  • ចូលទៅកាន់ Cydia
  • ចុចប៊ូតុង Source ហើយ Manage > Source > Edit > Add វាយ​ពាក្យ​ថា http://repo.biteyourapple.net ហើយ​ចុច Add (បើ​អ្នក​មាន Source នេះ​ហើយ​មិន​ចាំបាច់ Add បន្ថែមឡើយ)
  • បន្ទាប់មកសូមចុចប៊ូតុង Search ហើយវាយពាក្យថា “QuickShoot Pro”
  • សូម Install Tweak នោះ ដែលមានឈ្មោះថា QuickShoot Pro iOS 8
  • បន្ទាប់ពីតម្លើងរួចអ្នកនឹងឃើញ Tweak នោះនៅលើផ្ទាំង Menu របស់ iDevice អ្នក
  • ជោគជ័យ! អ្នកអាចប្រើប្រាស់ Tweak ពិសេសនេះថត​រូប និង​វីដេអូ ដោយ​ពុំ​ចាំបាច់​ចូល​ទៅ​ក្នុង​កម្មវិធី​កាមេរ៉ា​ទៀតហើយ!
គួរបញ្ជាក់ប្រាប់ផងដែរថា Tweak មួយនេះ Cambo Report គ្រាន់​តែ​ធ្វើ​ការ​ណែនាំ​ប៉ុណ្ណោះ យើង​ពុំ​មាន​បំណង​ចង់​អោយ​ប្រិយមិត្ត​យក​ទៅ​ថត​រូប ឬ​វីដេអូ អ្វី​អោយ​ខុស​ពី​សីលធម៌​សង្គម​យើងឡើយ។

http://www.cambo-report.com/news6/QuickShoot-Pro-Tweak.aspx

Friday, December 19, 2014

ការពារ Wifi កុំឲ្យ Hack បាន


របៀប Hack Wifi Passowrd ដោយប្រើកម្មវិធី Dummper ជាមួយនឹង JumpStart រួចមកហើយ ។ ប៉ុន្តែថ្ងៃនេះខ្ញុំសូម ប្រាប់ពីរបៀប ការពារវិញម្តង ។ កម្មវិធី Dummper ជាមួយនឹង JumpStart វាអាច Hack ចូលទៅបានគឺអាស្រ័យ នឹង PIN របស់ Rounter ដែល មានក្នុង WPS ។
 ប្រសិនបើលោកអ្នកចង់ការពារ Rounter របស់អ្នកមិនឲ្យមានអ្នក Hack ចូលបាន សូមអនុវត្តន៏តាមជំហានខាងក្រោម៖
១ សូម Log In ចូលទៅក្នុង Link Wifi របស់អ្នក
២ ចូលទៅត្រង់ WPS
៣ ត្រង់ WPS Status: សូម Disable វា
៤ ហើយត្រង់ Current PIN: សូមចុចលើ Disable PIN of this device
 ៥ រួចរាល់ តែប៉ុននឹងគ្មានអ្នកណា Hack ចូល Wifi អ្នកបានទៀតទេ :P ។

