Pages

Powered by Blogger.

Wednesday, November 20, 2013

ដំណោះ​ស្រាយ​ចំពោះ “process com.google.process.gapps លែង​ដំណើរការ


នេះ​ជា​បញ្ហា​មួយ​ដែល​អ្នក​ប្រើប្រាស់​ទូរសព្ទ​អេនដ្រយ​មួយចំនួន​បាន​ជួប ​ប្រទះ​ក៏ដូចជារូបខ្ញុំផ្ទាល់​ដែលបញ្ហា​នេះ​តែងតែ​កើត​ឡើង​នៅពេល​ដែល​យើង​ បើកឬប្រើប្រាស់​កម្មវិធី​ដែលជារបស់ Google (Google Apps ឬ GApps) វានឹងលោតផ្ទាំងសារ​ប្រាប់ថា​​​ “Unfortunately, The process com.google.process. gapps has stopped.” ហើយ​កម្មវិធី​ដែល​យើង​ចង់ប្រើប្រាស់​នោះ​នឹង​ឈប់​ដំណើរការភ្លាម​។​
com.google.process.gapps
  • ជាដំបូងសូម Install Play Store ជាមុនសិន ដោយ​ចូលទៅ Setting=>Apps=>Google Play Store=>Uninstall
  • បន្ទាប់​មកសូម Clear Cache របស់​ Google Services Framework ដោយ​ចូលទៅ Setting =>Apps=> Google Services Framework => Force Stop=> Clear Cache


Clear App info

http://www.sombokit.com

Thursday, October 10, 2013

ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ


រិយមិត្ត​ដែល​ប្រើប្រាស់​ឧបករណ៍​ដំណើរការ​ដោយ Android OS មិន​ថា Smartphone, Tablet ឬ Phablet នោះ​ទេ ពេល​ខ្លះ​អាច​ជួប​បញ្ហា​ទៅ​លើ Play Store បើក​ចូល​មិន​បាន។ នៅ​ពេល​អ្នក​បើក​ទៅ​កាន់ Play Store វា​នឹង​លោត​ចេញ​មក​វិញ​ក្រោយ​ចូល​បាន​ប៉ុន្មាន​វិនាទី ដែល​នេះ​ប្រាកដ​ជា​ប៉ះពាល់​ធ្វើ​ឱ្យ​ប្រិយមិត្ត​មិន​អាច Download ឬ Update នូវ​កម្មវិធី (app) ផ្សេងៗ​បាន​ឡើយ។


បញ្ហា​នេះ​កម្រ​នឹង​កើត​មាន​ណាស់ តែ​បើ​កើត​មាន​គឺ​នៅ​អំឡុង​ពេល​ធ្វើ​ការ​ Downloading ឬក៏ Updating Android Apps ថ្មីៗ​ពី Play Store។ សង្កេត​ឃើញ​ថា​អ្នក​ដែល​ជួប​បញ្ហា​បែប​នេះ ភាគ​ច្រើន​ជ្រើស​យក​វិធី Reset (Factory data reset) មក​ធ្វើ​ជា​ដំណោះ​ស្រាយ​ចម្បង តែ​នេះ​ពុំ​ជា​វិធី​ល្អ​បំផុត​នោះ​ទេ ព្រោះ​តម្រូវ​ឱ្យ​មាន​ការ Backup រាល់​ទិន្នន័យ មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បាត់​ទាំង​អស់​ក្រោយ​ពី format។ នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ សម្រាប់​អ្នក​ដែល​មាន​ឯកសារ ឬ​ទិន្នន័យ​​សំខាន់ៗ​ច្រើន​ព្រោះ​នាំ​ឱ្យ​ខាត​ពេល។
ឥឡូវ​នេះ​ Sabay នឹង​ជម្រាប​ជូន​ពី​វិធី​ងាយៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
១. ជំហាន​ដំបូង​​ ចូលទៅ Setting ហើយ​ជ្រើស​យក​ពាក្យ​ថា Application manager ឬ​ពាក្យ Apps អាស្រ័យ​ទៅ​តាម​ប្រភេទ Smart Device ផ្សេង​ៗ​គ្នា

២. បន្ទាប់​មក​ Switch​ ទៅ​កាន់​ All ហើយ​ស្វែង​រក​ពាក្យ Download Manager

៣. ចុង​ក្រោយ​ ត្រូវបើក enable កម្មវិធី Download Manager ដើម្បីឱ្យ​ Process នេះ​ដំណើរ​ការ​ឡើង​វិញ​ជា​ការ​ស្រេច។ ប្រិយមិត្ត​ក៏​អាច​សាក​ល្បង​ Clear data និង Clear cache នៅ​លើ Google Play Store និង Google Play Services ឬ​អាច​ទាញ​យក Play Store ជំនាន់​ផ្សេង​មក​​ដំឡើង​ម្ដង​ទៀត​ក៏​បាន។


