Pages

Powered by Blogger.

Thursday, July 4, 2013

របៀប​ធ្វើ​អក្សរ​ដូច​នំ​ស៊ុក​កូ​ឡា​ក្នុង Photoshop


នៅ​ក្នុង​អត្ថ​បទ​នេះ​ផង​ដែរ​និង​បង្ហាញ​អ្នក​អោយ​ចេះ​រចនា​ពី​អក្សរ​ ធម្មតា​ទៅ​ជា​អក្សរ​ដែល​មាន​រូប​ដូច​នំ​ស៊ុក​កូឡា។ដើម្បី​ធ្វើ​វា​បាន​យើង​ ត្រូវ​អនុវត្តន៏​នូវ​ពីរ​ជំហាន ទី​១បង្កើត Pattern ទី២កំណត់ Layer Styleដូច​ខាង​ក្រោម៖




រូប​ទាំង​ពីរ​ខាង​ក្រោម​មាន​មួយ​ច្បាស់​ល្អ​មួយ​ទៀត​មិន​សូវ​ច្បាស់​ល្អ​គឺ​អាស្រ័យ​លើ​ទំហំ​អក្សរ!
ជំហាន​ទី១៖
១. បង្កើត​ក្រដាស​ការ​ងារ​មួយ​ដែល​មាន​ទំហំ 30px x 30px

២. កំនត់​យក​ឧបករណ៏ និង select លើ​ក្រដាស​ការ​ងារ(មានកំរាស់ 1px)ដូច​ខាង​ក្រោម៖

៣. រួច​ចាក់​ពណ៌ #888888 ក្នុង select នោះ ដូច​រូប​ខាង​ក្រោម៖(Ctrl + D ដើម្បី​ដោះ select)

៤. រួច​ទាញ select លើ​ក្រដាស​ការ​ងារ(មាន​កំរាស់ 2px) ហើយ​ចាក់​ពណ៌ #222222 ដូច​ខាង​ក្រោម៖

៥. រួច​ទាញ select លើ​ក្រដាស​ការ​ងារ​ម្តង​ទៀត​(មាន​កំរាស់ 2px) ហើយ​ចាក់​ពណ៌ #c7c7c7 ដូច​ខាង​ក្រោម៖

៦. ប្រើ​ឧបករណ៏ Rectangle Marquee Tool មក select ដែល​មាន​កំរាស់ 1px ហើយ​ចាក់​ពណ៌ #e9e9e9 ហើយ​ធ្វើ​អោយ​ដូច​រូប​ខាង​ក្រោម៖

៧. ហើយ​ចូល​ទៅ Edit -> Define Pattern ហើយ​កំណត់​ឈ្មោះ Pattern របស់​អ្នក​ដូច​ខាង​ក្រោម៖



ជំហាន​ទី២៖
១. បង្កើត​ក្រដាស​ការ​ងារ​មួយ​ទៀត​ដែល​មាន​ទំហំ 500px x500px ហើយ​ចាក់​ពណ៌ #9c9372 ដើម្បី​អោយ​ងាយ​ស្រួល​មើល ដូច​ខាង​ក្រោម៖

២. ប្រើ Horizontal Type Tool មក​សរសេរ​ដែល​អ្នក​ពេញ​ចិត្ត ហើយ​កំណត់​ពណ៌ #6E4117 (ពុម្ភ​អក្សរ​ឈ្មោះ PicoBlack ចុច​ទី​នេះ​ដើម្បី​ទាញ​យក)

៣. Double Click លើ Text layer នោះ​ហើយ​កំណត់ Layer Style ដូច​ខាង​ក្រោម៖







៤. កំណត់ Brush Tool ដូច​ខាង​ក្រោម៖

៥. បង្កើត Layer ថ្មីមួយ (Ctrl + Shift + Alt + N) ដាក់​ឈ្មោះ​ថា Filling ដូច​រូប​ខាង​ក្រោម៖