iphone 7 
http://itcambo.com/wp/?p=20653

Saturday, December 13, 2014

ពិនិត្យ​មើល ​រយៈពេល​ធានា​នៅលើ Apple Device


លោក​អ្នក​កំពុងតែ​ប្រើប្រាស់​ផលិតផល​របស់ Apple ប្រហែល​ជាមិនបានខ្វល់ខ្វាយថា ​តើ​ទួរស័ព្ទរបស់​អ្នក​ផុត​កំណត់​ពេលវេលា​ដែល​ក្រុមហ៊ុនបាន​ធានា​ សេវាកម្មទៅលើ​ ​iPhone, iPad, iPod Touch, MacBook Pro របស់​លោកអ្នក​ទេ ។ ក្រុមហ៊ុន Apple បាន​ធានា​ទៅលើ​សេវាកម្មទៅដល់អតិថិជនរបស់​ខ្លួនក្នុងទៅលើ​ រាល់ការទិញក្នុងរយៈពេលមួយឆ្នាំ នឹងបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់​ក្នុង​ការ​ត្រួតពិនិត្យ​មើលថា ​តើរយៈពេល​កំណត់​ក្នុងការ​ធានានោះចប់​ ឬនៅតាមរយៈ​ទំព័រ Apple Support ។
Check iPhone iPad Warranty From Apple
ការធានា​មានគ្រប់​យ៉ាង ព្រោះទើបតែទិញថ្មី
សេវា​​ទាំងនោះ​មាន​ដូចជា៖
  • Telephone Technical Support៖ លោកអ្នក​អាច​តេ​ទៅ Support នៅ​ក្រុមហ៊ុន Apple ​ផ្ទាល់​ពី​ចម្ងល់​ និង​ដំណោះស្រាយ​បញ្ហា​នានា រយៈពេល ៩០ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃទិញ និង Activated Device ដំបូង ។
  • Repairs and Service Coverage៖ ជាសេវា​​ដ៏ពិសេសមួយ ដែល​លោកអ្នក​អាច​យក​ទៅ​ក្រុមហ៊ុន Apple ឲ្យ​ធ្វើ​ការ​ជួសជុល ឬដូរថ្មី​ក្នុងករណី Hardware មាន​បញ្ហា ដូចជា ខូច Hard Disk របស់ Mac, សាក​ថ្ម​មិនចូល​​ iPad ឬ ខូច Wifi របស់ iPhone ជាដើម ។ ការធានា​នេះ​មាន​រយៈពេល ១ឆ្នាំពេញ រាប់​ចាប់ពី​ថ្ងៃទិញ និង Activated ដំបូង ។
ចំណាំ៖ សេវា​នេះ​ត្រូវបាន​ផ្តល់​ជូន​ជា​សាធារណៈ និង​អន្តរជាតិ​រាល់​ក្រុមហ៊ុន Apple ទោះនៅ​អាមេរិក សិង្ហបូរី ក៏​លោកអ្នក​អាច​យក​ទៅជួសជុល​បានដែរ (កុំភ្លេច​ថ្លៃ​សំបុត្រ​យន្តហោះ) ។
ការ​ត្រួតពិនិត្យ​ទៅលើ​រយៈពេលធានា​នេះ គឺលោកអ្នក​គ្រាន់​តែ​វាយបញ្ជួលនូវលេខ​ Serial Number របស់ ​Device របស់​អ្នកដាក់​ចូលប្រអប់​ស្វែរក​មួយ ដែល​លោកអ្នក​អាច​ចុច​លើ តំណភ្ជាប់នេះ នោះលោកអ្នក​នឹងអាចមើលដឹងថាតើ iPhone ឬ iPad របស់​អ្នក​ផុតកំណត់​ធានា​ហើយឬនៅ ។
Check_Warranty_Status
  • ដើម្បីមើល Serial Number របស់​ iPhone របស់​អ្នក​សូមចូលទៅកាន់​ Setting => General => About ហើយ​​ Scroll ចុះទៅក្រោម​រកមើល​ពាក្យថា​ Serial Number ហើយ Tab ឱ្យជាប់​នៅលើ​លេខ Serial ដែល​នៅខាងស្តាំនោះហើយយកពាក្យ Copy ។
Find-iPhone-Serial-Number
  • សូម Paste Serial Number របស់​ Apple Device លោកអ្នក​​ដាក់ទៅក្នុង​ប្រអប់​ខាងលើ ហើយចុច Continue នោះលោកអ្នក​នឹងបានឃើញ ពីពត៌មានពីការ​កំណត់​រយៈពេល​ធានារបស់​ iPhone iPad របស់​អ្នក​ដូចរូបខាងក្រោមនេះ
Check iPhone iPad Warranty From Apple
ប្រសិន​បើ Device លោកអ្នក​ទិញប្រើយូរ​ហើយ នោះ​វានឹង​បង្ហាញពី​ព័ត៌មាន​ដែល​ហួស​សពុលភាព ដូចរូប​ខាងក្រោម៖
Mac_Service_Support
ហួសកំណត់​ពីរ​ចំណុច​សំខាន់ៗ ព្រោះទិញ​ជាង​មួយឆ្នាំហើយ!
 លោកអ្នក​អាចពិនិត្យ​មើល​លេខ Serial ឲ្យច្បាស់​លាស់​មុននឹង​សម្រេចចិត្ត​ទិញផលិតផល Apple ណាមួយដោយ​មិនចាំបាច់ បើក​មើល​ខាងក្នុង ។
 serial_number 