ទាក់​ទិន​នឹង​បញ្ហា​កើត​មាន​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ ប្រតិបត្តិការ Android ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​ ហើយ​ចំណុច​អវិជ្ជមាន​នេះ​​ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ការងារ​ របស់ Google ជា​លើក​ដំបូង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ម្ល៉េះ។ ក្រុម​ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា Smart Device ​ជា​ច្រើន​រំពឹង​ថា​ Google កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​កែ​សម្រួល​បញ្ហា​នេះ​ឱ្យ​បាន​រួច​រាល់​​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

http://news.sabay.com.kh

Thursday, July 4, 2013

របៀប​ធ្វើ​អក្សរ​ដូច​នំ​ស៊ុក​កូ​ឡា​ក្នុង Photoshop


នៅ​ក្នុង​អត្ថ​បទ​នេះ​ផង​ដែរ​និង​បង្ហាញ​អ្នក​អោយ​ចេះ​រចនា​ពី​អក្សរ​ ធម្មតា​ទៅ​ជា​អក្សរ​ដែល​មាន​រូប​ដូច​នំ​ស៊ុក​កូឡា។ដើម្បី​ធ្វើ​វា​បាន​យើង​ ត្រូវ​អនុវត្តន៏​នូវ​ពីរ​ជំហាន ទី​១បង្កើត Pattern ទី២កំណត់ Layer Styleដូច​ខាង​ក្រោម៖




រូប​ទាំង​ពីរ​ខាង​ក្រោម​មាន​មួយ​ច្បាស់​ល្អ​មួយ​ទៀត​មិន​សូវ​ច្បាស់​ល្អ​គឺ​អាស្រ័យ​លើ​ទំហំ​អក្សរ!
ជំហាន​ទី១៖
១. បង្កើត​ក្រដាស​ការ​ងារ​មួយ​ដែល​មាន​ទំហំ 30px x 30px

២. កំនត់​យក​ឧបករណ៏ និង select លើ​ក្រដាស​ការ​ងារ(មានកំរាស់ 1px)ដូច​ខាង​ក្រោម៖

៣. រួច​ចាក់​ពណ៌ #888888 ក្នុង select នោះ ដូច​រូប​ខាង​ក្រោម៖(Ctrl + D ដើម្បី​ដោះ select)

៤. រួច​ទាញ select លើ​ក្រដាស​ការ​ងារ(មាន​កំរាស់ 2px) ហើយ​ចាក់​ពណ៌ #222222 ដូច​ខាង​ក្រោម៖

៥. រួច​ទាញ select លើ​ក្រដាស​ការ​ងារ​ម្តង​ទៀត​(មាន​កំរាស់ 2px) ហើយ​ចាក់​ពណ៌ #c7c7c7 ដូច​ខាង​ក្រោម៖

៦. ប្រើ​ឧបករណ៏ Rectangle Marquee Tool មក select ដែល​មាន​កំរាស់ 1px ហើយ​ចាក់​ពណ៌ #e9e9e9 ហើយ​ធ្វើ​អោយ​ដូច​រូប​ខាង​ក្រោម៖

៧. ហើយ​ចូល​ទៅ Edit -> Define Pattern ហើយ​កំណត់​ឈ្មោះ Pattern របស់​អ្នក​ដូច​ខាង​ក្រោម៖



ជំហាន​ទី២៖
១. បង្កើត​ក្រដាស​ការ​ងារ​មួយ​ទៀត​ដែល​មាន​ទំហំ 500px x500px ហើយ​ចាក់​ពណ៌ #9c9372 ដើម្បី​អោយ​ងាយ​ស្រួល​មើល ដូច​ខាង​ក្រោម៖

២. ប្រើ Horizontal Type Tool មក​សរសេរ​ដែល​អ្នក​ពេញ​ចិត្ត ហើយ​កំណត់​ពណ៌ #6E4117 (ពុម្ភ​អក្សរ​ឈ្មោះ PicoBlack ចុច​ទី​នេះ​ដើម្បី​ទាញ​យក)

៣. Double Click លើ Text layer នោះ​ហើយ​កំណត់ Layer Style ដូច​ខាង​ក្រោម៖







៤. កំណត់ Brush Tool ដូច​ខាង​ក្រោម៖

៥. បង្កើត Layer ថ្មីមួយ (Ctrl + Shift + Alt + N) ដាក់​ឈ្មោះ​ថា Filling ដូច​រូប​ខាង​ក្រោម៖