៦. បន្ទាប់ Right Click លើ Text layer -> Create Work Path

៧. ហើយ​កំណត់​ដូច​ខាង​ក្រោម៖

៨. ហើយ​កំណត់ Layer Style អោយ Filling Layer ដូច​ខាង​ក្រោម៖





ប្រភព http://learning.itkonkhmer.com

Wednesday, June 26, 2013

រៀនបង្កើតពន្លឺវិលជុំវិញខ្លួនជាមួយ Adobe Photoshop

សួស្តីប្រិយមិត្ត សំបុកអាយធី ទាំងអស់ ថ្ងៃនេះយើងនឹងនាំគ្នារៀនបង្កើត style មួយបែបដែលមានលក្ខណៈ មានពន្លឺភ្លើងព័ទ្ធជុំវិញខ្លួនជាមួយ Adobe Photoshop ដែលនេះជាគន្លឹះដ៏សាមញ្ញមួយក្នុងការជួយឲ្យការរចនារបស់យើង កាន់តែមានភាពទាក់ទាញបន្ថែមទៀត។
ជាដំបូង សូមបើកកម្មវិធី Adobe Photoshop ដែលខណៈនេះ សំបុកអាយធី នឹងប្រើកម្មវិធី Adobe Photoshop CS6 ដែលជាជំនាន់ក្រោយបង្អស់របស់កម្មវិធី។
Adobe Photoshop CS6
បន្ទាប់មកសូមបើកយករូបភាពតួអង្គដែលនឹងត្រូវធ្វើ និងធ្វើការកាត់យកតែរូបមនុស្ស។ លោកអ្នកអាចទាញយករូបគំរូ ពីទីនេះ​ក៏បាន។
Model Picture
ដើម្បីមានភាពងាយស្រួល សំបុកអាយធី នឹងប្រើ Pen Tool ដើម្បីធ្វើការកាត់។
Pen Tools
បន្ទាប់ពីដៅចំនុចដែលត្រូវកាត់បានមួយជុំរួចនោះ សូម Right-Click (Mouse ស្តាំ) យក Make Selection។
ដោយកំណត់ Feather Radius ០ pixels សូមចុច OK។
Make Selection
បន្ទាប់មក សូមចុច Ctrl + J នៅលើក្តារចុច (Keyboard) នោះយើងនឹងទទួលបាន layer ថ្មីដូចរូប។
សូមចុច Shift + Ctrl + N នៅលើក្តារចុច រួចចុច OK ដើម្បីបង្កើត layer ថ្មីមួយផ្សេងទៀត។ រួច សូមប្រើ Pen Tool ក្នុងលក្ខណៈជា Path មកគូរជារាងដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Brush Tool រួចកែតម្លៃ និងប្រភេទឲ្យដូចរូបខាងក្រោម។
បន្ទាប់មក សូមចុចលើ Pen Tool វិញ រួច Right-Click លើខ្សែរដែលបានគូរ រួចជ្រើសយក Stroke Path។
សូមជ្រើសយក Brush រួចចុច Simulate Pressure និង OK។
សូមកែ Option ឲ្យដូចក្នុងរូបខាងក្រោម។
ចំណាំ អ្នកក៏អាចប្តូរពណ៌ទៅតាមចំណង់ចំនូលចិត្តបានផងដែរ ប៉ុន្តែពេលនេះយើងនឹងជ្រើសយកពណ៌ដែលមានលេខកូដ #27dd03 សម្រាប់ Color Overlay និង #40e214 សម្រាប់ Outer Glow។ )
បន្ទាប់មក សូមលុប Path ដោយចុចលើ Path និងចុច Delete លើក្តារចុច។ រួចសូមចុច Ctrl និង Click នៅលើLayer រូបមនុស្ស ព្រមគ្នាដើម្បីបង្កើត Selection។
បន្ទាប់មក សូមClick នៅលើLayer រូបខ្សែរវិញ និងជ្រើសយក Eraser Tool មកធ្វើការលុបកំណាត់ខ្សែរដូចខាងក្រោម។
ជាចុងក្រោយ គ្រាន់តែចុច Ctrl + D ដើម្បីដោះ selection រួចធ្វើការរក្សាទុក (Save/Save as) ជាការស្រេច។
សំបុកអាយធី ជឿជាក់ថា ប្រិយមិត្តទាំងអស់នឹងចូលចិត្តនូវគន្លឹះដ៏ងាយស្រួល និងសាមញ្ញមួយនេះ ហើយសង្ឃឹមថានឹងធ្វើបានល្អស្អាតជាងការណែនាំទៀតផង។