http://www.sombokit.com/2014/01/21/check-warranty-status-apple-device.html

Friday, December 12, 2014

ធុញទ្រាន់​នឹង friend នៅ​លើ Facebook ចង់​ Unfriend តែ​ខ្លាច​មិន​សម អីចឹង​សូម​​អនុវត្ត​តាម​គន្លឹះ​នេះ​​​អាច​ដោះស្រាយ​បាន



ធុញទ្រាន់​នឹង friend នៅ​លើ Facebook ចង់​ Unfriend តែ​ខ្លាច​មិន​សម អីចឹង​សូម​​អនុវត្ត​តាម​គន្លឹះ​នេះ​​​អាច​ដោះស្រាយ​បានប្រភព៖​ prinscreen ពី Facebook

ទន្ទឹម Facebook ជា​បណ្ដាញ​សង្គម​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​លើស​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ឆ្លង​ប្រទេស ឆ្លង​ទ្វីប តែ​សេវាកម្ម​ដែល​កំពុង​មាន​អ្នក​ប្រើ​ជាង ៨០០លាន​គណនី​រៀងរាល់​ថ្ងៃ​នេះ ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើ​មាន​ភាព​ធុញទ្រាន់​ដោយសារ friend របស់​គេ​ផង​ដែរ។ ដោយសារ​បច្ចេកវិទ្យា​ជឿនលឿន សព្វថ្ងៃ​បណ្ដាញ​សង្គម​ពិត​ជា​បាន​រួមចំណែក​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​យ៉ាង​ច្រើន ជាក់ស្ដែង​អាច​ចែករំលែក​ចំណេះដឹង និង​ព័ត៌មាន​ផ្សេងៗ​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ​បាន​ទាន់​ហេតុការណ៍​ភ្លាមៗ។ យ៉ាងណា អ្នក​ប្រើ​អាច​នឹង​វិលមុខ​ដោយសារ​មាន friend តែងតែ​បង្ហោះ status ឬ​ព័ត៌មាន​ឥត​បាន​គេ ដែល​នាំ​ភាព​ស្មុគស្មាញ​ដល់​លោក​អ្នក។ ចុះ​តើ​ត្រូវ Unfriend ឬ​យ៉ាង​ណា? តើ​ការ Unfriend ពិត​ជា​វិធីសាស្ត្រ​ល្អ​ឬ? ចុះ​តើ​លោក​អ្នក​មិន​ខ្លាច​ប៉ះពាល់​មិត្តភាព​ទេ?

តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ដើម្បី​ឱ្យ​ការ​ប្រើ​បណ្ដាញ​សង្គម Facebook ផ្ដល់​អត្ថប្រយោជន៍ និង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ជិនណាយ គឺ​ត្រូវ៖ (១)-ចេះ​ជ្រើសរើស​ពេលវេលា​ស័ក្ដិសម​ដើម្បី​លេង (២)- Add និង​ទុក​តែ friend ណា​អ្នក​ស្គាល់​ច្បាស់ និង​ចង់​រក្សា​ទំនាក់ទំនង​ល្អ ហើយ unfriend អ្នក​ដែល​មិន​ស្គាល់ និង​មិន​ធ្លាប់​ភ្ជាប់​ទំនាក់ទំនង​ទាល់តែ​សោះ (៣) ចុច Like ទំព័រ (Page) និង​ចូលរួម (join) ក្រុម (Group) ដែល​ផ្ដល់​អត្ថប្រយោជន៍​ត្រូវ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន ហើយ Unlike ទំព័រ និង Leave ក្រុម​ដែល​គ្មាន​ប្រយោជន៍។ នៅ​មាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​បណ្ដាញ​សង្គម។