៦. បន្ទាប់ Right Click លើ Text layer -> Create Work Path

៧. ហើយ​កំណត់​ដូច​ខាង​ក្រោម៖

៨. ហើយ​កំណត់ Layer Style អោយ Filling Layer ដូច​ខាង​ក្រោម៖





ប្រភព http://learning.itkonkhmer.com

Wednesday, June 26, 2013

រៀនបង្កើតពន្លឺវិលជុំវិញខ្លួនជាមួយ Adobe Photoshop

សួស្តីប្រិយមិត្ត សំបុកអាយធី ទាំងអស់ ថ្ងៃនេះយើងនឹងនាំគ្នារៀនបង្កើត style មួយបែបដែលមានលក្ខណៈ មានពន្លឺភ្លើងព័ទ្ធជុំវិញខ្លួនជាមួយ Adobe Photoshop ដែលនេះជាគន្លឹះដ៏សាមញ្ញមួយក្នុងការជួយឲ្យការរចនារបស់យើង កាន់តែមានភាពទាក់ទាញបន្ថែមទៀត។
ជាដំបូង សូមបើកកម្មវិធី Adobe Photoshop ដែលខណៈនេះ សំបុកអាយធី នឹងប្រើកម្មវិធី Adobe Photoshop CS6 ដែលជាជំនាន់ក្រោយបង្អស់របស់កម្មវិធី។
Adobe Photoshop CS6
បន្ទាប់មកសូមបើកយករូបភាពតួអង្គដែលនឹងត្រូវធ្វើ និងធ្វើការកាត់យកតែរូបមនុស្ស។ លោកអ្នកអាចទាញយករូបគំរូ ពីទីនេះ​ក៏បាន។
Model Picture
ដើម្បីមានភាពងាយស្រួល សំបុកអាយធី នឹងប្រើ Pen Tool ដើម្បីធ្វើការកាត់។
Pen Tools
បន្ទាប់ពីដៅចំនុចដែលត្រូវកាត់បានមួយជុំរួចនោះ សូម Right-Click (Mouse ស្តាំ) យក Make Selection។
ដោយកំណត់ Feather Radius ០ pixels សូមចុច OK។
Make Selection
បន្ទាប់មក សូមចុច Ctrl + J នៅលើក្តារចុច (Keyboard) នោះយើងនឹងទទួលបាន layer ថ្មីដូចរូប។
សូមចុច Shift + Ctrl + N នៅលើក្តារចុច រួចចុច OK ដើម្បីបង្កើត layer ថ្មីមួយផ្សេងទៀត។ រួច សូមប្រើ Pen Tool ក្នុងលក្ខណៈជា Path មកគូរជារាងដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Brush Tool រួចកែតម្លៃ និងប្រភេទឲ្យដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Pen Tool វិញ រួច Right-Click លើខ្សែរដែលបានគូរ រួចជ្រើសយក Stroke Path។
សូមជ្រើសយក Brush រួចចុច Simulate Pressure និង OK។
សូមកែ Option ឲ្យដូចក្នុងរូបខាងក្រោម។
ចំណាំ អ្នកក៏អាចប្តូរពណ៌ទៅតាមចំណង់ចំនូលចិត្តបានផងដែរ ប៉ុន្តែពេលនេះយើងនឹងជ្រើសយកពណ៌ដែលមានលេខកូដ #27dd03 សម្រាប់ Color Overlay និង #40e214 សម្រាប់ Outer Glow។ )
បន្ទាប់មក សូមលុប Path ដោយចុចលើ Path និងចុច Delete លើក្តារចុច។ រួចសូមចុច Ctrl និង Click នៅលើLayer រូបមនុស្ស ព្រមគ្នាដើម្បីបង្កើត Selection។
បន្ទាប់មក សូមClick នៅលើLayer រូបខ្សែរវិញ និងជ្រើសយក Eraser Tool មកធ្វើការលុបកំណាត់ខ្សែរដូចខាងក្រោម។
ជាចុងក្រោយ គ្រាន់តែចុច Ctrl + D ដើម្បីដោះ selection រួចធ្វើការរក្សាទុក (Save/Save as) ជាការស្រេច។
សំបុកអាយធី ជឿជាក់ថា ប្រិយមិត្តទាំងអស់នឹងចូលចិត្តនូវគន្លឹះដ៏ងាយស្រួល និងសាមញ្ញមួយនេះ ហើយសង្ឃឹមថានឹងធ្វើបានល្អស្អាតជាងការណែនាំទៀតផង។

ប្រភព http://www.sombokit.com

Saturday, June 22, 2013

របៀបដាក់ Lyric និង Album Art ចូលទៅក្នុង MP3

នុងអត្ថបទនេះអាយធីកូនខ្មែរ សូមណែនាំលោកអ្នកអោយស្គាល់នូវ កម្មវិធីមួយដែលមានឈ្មោះថា
TagScanner ដែលអាចអោយយើងធ្វើការដាក់នូវ Lyric និង Album Art ចូលទៅក្នុងបទចំរៀង
MP3 របស់យើងបានដោយងាយស្រួល។
ជំហានទី ១៖
ធ្វើការទាញយកនូវកម្មវិធី TagScanner ចុចត្រង់នេះ
ជំហានទី ២៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី TagScanner ហើយអ្នកធ្វើការពន្លាឯកសារ Zip នោះបន្ទាប់មកបើកកម្មវិធី TagScanner
ជំហានទី ៣៖
ចុចទៅលើមីនុយ Tag Editor បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម៖

ជំហានទី ៤៖
ចាប់ទាញបទចំរៀងដែលអ្នកពេញចិត្តចូល បន្ទាប់មក Scroll ផ្នែកខាងស្តាំចុះក្រោមអ្នកនឹងឃើញ កន្លែងសំរាប់ដាក់នូវ Lyric និង Album Art ដូចខាងក្រោម៖

លទ្ធផល៖
   
ប្រភព http://learning.itkonkhmer.com
 

Blogroll

About

no have

a