លោកអ្នកកំពុងតែប្រើប្រាស់ផលិតផលរបស់ Apple ប្រហែលជាមិនបានខ្វល់ខ្វាយថា តើទួរស័ព្ទរបស់អ្នកផុតកំណត់ពេលវេលាដែលក្រុមហ៊ុនបានធានា សេវាកម្មទៅលើ iPhone, iPad, iPod Touch, MacBook Pro របស់លោកអ្នកទេ ។ ក្រុមហ៊ុន Apple បានធានាទៅលើសេវាកម្មទៅដល់អតិថិជនរបស់ខ្លួនក្នុងទៅលើ រាល់ការទិញក្នុងរយៈពេលមួយឆ្នាំ នឹងបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យមើលថា តើរយៈពេលកំណត់ក្នុងការធានានោះចប់ ឬនៅតាមរយៈទំព័រ Apple Support ។
- ការធានាមានគ្រប់យ៉ាង ព្រោះទើបតែទិញថ្មី
- Telephone Technical Support៖ លោកអ្នកអាចតេទៅ Support នៅក្រុមហ៊ុន Apple ផ្ទាល់ពីចម្ងល់ និងដំណោះស្រាយបញ្ហានានា រយៈពេល ៩០ថ្ងៃ រាប់ចាប់ពីថ្ងៃទិញ និង Activated Device ដំបូង ។
- Repairs and Service Coverage៖ ជាសេវាដ៏ពិសេសមួយ ដែលលោកអ្នកអាចយកទៅក្រុមហ៊ុន Apple ឲ្យធ្វើការជួសជុល ឬដូរថ្មីក្នុងករណី Hardware មានបញ្ហា ដូចជា ខូច Hard Disk របស់ Mac, សាកថ្មមិនចូល iPad ឬ ខូច Wifi របស់ iPhone ជាដើម ។ ការធានានេះមានរយៈពេល ១ឆ្នាំពេញ រាប់ចាប់ពីថ្ងៃទិញ និង Activated ដំបូង ។
ចំណាំ៖ សេវានេះត្រូវបានផ្តល់ជូនជាសាធារណៈ និងអន្តរជាតិរាល់ក្រុមហ៊ុន Apple ទោះនៅអាមេរិក សិង្ហបូរី ក៏លោកអ្នកអាចយកទៅជួសជុលបានដែរ (កុំភ្លេចថ្លៃសំបុត្រយន្តហោះ) ។ការត្រួតពិនិត្យទៅលើរយៈពេលធានានេះ គឺលោកអ្នកគ្រាន់តែវាយបញ្ជួលនូវលេខ Serial Number របស់ Device របស់អ្នកដាក់ចូលប្រអប់ស្វែរកមួយ ដែលលោកអ្នកអាចចុចលើ តំណភ្ជាប់នេះ នោះលោកអ្នកនឹងអាចមើលដឹងថាតើ iPhone ឬ iPad របស់អ្នកផុតកំណត់ធានាហើយឬនៅ ។
- ដើម្បីមើល Serial Number របស់ iPhone របស់អ្នកសូមចូលទៅកាន់ Setting => General => About ហើយ Scroll ចុះទៅក្រោមរកមើលពាក្យថា Serial Number ហើយ Tab ឱ្យជាប់នៅលើលេខ Serial ដែលនៅខាងស្តាំនោះហើយយកពាក្យ Copy ។
- សូម Paste Serial Number របស់ Apple Device លោកអ្នកដាក់ទៅក្នុងប្រអប់ខាងលើ ហើយចុច Continue នោះលោកអ្នកនឹងបានឃើញ ពីពត៌មានពីការកំណត់រយៈពេលធានារបស់ iPhone iPad របស់អ្នកដូចរូបខាងក្រោមនេះ
ប្រសិនបើ Device លោកអ្នកទិញប្រើយូរហើយ នោះវានឹងបង្ហាញពីព័ត៌មានដែលហួសសពុលភាព ដូចរូបខាងក្រោម៖
ហួសកំណត់ពីរចំណុចសំខាន់ៗ ព្រោះទិញជាងមួយឆ្នាំហើយ!
លោកអ្នកអាចពិនិត្យមើលលេខ Serial ឲ្យច្បាស់លាស់មុននឹងសម្រេចចិត្តទិញផលិតផល Apple ណាមួយដោយមិនចាំបាច់ បើកមើលខាងក្នុង ។
http://www.sombokit.com/2014/01/21/check-warranty-status-apple-device.html