... បើ​គិត​ថា Facebook ធ្វើ​ឱ្យ​ខាត​ពេល​ឥត​ប្រយោជន៍ អីចឹង​​លោកអ្នក​សាក​មក​អនុវត្ត ៥ចំណុច​​​នេះ​ដើម្បី​ឱ្យ​​​មាន​ប្រយោជន៍​វិញ​​ ...

ចុះ​សម្រាប់​លោក​អ្នក​ដែល មិន​ហ៊ាន Unfriend ដោយសារ​គិត​ថា ជា​ទង្វើ​ហួសហេតុ​មិន​សម​នឹង​ធ្វើ ម្យ៉ាង​គិត​ថា ពិបាក​នឹង​មើល​មុខ​គ្នា​ចំ តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ទំព័រ​នេះ យើង​សូម​បង្ហាញ​គន្លឹះ​សាមញ្ញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​លោក​អ្នក​បាន។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ដើម្បី​បញ្ឈប់​ការ​បង្ហាញ Post របស់ friend ណាមួយ​ដែល​លោក​អ្នក​មិន​ត្រូវការ​មើល​ឃើញ ដោយ​មិន​ចាំបាច់ Unfriend ឡើយ។

វិធី​ទី១៖ នៅ​លើ News Feed លោក​អ្នក​គ្រាន់តែ​រក​មើល Post របស់ friend ណា​ដែល​អ្នក​មិន​ចង់​ឃើញ ហើយ​ចង់​បិទ​មិន​ឱ្យ​បង្ហាញ​នៅ​ពេល​គេ​បង្ហាះ status លើក​ក្រោយៗ​ទៀត រួច​ហើយ​ចុច​លើ សញ្ញា​ព្រួញ​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ Post រួច​រើស​យក Unfollow [ឈ្មោះ friend] ជា​ការ​ស្រេច។

​វិធី​ទី២៖ ចូល​ទៅ Wall របស់ friend នោះ​រួច​ហើយ រក​មើល​បើ​ឃើញ​ប៊ូតុង Following សូម​ចុច​លើ​នោះ​ម្ដង ដើម្បី​ប្ដូរ​ទៅ​ជា​ប៊ូតុង Follow វិញ។ នេះ​គឺ​មាន​ន័យ​ថា លោក​អ្នក​កំពុង​ដក​ការ​បង្ហាញ Post របស់ friend ម្នាក់​នោះ មិន​លើ​គណនី Facebook របស់​ខ្លួន​ហើយ។ ដូច្នេះ​រាល់​ការ Post របស់ friend ម្នាក់​នោះ នឹង​លែង​បង្ហាញ​នៅ​លើ News Feed របស់​អ្នក៕

សាកល្បង​អនុវត្ត​ម្ដង​មើល៍ តើ​បាន​ផល​ឬ​យ៉ាង​ណា?

... Facebook ប្រសិន​បើ​មាន ៤ចំណុច​នេះ​ទៀត នឹង​ធ្វើ​ឱ្យ​ User ​បាក់​ចិត្ត​ស្ដូក​មក​ប្រើ​កាន់​តែ​ខ្លាំង ...
... របៀប​លាក់​មិន​ឱ្យ Friend អ្នក​ដឹង​ថា ​អ្នក​បាន​អាន​សារ Facebook របស់​គេ​នៅ​លើទូរស័ព្ទ និង​កុំព្យូទ័រ ...

http://www.thebnews.com/news/7131/
 

Blogroll

About

no have

a