ប្រភព http://www.sombokit.com

Saturday, June 22, 2013

របៀបដាក់ Lyric និង Album Art ចូលទៅក្នុង MP3

នុងអត្ថបទនេះអាយធីកូនខ្មែរ សូមណែនាំលោកអ្នកអោយស្គាល់នូវ កម្មវិធីមួយដែលមានឈ្មោះថា
TagScanner ដែលអាចអោយយើងធ្វើការដាក់នូវ Lyric និង Album Art ចូលទៅក្នុងបទចំរៀង
MP3 របស់យើងបានដោយងាយស្រួល។
ជំហានទី ១៖
ធ្វើការទាញយកនូវកម្មវិធី TagScanner ចុចត្រង់នេះ
ជំហានទី ២៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី TagScanner ហើយអ្នកធ្វើការពន្លាឯកសារ Zip នោះបន្ទាប់មកបើកកម្មវិធី TagScanner
ជំហានទី ៣៖
ចុចទៅលើមីនុយ Tag Editor បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម៖

ជំហានទី ៤៖
ចាប់ទាញបទចំរៀងដែលអ្នកពេញចិត្តចូល បន្ទាប់មក Scroll ផ្នែកខាងស្តាំចុះក្រោមអ្នកនឹងឃើញ កន្លែងសំរាប់ដាក់នូវ Lyric និង Album Art ដូចខាងក្រោម៖

លទ្ធផល៖
   
ប្រភព http://learning.itkonkhmer.com

Friday, June 21, 2013

របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ដោយ​សារតែ YouTube មាន​ការ​ប្តូរ​ផ្លាស់ ដូច្នេះ​យើង​មិន​អាច ដោន​ឡូត​ដូច​ពី​មុន​នោះ​ទេ ប៉ុន្ដែ​សូម​កុំ​បារម្ភ យើង​អាច ដោន​ឡូត video  ពី YouTube ដោយ​ប្រើ add on របស់​ FireFox ។

ជំហានទី១

បើក​កម្ម​វិធី Fire Fox ចុច​លើ មី​នុយ FireFox -​ >  បន្ទាប់​មក ចុច មីនុយ add on -> Search (FVD) - > Install (Fast       Video Download។
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី២ 

Restart Browser -> មើល Icon ដែល​នៅ​ខាង​ស្តាំ (FVD) -> ជ្រើស​រើស ប្រភេទ Extension ដែល​អ្នក​ចង់​បាន
Ex: .mp4, Flv…
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី៣

Save ទៅ​កាន់​កន្លែង​ដែល​អ្នក​ចង់​ទុក - > បន្ទាប់​មក ​វា​និង​លេច​ឡើង Internet Download Manager .
សូម​ចុច​សញ្ញា ខ្វែង​ដែល​យើង​បាន​ដោន​ឡូត​នៅ​លើ Broswer FireFox ពីព្រោះ​យើង​បាន​ដោន​ឡូត​ពី Internet Download Manager រួច​ហើយ .
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
ចំណាំ​:": វា​អាចដំ​នើរ​ការ​តែFireFox

ប្រភព  http://learning.itkonkhmer.com/Internet/p=231
 

Blogroll

About

no have

a